Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 11:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 អ្នក​នោះ​ក៏​ប្រមូល​មនុស្ស​មក​តាម​ខ្លួន ហើយ​បាន​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​នោះ ក្នុង​គ្រា​ដែល​ដាវីឌ​បាន​សំឡាប់​ពួក​សូបា រួច​គេ​ទៅ​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស ហើយ​បាន​គ្រប់‌គ្រង​នៅ​ទី​នោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 អ្នក​នោះ​ក៏​ប្រមូល​មនុស្ស​មក​តាម ហើយ​បាន​ធ្វើ​ជា​មេ‌ទ័ព​លើ​ពួក​នោះ ក្នុង​គ្រា​ដែល​ដាវីឌ​បាន​សម្លាប់​ពួក​សូបា រួច​គេ​ទៅ​អាស្រ័យ​នៅ​ក្រុង​ដាម៉ាស ហើយ​បាន​គ្រប់‌គ្រង​នៅ​ទី​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 គាត់​បាន​ប្រមែ‌ប្រមូល​មនុស្ស​ឲ្យ​មក​តាម​គាត់ ហើយ​តាំង​ខ្លួន​ធ្វើ​ជា​មេ​គេ។ នៅ​គ្រា​ដែល​ព្រះ‌បាទ​ដាវីឌ​សម្លាប់​អ្នក​ស្រុក​សូបា ពួក​គាត់​ចូល​ទៅ​នៅ​ក្រុង​ដាម៉ាស រួច​គ្រប់‌គ្រង​ក្រុង​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 គាត់​បាន​ប្រមែ‌ប្រមូល​មនុស្ស ឲ្យ​មក​តាម​គាត់ ហើយ​តាំង​ខ្លួន​ធ្វើ​ជា​មេ​គេ។ នៅ​គ្រា​ដែល​ស្តេច​ទត​សម្លាប់​អ្នក​ស្រុក​សូបា ពួក​គាត់​ចូល​ទៅ​នៅ​ក្រុង​ដាម៉ាស រួច​គ្រប់‌គ្រង​ក្រុង​នោះ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 11:24
12 ការដាក់ឲ្យឆ្លើយតបគ្នា  

គាត់​ចែក​ពួក​បាវ​ឲ្យ​ទៅ​ទាស់​នឹង​គេ​ទាំង​យប់ ក៏​វាយ​គេ ហើយ​ដេញ​តាម​រហូត​ដល់​ហូបា ដែល​នៅ​ជា​ខាង​ឆ្វេង​នៃ​ក្រុង​ដាម៉ាស


តែ​គេ​បាក់​ទ័ព​រត់​ចេញ​ពី​មុខ​ពួក​អ៊ីស្រាអែល​ទៅ ហើយ​ដាវីឌ​បាន​សំឡាប់​ពួក​គេ ដែល​នៅ​រទេះ​ចំបាំង​អស់​៧០០​រទេះ នឹង​ពួក​ពល​សេះ​៤​ម៉ឺន​នាក់ ក៏​ប្រហារ​សូបាក ជា​មេ‌ទ័ព​គេ ឲ្យ​ស្លាប់​នៅ​ទី​នោះ​ដែរ


កាល​ពួក​កូន​ចៅ​អាំម៉ូន​ឃើញ​ថា ដាវីឌ​ត្រឡប់​ជា​ខ្ពើម​គេ​ហើយ នោះ​គេ​ក៏​ចាត់​ឲ្យ​ទៅ​ជួល​ពួក​សាសន៍​ស៊ីរី ពី​ក្រុង​បេត-រេហុប នឹង​ពី​ក្រុង​សូបា បាន​ពល​ថ្មើរ‌ជើង​២​ម៉ឺន​នាក់ នឹង​ស្តេច​ស្រុក​ម្អាកា ព្រម​ទាំង​ពល​១​ពាន់​នាក់ ហើយ​ពួក​ស្រុក​ថូប​១​ម៉ឺន​២​ពាន់​នាក់​ទៀត


ឯ​ពួក​កូន​ចៅ​អាំម៉ូន គេ​ក៏​ចេញ​មក​ត្រៀម​ពល នៅ​ត្រង់​មាត់​ទ្វារ​ក្រុង​ដើម្បី​ច្បាំង ឯ​ពួក​សាសន៍​ស៊ីរី​ពី​ក្រុង​សូបា នឹង​ក្រុង​រេហុប ហើយ​ពួក​ថូប នឹង​ពួក​ស្តេច​ម្អាកា គេ​នៅ​ឯ​វាល​ដោយ‌ឡែក។


១​ទៀត ដាវីឌ​ក៏​ប្រហារ​ហាដារេ‌ស៊ើរ បុត្រា​រេហុប​ជា​ស្តេច​ស្រុក​សូបា ក្នុង​កាល​ដែល​ស្តេច​នោះ ទៅ​តាំង​អំណាច​ខ្លួន នៅ​ក្បែរ​មាត់​ទន្លេ​អ៊ើប្រាត​ឡើង​វិញ


អ្នក​នោះ​ក៏​ទាស់​ទទឹង​នឹង​សាសន៍​អ៊ីស្រាអែល រហូត​ដល់​អស់​ព្រះ‌ជន្ម​នៃ​សាឡូម៉ូន នេះ​ជា​ការ​ប្រទូស‌រ៉ាយ ក្រៅ​ពី​ការ​ដែល​ហាដាឌ់​បាន​ធ្វើ ឯ​រេសោន​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រាអែល ក៏​សោយ‌រាជ្យ​លើ​ស្រុក​ស៊ីរី។


ដូច្នេះ អេសា​ទ្រង់​យក​អស់​ទាំង​ប្រាក់​មាស ដែល​នៅ​សល់​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា នឹង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ដំណាក់​ស្តេច ប្រគល់​ទៅ​ក្នុង​ដៃ​នៃ​ពួក​មហា‌តលិក​ទ្រង់ ចាត់​គេ​ទៅ​ឯ​បេន-ហា‌ដាឌ់ ជា​បុត្រ​ថា​បរីម៉ូន ដែល​ជា​បុត្រ​ហេស‌យ៉ូន ស្តេច​ស្រុក​ស៊ីរី ដែល​នៅ​ក្រុង​ដាម៉ាស ដោយ​ពាក្យ​ថា


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ទៅ​លោក​ថា ចូរ​ឯង​ត្រឡប់​ទៅ​តាម​ផ្លូវ ដែល​កាត់​ទី​រហោ‌ស្ថាន ទៅ​ឯ​ក្រុង​ដាម៉ាស​ទៅ កាល​ណា​បាន​ដល់​ហើយ នោះ​ចូរ​ចាក់​ប្រេង​តាំង​ហាសែល​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​ស្រុក​ស៊ីរី​ចុះ


នោះ​បេន-ហា‌ដាឌ់​ទូល​ទ្រង់​ថា អស់​ទាំង​ទី​ក្រុង​ដែល​ព្រះ‌បិតា​ទូលបង្គំ​បាន​រឹប​យក​ពី​ព្រះ‌បិតា​ទ្រង់ នោះ​ទូលបង្គំ​នឹង​ប្រគល់​ថ្វាយ​ទាំង​អស់​វិញ ហើយ​ទ្រង់​នឹង​ធ្វើ​ថ្នល់​សំរាប់​ទ្រង់​នៅ​ក្រុង​ដាម៉ាស​បាន ដូច​ជា​ព្រះ‌បិតា​ទូលបង្គំ​បាន​ធ្វើ​នៅ​ក្រុង​សាម៉ារី​ដែរ អ័ហាប់​មាន​បន្ទូល​ឆ្លើយ​ថា ឯ​ខ្ញុំៗ​នឹង​ឲ្យ​លោក​ទៅ​វិញ ដោយ​សេចក្ដី​សញ្ញា​នេះ ដូច្នេះ ទ្រង់​ក៏​តាំង​សេចក្ដី​សញ្ញា​នឹង​គ្នា រួច​លែង​ឲ្យ​ទៅ​វិញ។


រីឯ​ដំណើរ​ឯ​ទៀត​ពី​យេរ៉ូ‌បោម នឹង​ការ​ដែល​ទ្រង់​ធ្វើ​ទាំង​ប៉ុន្មាន ហើយ​ពី​អំណាច​ទ្រង់ ដែល​ទ្រង់​បាន​ច្បាំង ព្រម​ទាំង​ការ​ដែល​ចាប់​យក​ក្រុង​ដាម៉ាស នឹង​ក្រុង​ហាម៉ាត ជា​ទី​ក្រុង​នៃ​ពួក​យូដា មក​ខាង​ពួក​អ៊ីស្រាអែល​វិញ​ជា​យ៉ាង​ណា នោះ​សុទ្ធ​តែ​បាន​កត់​ទុក​ក្នុង​សៀវភៅ ជា​ពង្សាវតារ​របស់​ពួក​ស្តេច​អ៊ីស្រាអែល​ហើយ


ឯ​អេលី‌សេ លោក​បាន​ទៅ​ឯ​ក្រុង​ដាម៉ាស នៅ​គ្រា​នោះ​បេន-ហា‌ដាឌ់ ជា​ស្តេច​ស្រុក​ស៊ីរី ទ្រង់​ប្រឈួន មាន​គេ​ទូល​ទ្រង់​ថា មើល អ្នក​សំណប់​របស់​ព្រះ​បាន​មក​ទី​នេះ​ហើយ


ក៏​ទៅ​ឯ​សំដេច​សង្ឃ សូម​សំបុត្រ​កាន់​យក​ទៅ​ឯ​សាលា​ប្រជុំ​ទាំង​ប៉ុន្មាន នៅ​ក្រុង​ដាម៉ាស ប្រយោជន៍​ដើម្បី បើ​ឃើញ​មាន​អ្នក​ណា​ខ្លះ ដែល​ប្រតិ‌បត្តិ​តាម​ផ្លូវ​នោះ ទោះ​ប្រុស​ឬ​ស្រី​ក្តី នោះ​នឹង​ចាប់​ចង​គេ នាំ​មក​ឯ​ក្រុង​យេរូ‌សាឡិម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម