គាត់បានចែកកងទ័ពរបស់គាត់ជាក្រុមៗ រួចវាយស្តេចទាំងនោះ នៅពេលយប់។ គាត់វាយឈ្នះស្តេចទាំងនោះ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។
១ ពង្សាវតារក្សត្រ 11:24 - អាល់គីតាប គាត់បានប្រមែប្រមូលមនុស្ស ឲ្យមកតាមគាត់ ហើយតាំងខ្លួនធ្វើជាមេគេ។ នៅគ្រាដែលស្តេចទតសម្លាប់អ្នកស្រុកសូបា ពួកគាត់ចូលទៅនៅក្រុងដាម៉ាស រួចគ្រប់គ្រងក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកនោះក៏ប្រមូលមនុស្សមកតាម ហើយបានធ្វើជាមេទ័ពលើពួកនោះ ក្នុងគ្រាដែលដាវីឌបានសម្លាប់ពួកសូបា រួចគេទៅអាស្រ័យនៅក្រុងដាម៉ាស ហើយបានគ្រប់គ្រងនៅទីនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គាត់បានប្រមែប្រមូលមនុស្សឲ្យមកតាមគាត់ ហើយតាំងខ្លួនធ្វើជាមេគេ។ នៅគ្រាដែលព្រះបាទដាវីឌសម្លាប់អ្នកស្រុកសូបា ពួកគាត់ចូលទៅនៅក្រុងដាម៉ាស រួចគ្រប់គ្រងក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកនោះក៏ប្រមូលមនុស្សមកតាមខ្លួន ហើយបានធ្វើជាមេទ័ពលើពួកនោះ ក្នុងគ្រាដែលដាវីឌបានសំឡាប់ពួកសូបា រួចគេទៅអាស្រ័យនៅក្រុងដាម៉ាស ហើយបានគ្រប់គ្រងនៅទីនោះ |
គាត់បានចែកកងទ័ពរបស់គាត់ជាក្រុមៗ រួចវាយស្តេចទាំងនោះ នៅពេលយប់។ គាត់វាយឈ្នះស្តេចទាំងនោះ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។
ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រអែល។ ស្តេចទតសម្លាប់ទាហានដែលបររទេះចំបាំង អស់ប្រាំពីររយនាក់ និងពលទ័ពសេះអស់បួនម៉ឺននាក់ គាត់ក៏បានប្រហារលោកសូបាក់ ជាមេបញ្ជាការឲ្យស្លាប់នៅទីនោះដែរ។
កាលជនជាតិអាំម៉ូនឃើញថា ពួកគេបានធ្វើឲ្យទតខឹងដូច្នេះ ពួកគេក៏ទៅជួលពលទាហានស៊ីរីចំនួនពីរម៉ឺននាក់ ពីក្រុងបេតរេហូប និងស្រុកសូបា មួយពាន់នាក់ទៀតពីកងទ័ពរបស់ស្តេចស្រុកម៉ាកា ព្រមទាំងមួយម៉ឺនពីរពាន់នាក់ទៀតពីស្រុកថូប។
ទ័ពអាំម៉ូនបានចេញមកត្រៀមនៅមាត់ទ្វារក្រុង រីឯទ័ពស៊ីរីមកពីស្រុកសូបា និងក្រុងបេតរេហូប ព្រមទាំងទ័ពស្រុកថូប និងស្រុកម៉ាកា ចេញមកត្រៀមនៅតាមទីវាល។
ស្តេចទតវាយឈ្នះស្តេចហាដារេស៊ើរ ជាបុត្ររបស់ស្តេចរេហូប និងជាស្តេចស្រុកសូបា ក្នុងពេលដែលស្តេចហាដារេស៊ើរ កំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាតឡើងវិញ។
លោករេសោនក្លាយទៅជាគូវិវាទរបស់អ៊ីស្រអែល អស់មួយរជ្ជកាលរបស់ស្តេចស៊ូឡៃម៉ាន ដូចលោកហាដាឌ ដែលបានធ្វើទុក្ខបុកម្នេញអ៊ីស្រអែលដែរ។ ស្តេចរេសោនបានឡើងសោយរាជ្យលើស្រុកស៊ីរី ហើយតែងតែស្អប់ជនជាតិអ៊ីស្រអែល។
ស្តេចអេសាបានប្រមូលមាសប្រាក់ទាំងប៉ុន្មាន ដែលមាននៅក្នុងឃ្លាំងដំណាក់របស់អុលឡោះតាអាឡា និងក្នុងឃ្លាំងរាជវាំង ប្រគល់ទៅឲ្យពួកអ្នកបម្រើ ហើយចាត់ពួកគេឲ្យទៅជួបស្តេចបេន-ហាដាដ ជាបុត្ររបស់ស្តេចថាបរីម៉ូន ដែលត្រូវជាបុត្ររបស់ស្តេចហេសយ៉ូន ស្តេចស្រុកស៊ីរី ដែលនៅក្រុងដាម៉ាស ជម្រាបថា៖
អុលឡោះតាអាឡាមានបន្ទូលមកកាន់គាត់ថា៖ «ចូរធ្វើដំណើរកាត់វាលរហោស្ថានឆ្ពោះទៅកាន់ក្រុងដាម៉ាសចុះ! កាលទៅដល់ហើយ ត្រូវតែងតាំងហាសែល ឲ្យធ្វើជាស្តេចលើស្រុកស៊ីរី។
ស្តេចបេនហាដាដមានប្រសាសន៍ទៅកាន់ស្តេចអហាប់ថា៖ «ខ្ញុំសូមប្រគល់ក្រុងទាំងប៉ុន្មាន ដែលបិតារបស់ខ្ញុំបានដណ្តើមយកពីបិតារបស់ស្តេច ជូនស្តេចវិញ។ ស្តេចអាចនាំយកផលិតផលក្នុងស្រុករបស់ស្តេច ទៅលក់ក្នុងក្រុងដាម៉ាស ដូចបិតារបស់ខ្ញុំធ្លាប់នាំយកផលិតផលទៅលក់នៅក្រុងសាម៉ារីដែរ»។ ស្តេចអហាប់មានប្រសាសន៍ថា៖ «រីឯខ្ញុំវិញ ខ្ញុំនឹងចុះសន្ធិសញ្ញាជាមួយស្តេច រួចខ្ញុំនឹងបើកឲ្យស្តេចត្រឡប់ទៅស្រុកវិញ»។ ស្តេចអហាប់ក៏ចុះសន្ធិសញ្ញាជាមួយស្តេចបេនហាដាដ រួចហើយបើកឲ្យស្តេចបេនហាដាដ ត្រឡប់ទៅស្រុកវិញ។
កិច្ចការផ្សេងទៀតរបស់ស្តេចយេរ៉ូបោម និងអ្វីៗទាំងប៉ុន្មានដែលស្តេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចក្នុងការធ្វើសឹកសង្គ្រាម ការវាយដណ្តើមយកក្រុងដាម៉ាស និងក្រុងហាម៉ាត់ពីកណ្តាប់ដៃរបស់ជនជាតិយូដា មកដាក់ក្រោមការគ្រប់គ្រងរបស់ស្រុកអ៊ីស្រអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្តេចស្រុកអ៊ីស្រអែល។
អេលីយ៉ាសាក់ធ្វើដំណើរទៅក្រុងដាម៉ាស។ ពេលនោះស្តេចបេនហាដាដ ជាស្តេចស្រុកស៊ីរីកំពុងតែមានជំងឺ។ គេជម្រាបស្តេចថា៖ «អ្នកជំនិតរបស់អុលឡោះអញ្ជើញមកដល់ហើយ»។
សុំលិខិតអនុញ្ញាតចូលទៅក្នុងសាលាប្រជុំនានានៅក្រុងដាម៉ាស ក្រែងរកឃើញអ្នកខ្លះនៅទីនោះ ដែលដើរតាមមាគ៌ារបស់អ៊ីសាជាអម្ចាស់ ទោះជាប្រុស ឬស្ដ្រីក្ដី គាត់នឹងចាប់ចងនាំយកមកក្រុងយេរូសាឡឹម។