Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 14:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ដូច្នេះ កាល​អ័ហ៊ី‌យ៉ា​បាន​ឮ​សូរ​ជើង​នាង កំពុង​តែ​ចូល​មក​តាម​ទ្វារ​នោះ ក៏​ពោល​ថា៖ «មហេសី​របស់​យេរ៉ូ‌បោម​អើយ សូម​អញ្ជើញ​ចូល​មក​ចុះ។ ព្រះ‌នាង​ធ្វើ​ខ្លួន​ជា​មនុស្ស​ផ្សេង​ទៀត​ធ្វើ​អី ទូល‌បង្គំ​បាន​ទទួល​បង្គាប់ ដើម្បី​មក​ថ្វាយ​ដំណឹង​ដ៏​ធ្ងន់​នេះ​ដល់​ព្រះ‌នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 កាល​លោក​អហ៊ី‌យ៉ា​ឮ​ស្នូរ​សម្រិប​ជើង​របស់​ព្រះ‌នាង​មក​ដល់​មាត់​ទ្វារ លោក​ពោល​ថា៖ «សូម​យាង​ចូល​មក! មហេសី​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម ហេតុ​អ្វី​បាន​ជា​ព្រះ‌នាង​ក្លែង​ខ្លួន​ជា​ស្ត្រី​ផ្សេង​ដូច្នេះ? ព្រះ‌ជាម្ចាស់​ចាត់​ទូលបង្គំ​ឲ្យ​នាំ​ដំណឹង​ដ៏​អាក្រក់ មក​ទូល​ព្រះ‌នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ដូច្នេះ កាល​អ័ហ៊ីយ៉ា បាន​ឮ​សូរ​ជើង​នាង កំពុង​តែ​ចូល​មក​តាម​ទ្វារ​នោះ ក៏​ពោល​ថា ភរិយា​របស់​យេរ៉ូ‌បោម​អើយ សូម​អញ្ជើញ​ចូល​មក​ចុះ ព្រះ‌នាង​ធ្វើ​ភាព​ជា​មនុស្ស​ផ្សេង​ទៀត​ធ្វើ​អី ទូលបង្គំ​បាន​ទទួល​បង្គាប់ ដើម្បី​មក​ថ្វាយ​ដំណឹង​ដ៏​ធ្ងន់​នេះ​ដល់​ព្រះ‌នាង

សូមមើលជំពូក ចម្លង

អាល់គីតាប

6 កាល​លោក​អហ៊ីយ៉ា​ឮ​ស្នូរ​សំរិប​ជើង​របស់​នាង​មក​ដល់​មាត់​ទ្វារ គាត់​ពោល​ថា៖ «សូម​ចូល​មក! ភរិយា​របស់​ស្តេច​យេរ៉ូ‌បោម ហេតុ​អ្វី​បាន​ជា​នាង​ក្លែង​ខ្លួន​ជា​ស្ត្រី​ផ្សេង​ដូច្នេះ? អុលឡោះ​ចាត់​ខ្ញុំ ឲ្យ​នាំ​ដំណឹង​ដ៏​អាក្រក់ មក​ជម្រាប​នាង។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 14:6
25 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​យេរ៉ូ‌បោម​មាន​រាជ​ឱង្ការទៅ​មហេសី​ថា៖ «ចូរ​ក្រោក​ឡើង ក្លែង​ខ្លួន ដើម្បី​កុំ​ឲ្យ​គេ​ស្គាល់​នាង​ថា​ជា​មហេសី​របស់​យើង​ឡើយ រួច​ហើយ​ទៅ​ក្រុង​ស៊ីឡូរ​ទៅ នៅ​ទី​នោះ មាន​ហោរា​អ័ហ៊ី‌យ៉ា ដែល​បាន​ថ្លែងទំនាយ ពី​ដំណើរ​ដែល​យើង​នឹង​សោយ‌រាជ្យ​លើ​ប្រជាជន​នេះ


ប៉ុន្តែ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដល់​អ័ហ៊ី‌យ៉ា​ថា៖ «មើល៍! មហេសី​របស់​យេរ៉ូ‌បោម​មក​សួរ​អ្នក ពី​ដំណើរ​កូន​ដែល​ឈឺ អ្នក​ត្រូវ​ប្រាប់​នាង»។ ពេល​ព្រះ​នាង​ចូល​មក ព្រះ​នាង​ក្លែង​ខ្លួន​ជា​ស្ត្រី​ផ្សេង​ទៀត។


សូម​ទៅ​ទូល​យេរ៉ូ‌បោម​ថា ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ដោយ​ព្រោះ​យើង​បាន​លើក​អ្នក​ពី​កណ្ដាល​ពួក​ប្រជាជន តាំង​ឡើង​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង


គាត់​ក៏​ទូល​ដល់​ស្តេច​ថា៖ «ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ហើយ​ថា ដោយ​ព្រោះ​ឯង​បាន​លែង​មនុស្ស​ឲ្យ​រួច​ពី​ដៃ​ឯង ដែល​យើង​បាន​កាត់​ទោស​ថា ត្រូវ​វិនាស នោះ​ត្រូវ​យក​ជីវិត​ឯង​ជំនួស​វា​វិញ ហើយ​ប្រជា‌រាស្ត្រ​ឯង​ជំនួស​ប្រជា‌រាស្ត្រ​វា»។


ស្តេច​អ៊ីស្រា‌អែល​ទូល​ឆ្លើយ​ថា៖ «មាន​ម្នាក់​ទៀត ដែល​ល្មម​ឲ្យ​យើង​ទូល​សួរ​ដល់​ព្រះ‌យេហូវ៉ា​បាន គឺ​ឈ្មោះ​មីកា‌យ៉ា ជា​កូន​យីមឡា តែ​ទូល‌បង្គំ​ស្អប់​គាត់ ដ្បិត​គាត់​មិន​ដែល​ថ្លែង​ទំនាយ​ល្អ​ពី​ទូល‌បង្គំ​សោះ គឺ​ចេះ​តែ​ថ្លែងទំនាយ​អាក្រក់​ប៉ុណ្ណោះ»។ យេ‌ហូសា‌ផាត​ទូល​ថា៖ «សូម​ទ្រង់​កុំ​មាន​រាជ‌ឱង្ការ​ដូច្នេះ»។


ព្រះ‌អង្គ​ចាប់​មនុស្ស​ឆ្លៀវ‌ឆ្លាត ដោយ​ឧបាយ​របស់​ខ្លួន​គេ ហើយ​ក៏​បង្ខូច​ដំបូន្មាន​កោង​របស់​មនុស្ស​វាង​វៃ។


ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ការ​ប្រឹក្សា របស់​ជាតិ​សាសន៍​នានា ទៅ​ជា​អសារ​ឥត​ការ ព្រះ‌អង្គ​ធ្វើ​ឲ្យ​គំនិត​របស់​ប្រជាជន​ទាំង‌ឡាយ អសារ​បង់។


គ្មាន​ប្រាជ្ញា​ណា គ្មាន​យោបល់​ណា ឬ​ការ​ប្រឹក្សា​ណា ដែល​អាច​ទាស់​នឹង​ព្រះ‌យេហូវ៉ា​បាន​ឡើយ។


ដ្បិត​កូន​មនុស្ស​ត្រូវ​ទៅ​មែន ដូច​សេចក្តី​ដែល​បាន​ចែង​ទុក​អំពី​លោក ប៉ុន្តែ វេទនា​ដល់​អ្នក​នោះ ដែល​ក្បត់​កូន​មនុស្ស! ប្រសិន‌បើ​អ្នក​នោះ​មិន​បាន​កើត​មក​ទេ នោះ​ប្រសើរ​ជាង»។


គ្មាន​សត្វ​លោក​ណា​ដែល​អាច​លាក់​ពី​ព្រះភក្ត្រ​ព្រះ​អង្គ​បាន​ឡើយ គឺ​ទាំង​អស់​នៅ​ជា​អាក្រាត​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ដែល​យើង​ត្រូវ​ទូល​រៀប​រាប់​ទូល​ថ្វាយ​ព្រះ‌អង្គ។


នោះ​លោកសាំយូ‌អែល​ទូល​ថា៖ «ឈប់​សិន ទូល‌បង្គំ​នឹង​ទូល​ព្រះករុណា​ពី​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​មក​ទូល‌បង្គំ​ពី​យប់​មិញ​នេះ»។ ស្ដេច​សូល​មាន​រាជ‌ឱង្ការ​ថា៖ «សូម​មាន​ប្រ‌សាសន៍​មក​ចុះ»។


តែ​លោកសាំយូ‌អែល​ប្រកែក​ថា៖ «ទូល‌បង្គំ​មិន​ព្រម​វិល​ទៅ​កាន់​ខាង​ទ្រង់​ទៀត​ទេ ព្រោះ​ទ្រង់​បាន​បោះ‌បង់​ចោល​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ហើយ ព្រះ‌យេហូវ៉ា​ក៏​បាន​បោះ‌បង់​ចោល​ទ្រង់ មិន​ឲ្យ​ធ្វើ​ជា​ស្តេច​លើ​សាសន៍​អ៊ីស្រា‌អែល​ដែរ»។


ព្រោះ​ទ្រង់​មិន​បាន​ស្តាប់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​ឡើយ ក៏​មិន​បាន​ធ្វើ​ដល់​សាសន៍​អាម៉ា‌ឡេក តាម​សេចក្ដី​ក្រេវ‌ក្រោធ​របស់​ព្រះ​ដែរ ហេតុ​នោះ​បាន​ជា​នៅ​ថ្ងៃ​នេះ ព្រះ‌យេហូវ៉ា​បាន​ប្រព្រឹត្ត​ចំពោះ​ទ្រង់​យ៉ាង​ដូច្នេះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម