Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 1:35 - អាល់គីតាប

35 ចូរ​ដង្ហែ​ស៊ូ‌ឡៃម៉ាន​ចូល​មក​ក្នុង​ក្រុង​វិញ ឲ្យ​នៅ​លើ​បល្ល័ង្ក​របស់​យើង។ ស៊ូ‌ឡៃម៉ាន​នឹង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​យើង​តែង‌តាំង​កូន​នេះ ឲ្យ​ធ្វើ​ជា​មគ្គទេសក៍​លើ​ស្រុក​អ៊ីស្រ‌អែល និង​ស្រុក​យូដា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ក្រោយ​មក អ្នក​រាល់​គ្នា​ត្រូវ​ដង្ហែ​ឡើង​មក ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​របស់​យើង ដ្បិត​វា​ត្រូវ​សោយ‌រាជ្យ​ជំនួស​យើង គឺ​យើង​នេះ​ហើយ បាន​តម្រូវ​ឲ្យ​វា​ធ្វើ​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រា‌អែល និង​ពួក​យូដា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ចូរ​ដង្ហែ​សាឡូម៉ូន​ចូល​មក​ក្នុង​ក្រុង​វិញ ឲ្យ​គង់​លើ​បល្ល័ង្ក​របស់​យើង។ សាឡូម៉ូន​នឹង​គ្រង​រាជ្យ​បន្ត​ពី​យើង គឺ​យើង​តែង‌តាំង​បុត្រ​នេះ​ឲ្យ​ធ្វើ​ជា​មគ្គទេសក៍​លើ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ក្រោយ​មកត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ដង្ហែ​ឡើង​មក ឲ្យ​អង្គុយ​លើ​បល្ល័ង្ក​រាជ្យ​របស់​យើង ដ្បិត​វា​ត្រូវ​សោយ‌រាជ្យ​ជំនួស​យើង គឺ​យើង​នេះ​ហើយ បាន​ដំរូវ​ឲ្យ​វា​ធ្វើ​ជា​អ្នក​នាំ​មុខ​ពួក​អ៊ីស្រាអែល នឹង​ពួក​យូដា

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 1:35
11 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​អញ្ជើញ​ចូល​ទៅ​ជួប​ស្តេច​ទត ហើយ​ជម្រាប​ដូច​ត​ទៅ: “សូម​ជម្រាប​ស្តេច ស្តេច​បាន​ស្បថ​នឹង​ខ្ញុំ​ថា ស៊ូ‌ឡៃម៉ាន ជា​កូន​របស់​ខ្ញុំ​នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច គឺ​កូន​នេះ​ហើយ​ដែល​នឹង​នៅ​លើ​បល្ល័ង្ក​របស់​ស្តេច។ ហេតុ​អ្វី​បាន​ជា​អដូ‌នី‌យ៉ា ឡើង​គ្រង​រាជ្យ​ទៅ​វិញ?”»។


នាង​ឆ្លើយ​ថា៖ «ស្តេច​បាន​ស្បថ​នឹង​ខ្ញុំ ក្នុង​នាមអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច​ថា ស៊ូ‌ឡៃម៉ាន​ជា​កូន​របស់​ខ្ញុំ នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច គឺ​កូន​នេះ​ហើយ​ដែល​នឹង​នៅ​លើ​បល្ល័ង្ក​របស់​ស្តេច។


នៅ​ទី​នោះ អ៊ីមុាំ​សាដុក និង​ណាពី​ណាថាន ត្រូវ​តែង‌តាំង​ស៊ូ‌ឡៃម៉ាន ជា​ស្តេច​ស្រុក​អ៊ីស្រ‌អែល ហើយ​ឲ្យ​គេ​ផ្លុំ​ត្រែ​ឡើង ទាំង​ស្រែក​ថា “ជយោ​ស្តេច​ស៊ូឡៃ‌ម៉ាន!”


លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា​ជម្រាប​ស្តេច​ថា៖ «អាមីន! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ស្តេច ទ្រង់​មាន​បន្ទូល​ទុក​ដូច្នេះ​មែន។


ស្តេច​ស៊ូឡៃ‌ម៉ាន​ជា​កូន ឡើង​ស្នង​រាជ្យ​ស្តេច​ទត ហើយ​រាជ្យ​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន​រឹង‌មាំ​ណាស់។


សម្តេច​អដូ‌នី‌យ៉ា​ឆ្លើយ​ដូច​ត​ទៅ៖ «អ្នក​ម្តាយ​ជ្រាប​ហើយ​ថា រាជ្យ‌សម្បត្តិ​ត្រូវ​បាន​មក​ខ្ញុំ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​សង្ឃឹម​ថា ខ្ញុំ​នឹង​ឡើង​គ្រង​រាជ្យ។ ប៉ុន្តែ រាជ្យ‌សម្បត្តិ​បែរ​ជា​បាន​ទៅ​ស្តេច​ស៊ូឡៃ‌ម៉ាន ជា​ប្អូន​របស់​ខ្ញុំ​ទៅ​វិញ ដ្បិតអុលឡោះ‌តាអាឡា​គាប់​ចិត្ត​ដូច្នេះ។


កាល​ស្តេច​ទត​មាន​វ័យ​ចាស់​ជរា​ណាស់​ហើយ ស្តេច​បាន​តែង‌តាំង​ស៊ូឡៃ‌ម៉ាន​ជា​កូន ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល។


ស្តេច​ស៊ូឡៃ‌ម៉ាន​បាន​ឡើង​នៅ​លើ​បល្ល័ង្ក​ដើម្បី​ស្នង​ទ្រព្យ​សម្បត្តិ​របស់​ស្តេច​ទត​ជា​ឪពុក ប្រកប​ដោយ​ជោគ​ជ័យ ហើយ​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល ក៏​នាំ​គ្នា​ស្តាប់​បង្គាប់​ស្តេច​ស៊ូឡៃ‌ម៉ាន។


«គឺ​យើង​នេះ​ហើយ ដែល​បាន​តែង‌តាំង​ស្ដេច​របស់​យើង ឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏‌វិសុទ្ធ​របស់​យើង!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម