ពេលនោះណាពីណាថាន ពោលទៅកាន់នាងបាតសេបា ជាម្តាយរបស់សម្តេចស៊ូឡៃម៉ានថា៖ «តើនាងមិនជ្រាបទេថា សម្តេចអដូនីយ៉ាជាកូនរបស់នាងហាគីតបានតាំងខ្លួនធ្វើជាស្តេច ប៉ុន្តែ ស្តេចទតជាអម្ចាស់មិនបានជ្រាបទេ។
១ ពង្សាវតារក្សត្រ 1:13 - អាល់គីតាប សូមអញ្ជើញចូលទៅជួបស្តេចទត ហើយជម្រាបដូចតទៅ: “សូមជម្រាបស្តេច ស្តេចបានស្បថនឹងខ្ញុំថា ស៊ូឡៃម៉ាន ជាកូនរបស់ខ្ញុំនឹងឡើងគ្រងរាជ្យបន្តពីស្តេច គឺកូននេះហើយដែលនឹងនៅលើបល្ល័ង្ករបស់ស្តេច។ ហេតុអ្វីបានជាអដូនីយ៉ា ឡើងគ្រងរាជ្យទៅវិញ?”»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សូមចូលទៅគាល់ព្រះបាទដាវីឌទូលថា "បពិត្រព្រះករុណាជាអម្ចាស់ តើទ្រង់មិនបានស្បថនឹងខ្ញុំម្ចាស់ ជាអ្នកបម្រើរបស់ទ្រង់ថា "ត្រូវឲ្យសាឡូម៉ូន ជាកូនរបស់នាង សោយរាជ្យបន្ទាប់យើង ក៏ត្រូវអង្គុយលើបល្ល័ង្ករបស់យើង" ទេឬ? ដូច្នេះ ហេតុអ្វីបានជាអ័ដូនីយ៉ាឡើងសោយរាជ្យទៅវិញ"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សូមអញ្ជើញចូលទៅគាល់ព្រះបាទដាវីឌ ហើយទូលដូចតទៅ: “បពិត្រព្រះករុណាជាអម្ចាស់ ព្រះករុណាបានស្បថនឹងខ្ញុំម្ចាស់ថា សាឡូម៉ូន ជាបុត្ររបស់ខ្ញុំម្ចាស់ នឹងឡើងគ្រងរាជ្យបន្តពីព្រះករុណា គឺបុត្រនេះហើយដែលនឹងគង់លើបល្ល័ង្ករបស់ពីព្រះករុណា។ ហេតុអ្វីបានជាអដូនីយ៉ាឡើងគ្រងរាជ្យទៅវិញ?”»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សូមចូលទៅគាល់ស្តេចដាវីឌទូលថា បពិត្រព្រះករុណាជាព្រះអម្ចាស់ តើទ្រង់មិនបានស្បថនឹងខ្ញុំម្ចាស់ ជាបាវបំរើទ្រង់ថា ត្រូវឲ្យសាឡូម៉ូន ជាកូនឯង សោយរាជ្យក្រោយអញជាពិត ក៏ត្រូវអង្គុយលើបល្ល័ង្កអញនោះទេឬអី ដូច្នេះ ហេតុអ្វីបានជាអ័ដូនីយ៉ាសោយរាជ្យវិញ |
ពេលនោះណាពីណាថាន ពោលទៅកាន់នាងបាតសេបា ជាម្តាយរបស់សម្តេចស៊ូឡៃម៉ានថា៖ «តើនាងមិនជ្រាបទេថា សម្តេចអដូនីយ៉ាជាកូនរបស់នាងហាគីតបានតាំងខ្លួនធ្វើជាស្តេច ប៉ុន្តែ ស្តេចទតជាអម្ចាស់មិនបានជ្រាបទេ។
ណាពីណាថានពោលទៀតថា៖ «ពេលនាងជម្រាបទតចប់ហើយ ខ្ញុំក៏នឹងចូលទៅជួបគាត់តាមក្រោយដែរ ខ្ញុំនឹងបញ្ជាក់ពាក្យសំដីទាំងប៉ុន្មានដែលនាងបានជម្រាបនោះ»។
នាងឆ្លើយថា៖ «ស្តេចបានស្បថនឹងខ្ញុំ ក្នុងនាមអុលឡោះតាអាឡា ជាម្ចាស់របស់ស្តេចថា ស៊ូឡៃម៉ានជាកូនរបស់ខ្ញុំ នឹងឡើងគ្រងរាជ្យបន្តពីស្តេច គឺកូននេះហើយដែលនឹងនៅលើបល្ល័ង្ករបស់ស្តេច។
បន្ទាប់មក លោកមានប្រសាសន៍ថា៖ «សូមជម្រាបស្តេច! តើស្តេចឬដែលបានសម្រេចឲ្យសម្តេចអដូនីយ៉ា ឡើងគ្រងរាជ្យបន្តពីស្តេច ហើយនៅលើបល្ល័ង្ករបស់ស្តេច?
ថ្ងៃនេះ យើងសម្រេចតែងតាំងស៊ូឡៃម៉ាន ជាកូនរបស់នាងឲ្យឡើងគ្រងរាជ្យបន្តពីយើង គឺកូននេះហើយដែលនឹងនៅលើបល្ល័ង្ករបស់យើង ដូចយើងបានសន្យាជាមួយនាង ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់នៃជនជាតិអ៊ីស្រអែល»។
ចូរដង្ហែស៊ូឡៃម៉ានចូលមកក្នុងក្រុងវិញ ឲ្យនៅលើបល្ល័ង្ករបស់យើង។ ស៊ូឡៃម៉ាននឹងគ្រងរាជ្យបន្តពីយើង គឺយើងតែងតាំងកូននេះ ឲ្យធ្វើជាមគ្គទេសក៍លើស្រុកអ៊ីស្រអែល និងស្រុកយូដា»។
ហើយមានប្រសាសន៍ថា: “សូមអរគុណអុលឡោះតាអាឡា ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល ដែលប្រោសប្រទានឲ្យមានអ្នកស្នងរាជ្យបន្តពីខ្ញុំ ហើយឲ្យខ្ញុំបានឃើញព្រឹត្តិការណ៍នេះ ផ្ទាល់នឹងភ្នែក”»។
ស្តេចស៊ូឡៃម៉ានជាកូន ឡើងស្នងរាជ្យស្តេចទត ហើយរាជ្យរបស់ស្តេចស៊ូឡៃម៉ានរឹងមាំណាស់។
អុលឡោះតាអាឡាប្រោសប្រទានឲ្យខ្ញុំមានបុត្រាជាច្រើន ហើយក្នុងចំណោមបុត្រារបស់ខ្ញុំ ទ្រង់ជ្រើសរើសស៊ូឡៃម៉ាន ឲ្យគ្រងរាជ្យលើអ៊ីស្រអែល ជាអាណាចក្ររបស់ទ្រង់។
ស្តេចស៊ូឡៃម៉ានបានឡើងនៅលើបល្ល័ង្កដើម្បីស្នងទ្រព្យសម្បត្តិរបស់ស្តេចទតជាឪពុក ប្រកបដោយជោគជ័យ ហើយប្រជាជនអ៊ីស្រអែលទាំងមូល ក៏នាំគ្នាស្តាប់បង្គាប់ស្តេចស៊ូឡៃម៉ាន។
បុត្រានោះនឹងលាតសន្ធឹងអំណាច គាត់នឹងធ្វើឲ្យរាជបល្ល័ង្ករបស់ស្តេច ទត និងនគររបស់គាត់ មានសេចក្ដីសុខសាន្តរហូតតទៅ។ គាត់យកសេចក្ដីសុចរិត និងយុត្តិធម៌ មកពង្រឹងនគររបស់គាត់ឲ្យបានគង់វង្ស ចាប់ពីពេលនេះ រហូតអស់កល្បជាអង្វែង តរៀងទៅ ដ្បិតអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលសម្រេចដូច្នេះ មកពីទ្រង់មានចិត្តស្រឡាញ់ យ៉ាងខ្លាំងចំពោះយើង។
យើងក៏ផ្ដាច់សម្ពន្ធមេត្រីដែលយើងបានចងជាមួយទត ជាអ្នកបម្រើរបស់យើងដូច្នោះដែរ គឺលែងមានពូជពង្សរបស់គេស្នងរាជ្យ ហើយក៏លែងមានពួកអ៊ីមុាំនៃកុលសម្ព័ន្ធលេវីបំពេញមុខងារនៅចំពោះមុខយើងទៀតដែរ។
ពេលណាស្តេចឡើងគ្រងរាជសម្បត្តិហើយ ត្រូវឲ្យស្តេចយកហ៊ូកុំនេះពីអ៊ីមុាំនៃកុលសម្ព័ន្ធលេវី ទៅចម្លងទុកក្នុងសៀវភៅមួយ។