Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 11:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 អ្នក​នោះ​ក៏​ប្រមូល​មនុស្ស​មក​តាម ហើយ​បាន​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​នោះ ក្នុង​គ្រា​ដែល​ដាវីឌ​បាន​សម្លាប់​ពួក​សូបា រួច​គេ​ទៅ​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស ហើយ​បាន​គ្រប់‌គ្រង​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 គាត់​បាន​ប្រមែ‌ប្រមូល​មនុស្ស​ឲ្យ​មក​តាម​គាត់ ហើយ​តាំង​ខ្លួន​ធ្វើ​ជា​មេ​គេ។ នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​សម្លាប់​អ្នក​ស្រុក​សូបា ពួក​គាត់​ចូល​ទៅ​នៅ​ក្រុង​ដាម៉ាស រួច​គ្រប់‌គ្រង​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 អ្នក​នោះ​ក៏​ប្រមូល​មនុស្ស​មក​តាម​ខ្លួន ហើយ​បាន​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​នោះ ក្នុង​គ្រា​ដែល​ដាវីឌ​បាន​សំឡាប់​ពួក​សូបា រួច​គេ​ទៅ​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស ហើយ​បាន​គ្រប់‌គ្រង​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

24 គាត់​បាន​ប្រមែ‌ប្រមូល​មនុស្ស ឲ្យ​មក​តាម​គាត់ ហើយ​តាំង​ខ្លួន​ធ្វើ​ជា​មេ​គេ។ នៅ​គ្រា​ដែល​ស្តេច​ទត​សម្លាប់​អ្នក​ស្រុក​សូបា ពួក​គាត់​ចូល​ទៅ​នៅ​ក្រុង​ដាម៉ាស រួច​គ្រប់‌គ្រង​ក្រុង​នោះ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 11:24
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បាន​បែង​ចែក​កម្លាំង​ទ័ព​របស់​លោក ទាំង​លោក ទាំង​ពួក​បាវ​បម្រើ​របស់​លោក ច្បាំង​នឹង​ស្ដេចទាំងនោះ​ទាំង​យប់ ក៏​វាយ​គេ ហើយ​ដេញ​តាម​រហូត​ដល់​ក្រុង​ហូបា ដែល​នៅ​ខាង​ជើង​ក្រុង​ដាម៉ាស។


តែ​គេ​បាក់​ទ័ព​រត់​ចេញ​ពី​មុខ​ពួក​អ៊ីស្រា‌អែល​ទៅ ហើយ​ព្រះបាទ​ដាវីឌ​បាន​សម្លាប់​ពួក​គេ ដែលបរ​រទេះ​ចម្បាំង​អស់​ប្រាំពីររយ​រទេះ និង​ពួក​ពល​សេះ​បួន​ម៉ឺន​នាក់ ក៏​ប្រហារ​សូបាក​ជា​មេ‌ទ័ព ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ។


ពេល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ព្រះបាទ​ដាវីឌ​បាន​ខ្ពើម​គេ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប និង​ពី​ក្រុង​សូបា មាន​ពល​ថ្មើ​ជើង​ពីរ​ម៉ឺន​នាក់ និង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​មួយ​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​មួយ​ម៉ឺន​ពីរ​ពាន់​នាក់​ទៀត។


ឯ​ពួក​កូន​ចៅ​អាំម៉ូន​ក៏​ចេញ​មក​ត្រៀម​ពល​នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ឯ​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​សូបា និង​ក្រុង​រេហុប ហើយ​ពួក​ថូប និង​ពួក​ស្តេច​ម្អាកា គេ​នៅ​ឯ​វាល​ដោយ​ឡែក។


មួយ​ទៀត ដាវីឌ​ក៏​ប្រហារ​ស្ដេច​ហាដា‌រេស៊ើរ បុត្រា​រេហុប ស្តេច​ស្រុក​សូបា ខណៈ​ដែល​ស្តេច​នោះ​ទៅ​តាំង​អំណាច​ខ្លួន​នៅ​ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត​ឡើង​វិញ។


អ្នក​នោះ​ក៏​ទាស់​ទទឹង​នឹង​សាសន៍​អ៊ីស្រា‌អែល រហូត​ដល់​អស់​ព្រះ‌ជន្ម​នៃ​ព្រះបាទ​សាឡូម៉ូន នេះ​ជា​ការ​ប្រទូស‌រ៉ាយ ក្រៅ​ពី​ការ​ដែល​ហាដាឌ​បាន​ធ្វើ។ ឯ​រេសោន​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រា‌អែល ក៏​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី។


ដូច្នេះ អេសា​យក​អស់​ទាំង​ប្រាក់​មាស ដែល​នៅ​សល់​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា និង​ទ្រព្យ‌សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ទៅ​ក្នុង​ដៃ​នៃ​ពួក​មហា‌តលិក​ទ្រង់ ចាត់​គេ​ទៅ​ឯ​បេន-ហាដាដ ជា​បុត្រ​ថា​បរីម៉ូន ដែល​ជា​បុត្រ​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​ពាក្យ​ថា៖


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ ដែល​កាត់​ទី​រហោ‌ស្ថាន ទៅ​ឯ​ក្រុង​ដាម៉ាស​ទៅ កាល​ណា​ទៅ​ដល់​ហើយ ចូរ​ចាក់​ប្រេង​តាំង​ហាសែល​ឲ្យ​ឡើង​ធ្វើ​ជា​ស្តេច​ស្រុក​ស៊ីរី​ចុះ។


បេន-ហាដាដ​ទូល​ទ្រង់​ថា៖ «អស់​ទាំង​ទី​ក្រុង​ដែល​បិតា​ទូល‌បង្គំ​បាន​រឹប​យក​ពី​បិតា​ទ្រង់ ទូល‌បង្គំ​នឹង​ប្រគល់​ថ្វាយ​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​ធ្វើ​ថ្នល់​សម្រាប់​ទ្រង់​នៅ​ក្រុង​ដាម៉ាស​បាន ដូច​ជា​បិតា​ទូល‌បង្គំ​បាន​ធ្វើ​នៅ​ក្រុង​សាម៉ារី​ដែរ»។ ព្រះបាទ​អ័ហាប់​តប​ថា៖ «ខ្ញុំ​នឹង​ឲ្យ​ទៅ​លោក​វិញ ដោយ​សេចក្ដី​សញ្ញា​នេះ»។ ដូច្នេះ ស្ដេច​ក៏​តាំង​សេចក្ដី​សញ្ញា​នឹង​គ្នា រួច​លែង​ឲ្យ​ទៅ​វិញ។


កិច្ច‌ការ​ផ្សេង​ទៀតដែល​យេរ៉ូ‌បោម​បាន​ធ្វើ ពី​អំណាច​ដែល​ទ្រង់​បាន​ច្បាំង ព្រម​ទាំង​ការ​ដែល​ចាប់​យក​ក្រុង​ដាម៉ាស និង​ក្រុង​ហាម៉ាត​ជា​ទី​ក្រុង​របស់​ពួក​យូដា មក​ខាង​ពួក​អ៊ីស្រា‌អែល​វិញ​ជា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ​ពង្សាវ‌តារ​របស់​ពួក​ស្តេច​អ៊ីស្រា‌អែល។


លោក​អេលី‌សេ​បាន​ទៅ​ដល់​ក្រុង​ដាម៉ាស នៅ​គ្រា​នោះ បេន-ហាដាដ​ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រឈួន មាន​គេ​ទូល​ទ្រង់​ថា៖ «អ្នក​សំណព្វ​របស់​ព្រះ​បាន​មក​ទី​នេះ​ហើយ»


សុំលិខិត​អនុញ្ញាត​ចូល​ទៅ​កាន់​សាលា​ប្រជុំ​នានា នៅ​ក្រុង​ដាម៉ាស ហើយ​បើ​គាត់​រក​ឃើញ​អ្នក​ណា​ដែល​ប្រតិបត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី គាត់​នឹង​ចាប់​ចង នាំ​យក​មក​ក្រុង​យេរូ‌សាឡិម។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម