១ ពង្សាវតារក្សត្រ 14:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ដូច្នេះ កាលអ័ហ៊ីយ៉ា បានឮសូរជើងនាង កំពុងតែចូលមកតាមទ្វារនោះ ក៏ពោលថា ភរិយារបស់យេរ៉ូបោមអើយ សូមអញ្ជើញចូលមកចុះ ព្រះនាងធ្វើភាពជាមនុស្សផ្សេងទៀតធ្វើអី ទូលបង្គំបានទទួលបង្គាប់ ដើម្បីមកថ្វាយដំណឹងដ៏ធ្ងន់នេះដល់ព្រះនាង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ដូច្នេះ កាលអ័ហ៊ីយ៉ាបានឮសូរជើងនាង កំពុងតែចូលមកតាមទ្វារនោះ ក៏ពោលថា៖ «មហេសីរបស់យេរ៉ូបោមអើយ សូមអញ្ជើញចូលមកចុះ។ ព្រះនាងធ្វើខ្លួនជាមនុស្សផ្សេងទៀតធ្វើអី ទូលបង្គំបានទទួលបង្គាប់ ដើម្បីមកថ្វាយដំណឹងដ៏ធ្ងន់នេះដល់ព្រះនាង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 កាលលោកអហ៊ីយ៉ាឮស្នូរសម្រិបជើងរបស់ព្រះនាងមកដល់មាត់ទ្វារ លោកពោលថា៖ «សូមយាងចូលមក! មហេសីរបស់ព្រះបាទយេរ៉ូបោម ហេតុអ្វីបានជាព្រះនាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? ព្រះជាម្ចាស់ចាត់ទូលបង្គំឲ្យនាំដំណឹងដ៏អាក្រក់ មកទូលព្រះនាង។ សូមមើលជំពូកអាល់គីតាប6 កាលលោកអហ៊ីយ៉ាឮស្នូរសំរិបជើងរបស់នាងមកដល់មាត់ទ្វារ គាត់ពោលថា៖ «សូមចូលមក! ភរិយារបស់ស្តេចយេរ៉ូបោម ហេតុអ្វីបានជានាងក្លែងខ្លួនជាស្ត្រីផ្សេងដូច្នេះ? អុលឡោះចាត់ខ្ញុំ ឲ្យនាំដំណឹងដ៏អាក្រក់ មកជម្រាបនាង។ សូមមើលជំពូក |