លោកក៏ចាត់គេឲ្យទៅឯភូមិតេកូអា រកស្ត្រីម្នាក់ដែលឆ្លាត ហើយប្រាប់ថា៖ «ចូរធ្វើពុតជាអ្នកកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ កុំលាបទឹកអប់ គឺធ្វើដូចស្ត្រីម្នាក់ដែលកាន់ទុក្ខជាយូរមកហើយ។
១ ពង្សាវតារក្សត្រ 14:2 - អាល់គីតាប ស្តេចយេរ៉ូបោមប្រាប់ភរិយាថា៖ «ចូរក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ថា នាងជាភរិយាយើង រួចធ្វើដំណើរទៅកាន់ស៊ីឡូ។ នៅទីនោះ មានណាពីម្នាក់ ឈ្មោះអហ៊ីយ៉ា គឺគាត់ហើយដែលប្រាប់យើងថា យើងនឹងសោយរាជ្យលើប្រជាជននេះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយយេរ៉ូបោមមានរាជឱង្ការទៅមហេសីថា៖ «ចូរក្រោកឡើង ក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់នាងថាជាមហេសីរបស់យើងឡើយ រួចហើយទៅក្រុងស៊ីឡូរទៅ នៅទីនោះ មានហោរាអ័ហ៊ីយ៉ា ដែលបានថ្លែងទំនាយ ពីដំណើរដែលយើងនឹងសោយរាជ្យលើប្រជាជននេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយេរ៉ូបោមមានរាជឱង្ការទៅកាន់មហេសីថា៖ «ចូរក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ថា នាងជាមហេសីយើង រួចធ្វើដំណើរទៅកាន់ស៊ីឡូ។ នៅទីនោះ មានព្យាការីម្នាក់ ឈ្មោះអហ៊ីយ៉ា គឺលោកហើយដែលប្រាប់យើងថា យើងនឹងសោយរាជ្យលើប្រជាជននេះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយេរ៉ូបោមមានបន្ទូលនឹងភរិយាថា ចូរឲ្យឯងក្រោកឡើងក្លែងខ្លួន ដើម្បីកុំឲ្យគេស្គាល់ឯងថាជាប្រពន្ធអញឡើយ រួចទៅឯក្រុងស៊ីឡូរទៅ នៅទីនោះមានហោរាអ័ហ៊ីយ៉ា ដែលបានទាយពីដំណើរដែលអញនឹងសោយរាជ្យលើបណ្តាជននេះ |
លោកក៏ចាត់គេឲ្យទៅឯភូមិតេកូអា រកស្ត្រីម្នាក់ដែលឆ្លាត ហើយប្រាប់ថា៖ «ចូរធ្វើពុតជាអ្នកកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ។ កុំលាបទឹកអប់ គឺធ្វើដូចស្ត្រីម្នាក់ដែលកាន់ទុក្ខជាយូរមកហើយ។
ភរិយារបស់ស្តេចយេរ៉ូបោមក៏ធ្វើតាម។ នាងក្រោកឡើង ចេញដំណើរទៅស៊ីឡូ ហើយទៅដល់ផ្ទះរបស់លោកអហ៊ីយ៉ា។ លោកអហ៊ីយ៉ាមើលអ្វីលែងឃើញទៀតហើយ ព្រោះភ្នែកគាត់ងងឹតដោយគាត់ចាស់ជរា។
ណាពីនោះក៏ក្លែងខ្លួន ហើយឃ្លុំមុខជិតដើម្បីកុំឲ្យនរណាស្គាល់ រួចចេញទៅរង់ចាំស្តេចអហាប់នៅតាមផ្លូវ។
ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «ខ្ញុំនឹងក្លែងខ្លួនជាពលទាហាន រីឯស្តេចវិញ សូមស្តេចស្លៀកពាក់យ៉ាងរុងរឿងចុះ!»។ ដូច្នេះ ស្តេចស្រុកអ៊ីស្រអែលក្លែងខ្លួនជាពលទាហាន ចេញទៅច្បាំង។
ស្តេចស្រុកអ៊ីស្រអែលមានប្រសាសន៍ទៅកាន់ស្តេចយ៉ូសាផាតថា៖ «ខ្ញុំនឹងក្លែងខ្លួនជាពលទាហាន រីឯស្តេចវិញ សូមស្តេចពាក់អាវយ៉ាងរុងរឿងចុះ!»។ ដូច្នេះស្តេចស្រុកអ៊ីស្រអែលក៏បានក្លែងខ្លួនជាពលទាហាន រួចស្តេចទាំងពីរចេញទៅច្បាំង។
ស្តេចបានធ្វើបូជាយញ្ញ និងដុតគ្រឿងក្រអូបនៅកន្លែងសក្ការៈតាមទួលខ្ពស់ៗនៅតាមភ្នំ និងនៅក្រោមដើមឈើដែលមានស្លឹកខៀវខ្ចីផង។
ការលាក់កំបាំងទាំងអស់នឹងត្រូវលាតត្រដាងឲ្យគេឃើញ ហើយអាថ៌កំបាំងទាំងប៉ុន្មាន ក៏នឹងត្រូវបើកឲ្យគេដឹងដែរ។
ក្រោយពីវាយយកទឹកដីបានហើយ សហគមន៍អ៊ីស្រអែលទាំងមូលមកជួបជុំគ្នានៅស៊ីឡូ ហើយដំឡើងជំរំជួបអុលឡោះតាអាឡានៅទីនោះ។
ស្តេចសូលក្លែងខ្លួន ដោយស្លៀកពាក់ដូចប្រជាជនធម្មតា រួចចេញដំណើរទៅជាមួយសេនាពីរនាក់ទៀត។ ស្តេចទៅដល់ផ្ទះស្ត្រីនោះនៅពេលយប់ ហើយនិយាយទៅនាងថា៖ «ខ្ញុំចង់ឲ្យនាងចូលរូប ហើយខាបព្រលឹងមនុស្សម្នាក់ ដែលខ្ញុំនឹងប្រាប់នាងឲ្យដឹង»។