Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 29:23 - អាល់គីតាប

23 ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ឡើង​នៅ​លើ​បល្ល័ង្ក​ដើម្បី​ស្នង​ទ្រព្យ​សម្បត្តិ​របស់​ស្តេច​ទត​ជា​ឪពុក ប្រកប​ដោយ​ជោគ​ជ័យ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ក៏​នាំ​គ្នា​ស្តាប់​បង្គាប់​ស្តេច​ស៊ូឡៃ‌ម៉ាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 នោះ​ព្រះបាទ​សាឡូម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ជា​ស្តេច​ជំនួស​ដាវីឌ បិតា​ទ្រង់ ក៏​ថ្កុំ‌ថ្កើង​ឡើង ហើយ​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ស្តាប់​បង្គាប់​ទ្រង់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 ព្រះ‌បាទ​សាឡូម៉ូន​បាន​ឡើង​គង់​លើ​បល្ល័ង្ក​រាជ្យ​របស់​ព្រះ‌អម្ចាស់ ដើម្បី​ស្នង​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​ដាវីឌ ជា​បិតា ប្រកប​ដោយ​ជោគ​ជ័យ ហើយ​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ក៏​នាំ​គ្នា​ស្ដាប់​បង្គាប់​ព្រះ‌បាទ​សាឡូម៉ូន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 នោះ​សាឡូម៉ូន​ក៏​ឡើង​គង់​លើ​បល្ល័ង្ក​នៃ​ព្រះ‌យេហូវ៉ា ជា​ស្តេច​ជំនួស​ដាវីឌ ព្រះ‌បិតា​ទ្រង់ ក៏​ថ្កុំ‌ថ្កើង​ឡើង ហើយ​ពួក​អ៊ីស្រាអែល​ទាំង​អស់​បាន​ស្តាប់​បង្គាប់​ទ្រង់

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 29:23
21 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​អញ្ជើញ​ចូល​ទៅ​ជួប​ស្តេច​ទត ហើយ​ជម្រាប​ដូច​ត​ទៅ: “សូម​ជម្រាប​ស្តេច ស្តេច​បាន​ស្បថ​នឹង​ខ្ញុំ​ថា ស៊ូ‌ឡៃម៉ាន ជា​កូន​របស់​ខ្ញុំ​នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច គឺ​កូន​នេះ​ហើយ​ដែល​នឹង​នៅ​លើ​បល្ល័ង្ក​របស់​ស្តេច។ ហេតុ​អ្វី​បាន​ជា​អដូ‌នី‌យ៉ា ឡើង​គ្រង​រាជ្យ​ទៅ​វិញ?”»។


ថ្ងៃ​នេះ យើង​សម្រេច​តែង‌តាំង​ស៊ូ‌ឡៃម៉ាន ជា​កូន​របស់​នាង​ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​កូន​នេះ​ហើយ​ដែល​នឹង​នៅ​លើ​បល្ល័ង្ក​របស់​យើង ដូច​យើង​បាន​សន្យា​ជា​មួយ​នាង ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល»។


ចូរ​ដង្ហែ​ស៊ូ‌ឡៃម៉ាន​ចូល​មក​ក្នុង​ក្រុង​វិញ ឲ្យ​នៅ​លើ​បល្ល័ង្ក​របស់​យើង។ ស៊ូ‌ឡៃម៉ាន​នឹង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​យើង​តែង‌តាំង​កូន​នេះ ឲ្យ​ធ្វើ​ជា​មគ្គទេសក៍​លើ​ស្រុក​អ៊ីស្រ‌អែល និង​ស្រុក​យូដា»។


លើស​ពី​នេះ សម្តេច​ស៊ូ‌ឡៃម៉ាន​ឡើង​នៅ​លើ​រាជ​បល្ល័ង្ក


ស្តេច​ស៊ូឡៃ‌ម៉ាន​ជា​កូន ឡើង​ស្នង​រាជ្យ​ស្តេច​ទត ហើយ​រាជ្យ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​រឹង‌មាំ​ណាស់។


បន្ទាប់​មក គាត់​នាំ​ពួក​មេ‌ទ័ព ពួក​នាយ​ទាហាន​ស្តេច​ដែល​ជា​ជន‌ជាតិ​ការី និង​ពល​ទាហាន ព្រម​ទាំង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក ដង្ហែ​ស្តេច​ពី​ដំណាក់​របស់អុលឡោះ‌តាអាឡា ចូល​វាំង​តាម​ខ្លោង​ទ្វារ​នៃ​ពួក​អ្នក​យាម រួច​ហើយ​ស្តេច​យ៉ូអាស​ឡើង​នៅ​លើ​បល្ល័ង្ក​រាជ្យ។


ឥឡូវ​នេះ សូមអុលឡោះ‌តាអាឡា​នៅ​ជា​មួយ​កូន ដើម្បី​ឲ្យ​កូន​សង់​ដំណាក់​របស់​ទ្រង់ បាន​សម្រេច​ដោយ​ជោគ​ជ័យ ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​ទុក​ពី​កូន។


អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​បុត្រា​ជា​ច្រើន ហើយ​ក្នុង​ចំណោម​បុត្រា​របស់​ខ្ញុំ ទ្រង់​ជ្រើស​រើស​ស៊ូឡៃ‌ម៉ាន ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រ‌អែល ជា​អាណា‌ចក្រ​របស់​ទ្រង់។


មេ​ដឹក​នាំ​ទាំង​អស់ ព្រម​ទាំង​កង‌ទ័ព និង​កូន​ទាំង​ប៉ុន្មាន​របស់​ស្តេច​ទត ស្ថិត​នៅ​ក្រោម​ការ​គ្រប់‌គ្រង​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន។


ស្តេច​ស៊ូឡៃ‌ម៉ាន ជា​បុត្រ​របស់​ស្តេច​ទត មាន​អំណាច​កាន់​តែ​រឹង‌មាំ​ឡើង។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់​នៅ​ជា​មួយ ហើយ​ប្រោស​ប្រទាន​ឲ្យ​គាត់​បាន​ខ្ពង់‌ខ្ពស់​ថ្កុំ‌ថ្កើង​បំផុត។


ស្តេច​ស៊ូឡៃ‌ម៉ាន​ឆ្លើយ​នឹង​អុលឡោះ​វិញ​ថា៖ «ទ្រង់​បាន​សំដែង​ចិត្ត​មេត្តា‌ករុណា​ដ៏​ធំ​ធេង​ចំពោះ​ស្តេច​ទត​ជា​ឪពុក​របស់​ខ្ញុំ ហើយ​ទ្រង់​ក៏​ឲ្យ​ខ្ញុំ​ឡើង​គ្រង​រាជ្យ​ត​ពី​ឪពុក​ទៀត។


បន្ទាប់​មក​គាត់​នាំ​ពួក​មេ​បញ្ជា‌ការ ពួក​អភិ‌ជន ពួក​អ្នក​មុខ​អ្នក​ការ​ក្នុង​ចំណោម​ប្រជា‌ជន និង​ប្រជា‌ជន​ទាំង​មូល​នៅ​ក្នុង​ស្រុក មក​ដង្ហែ​ស្តេច​ពី​ដំណាក់​របស់អុលឡោះ‌តាអាឡា ចូល​វាំង តាម​ខ្លោង​ទ្វារ​ប៉ែក​ខាង​លើ រួច​អញ្ជើញ​ស្តេច​អង្គុយ​នៅ​លើ​បល្ល័ង្ក​រាជ្យ។


ស្តេច​ស៊ូឡៃ‌ម៉ាន​សោយ​រាជ្យ​លើ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល នៅ​ក្រុង​យេរូ‌សាឡឹម អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។


សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច ដែល​បាន​ប្រោស‌ប្រណី​ស្តេច ហើយ​ជ្រើស​រើស​ស្តេច​ឲ្យ​ឡើង​គ្រង​រាជ្យ​ក្នុង​នាម​របស់​ទ្រង់។ អុលឡោះ‌តាអាឡា​ស្រឡាញ់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​ពេញ​ចិត្ត​ឲ្យ​ពួក​គេ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ជ្រើស​រើស​ស្តេច​ឲ្យ​ធ្វើ​ជា​ស្តេច គ្រប់‌គ្រង​លើ​ពួក​គេ​ដោយ​សុចរិត និង​យុត្តិធម៌»។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​សន្យា​ជា​មួយ ស្តេច​ទត ដោយ​ឥត​ប្រែ‌ប្រួល​ថា: «យើង​នឹង​តែង‌តាំង​ពូជ‌ពង្ស​របស់​អ្នក ឲ្យ​ឡើង​គ្រង​រាជ្យ​បន្ត​ពី​អ្នក។


សុភាសិត​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​ជា​បុត្រ​ស្តេច​ទត និង​ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល។


មនុស្ស​គ្រប់​គ្នា​ត្រូវ​ស្ដាប់​បង្គាប់​អាជ្ញាធរ ដ្បិត​អំណាច​ទាំង‌ឡាយ​សុទ្ធ​តែ​មក​ពី​អុលឡោះ គឺ​អុលឡោះ​បាន​តែង‌តាំង​ឲ្យ​មាន​អំណាច​ទាំង​នោះ​ឡើង។


យ៉ូស្វេ ជា​កូន​របស់​លោក​នូន ពោរ​ពេញ​ដោយ​ប្រាជ្ញា‌ញាណ ដ្បិត​ម៉ូសា​បាន​ដាក់​ដៃ​លើ​គាត់។ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ស្តាប់​បង្គាប់​យ៉ូស្វេ ដោយ​ធ្វើ​តាម​បន្ទូល​ដែលអុលឡោះ‌តាអាឡា​បង្គាប់​មក​ម៉ូសា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម