ស្តេចយេរ៉ូបោមប្រាប់ភរិយាថា៖ «ចូរក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ថា នាងជាភរិយាយើង រួចធ្វើដំណើរទៅកាន់ស៊ីឡូ។ នៅទីនោះ មានណាពីម្នាក់ ឈ្មោះអហ៊ីយ៉ា គឺគាត់ហើយដែលប្រាប់យើងថា យើងនឹងសោយរាជ្យលើប្រជាជននេះ។
១ ពង្សាវតារក្សត្រ 14:6 - អាល់គីតាប កាលលោកអហ៊ីយ៉ាឮស្នូរសំរិបជើងរបស់នាងមកដល់មាត់ទ្វារ គាត់ពោលថា៖ «សូមចូលមក! ភរិយារបស់ស្តេចយេរ៉ូបោម ហេតុអ្វីបានជានាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? អុលឡោះចាត់ខ្ញុំ ឲ្យនាំដំណឹងដ៏អាក្រក់ មកជម្រាបនាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ កាលអ័ហ៊ីយ៉ាបានឮសូរជើងនាង កំពុងតែចូលមកតាមទ្វារនោះ ក៏ពោលថា៖ «មហេសីរបស់យេរ៉ូបោមអើយ សូមអញ្ជើញចូលមកចុះ។ ព្រះនាងធ្វើខ្លួនជាមនុស្សផ្សេងទៀតធ្វើអី ទូលបង្គំបានទទួលបង្គាប់ ដើម្បីមកថ្វាយដំណឹងដ៏ធ្ងន់នេះដល់ព្រះនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកអហ៊ីយ៉ាឮស្នូរសម្រិបជើងរបស់ព្រះនាងមកដល់មាត់ទ្វារ លោកពោលថា៖ «សូមយាងចូលមក! មហេសីរបស់ព្រះបាទយេរ៉ូបោម ហេតុអ្វីបានជាព្រះនាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? ព្រះជាម្ចាស់ចាត់ទូលបង្គំឲ្យនាំដំណឹងដ៏អាក្រក់ មកទូលព្រះនាង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលអ័ហ៊ីយ៉ា បានឮសូរជើងនាង កំពុងតែចូលមកតាមទ្វារនោះ ក៏ពោលថា ភរិយារបស់យេរ៉ូបោមអើយ សូមអញ្ជើញចូលមកចុះ ព្រះនាងធ្វើភាពជាមនុស្សផ្សេងទៀតធ្វើអី ទូលបង្គំបានទទួលបង្គាប់ ដើម្បីមកថ្វាយដំណឹងដ៏ធ្ងន់នេះដល់ព្រះនាង |
ស្តេចយេរ៉ូបោមប្រាប់ភរិយាថា៖ «ចូរក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ថា នាងជាភរិយាយើង រួចធ្វើដំណើរទៅកាន់ស៊ីឡូ។ នៅទីនោះ មានណាពីម្នាក់ ឈ្មោះអហ៊ីយ៉ា គឺគាត់ហើយដែលប្រាប់យើងថា យើងនឹងសោយរាជ្យលើប្រជាជននេះ។
មុនពេលនាងមកដល់ អុលឡោះតាអាឡាមានបន្ទូលមកកាន់លោកអហ៊ីយ៉ាថា៖ «ភរិយារបស់យេរ៉ូបោមនឹងមកសួរអ្នក អំពីកូនដែលកំពុងឈឺ។ កាលនាងចូលមកជួបអ្នក នាងនឹងក្លែងខ្លួនធ្វើជាស្ត្រីម្នាក់ផ្សេងទៀត។ ត្រូវនិយាយជាមួយនាងតាមពាក្យដែលយើងនឹងប្រាប់អ្នក»។
សូមទៅជម្រាបស្តេចយេរ៉ូបោមដូចតទៅ: អុលឡោះតាអាឡាជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា “យើងបានលើកតម្កើងអ្នកនៅចំពោះមុខប្រជាជន និងតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំលើអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង។
គាត់ជម្រាបស្តេចថា៖ «អុលឡោះតាអាឡា មានបន្ទូលដូចតទៅ: ដោយអ្នកលែងមនុស្សដែលយើងបានកាត់ទោសប្រហារជីវិត អ្នកត្រូវស្លាប់ជំនួសគេ ហើយប្រជារាស្ត្ររបស់អ្នក ក៏ត្រូវស្លាប់ជំនួសប្រជារាស្ត្ររបស់គេដែរ»។
ស្តេចស្រុកអ៊ីស្រអែលជម្រាបស្តេចយ៉ូសាផាតថា៖ «នៅមានម្នាក់ទៀត ដែលអាចទូរអាសួរអុលឡោះតាអាឡាបាន តែខ្ញុំស្អប់អ្នកនោះណាស់ ព្រោះគាត់មិនដែលទាយពីសេចក្តីល្អឲ្យខ្ញុំទេ គឺទាយតែពីសេចក្តីអាក្រក់ប៉ុណ្ណោះ។ អ្នកនោះឈ្មោះមីកាយ៉ា ជាកូនរបស់លោកយីមឡា»។ ស្តេចយ៉ូសាផាតឆ្លើយថា៖ «សូមស្តេចកុំមានប្រសាសន៍បែបនេះ!»។
ទ្រង់យកកលល្បិចរបស់ពួកអ្នកប្រាជ្ញមកផ្ចាញ់ពួកគេផ្ទាល់ ហើយធ្វើឲ្យយោបល់ដ៏ប៉ិនប្រសប់ របស់ពួកគេ ប្រែជាឥតបានការ។
អុលឡោះតាអាឡារំលំផែនការរបស់ប្រជាជាតិនានា! ទ្រង់រំលាយគម្រោងការរបស់ ប្រជាជនទាំងឡាយ។
បុត្រាមនុស្សត្រូវតែស្លាប់ ដូចមានចែងទុកក្នុងគីតាបអំពីគាត់ស្រាប់ហើយ។ ប៉ុន្ដែ អ្នកដែលនាំគេមកចាប់បុត្រាមនុស្ស នឹងត្រូវវេទនាជាមិនខាន។ ចំពោះអ្នកនោះ បើមិនបានកើតមកទេទើបប្រសើរជាង»។
គ្មានសត្វលោកណាមួយដែលអុលឡោះមើលមិនឃើញនោះឡើយ អ្វីៗទាំងអស់នៅទទេ ឥតបិទបាំងទាល់តែសោះចំពោះទ្រង់។ យើងត្រូវរៀបរាប់ប្រាប់អុលឡោះពីគ្រប់កិច្ចការទាំងអស់។
សាំយូអែលតបវិញថា៖ «ល្មមហើយ! ឥឡូវនេះ ខ្ញុំសូមប្រាប់សេចក្តីដែលអុលឡោះតាអាឡាមានបន្ទូលមកកាន់ខ្ញុំកាលពីយប់មិញ»។ ស្តេចសូលមានប្រសាសន៍ថា៖ «សូមលោកនិយាយមកចុះ!»។
សាំយូអែលឆ្លើយតបស្តេចសូលថា៖ «ខ្ញុំមិនវិលទៅជាមួយស្តេចវិញទេ ដ្បិតស្តេចបានបោះបង់ចោលបន្ទូលរបស់អុលឡោះតាអាឡា ទ្រង់ក៏បោះបង់ចោលស្តេច លែងឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រអែលទៀតដែរ។
ដ្បិតស្តេចពុំបានគោរពតាមបន្ទូលរបស់ទ្រង់ទេ គឺស្តេចពុំបានបំផ្លាញជនជាតិអាម៉ាឡេក តាមកំហឹងរបស់អុលឡោះតាអាឡាឡើយ។ ហេតុនេះហើយបានជាអុលឡោះតាអាឡាប្រព្រឹត្តដូច្នេះចំពោះស្តេច នៅថ្ងៃនេះ។