Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 1:12 - អាល់គីតាប

12 ឥឡូវ​នេះ ខ្ញុំ​សូម​ជូន​យោបល់​ដល់​នាង ដើម្បី​សង្គ្រោះ​ជីវិត​នាង និង​ជីវិត​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​កូន​របស់​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ដូច្នេះ សូម​ព្រះ‌នាង​អញ្ជើញ​មក ទូល‌បង្គំ​សូម​ជួយ​គំនិត​ខ្លះ ដើម្បី​ឲ្យ​ព្រះនាង​បាន​រួច​ជីវិត និង​ជីវិត​របស់​សាឡូម៉ូន ជា​បុត្រ​របស់​ព្រះនាង​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ឥឡូវ​នេះ ខ្ញុំ​សូម​ជូន​យោបល់​ដល់​នាង ដើម្បី​សង្គ្រោះ​ជីវិត​នាង និង​ជីវិត​សម្ដេច​សាឡូម៉ូន ជា​បុត្រ​របស់​នាង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 ដូច្នេះ សូម​ព្រះ‌នាង​មក ឲ្យ​ទូលបង្គំ​បាន​ជួយ​គំនិត​ខ្លះ ប្រយោជន៍​ឲ្យ​បាន​រួច​ជីវិត​របស់​ព្រះ‌នាង នឹង​ជីវិត​របស់​សាឡូម៉ូន ជា​បុត្រ​ផង​ដែរ

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 1:12
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នាំ​គាត់​ចេញ​ផុត​ពី​ក្រុង​នោះ ម៉ាឡា‌អ៊ីកាត់​ម្នាក់​ពោល​ថា៖ «ចូរ​រត់​ឲ្យ​រួច​ជីវិត​ទៅ! កុំ​ងាក​មើល​ក្រោយ! កុំ​ឈប់​នៅ​តំបន់​វាល​រាប​ឲ្យ​សោះ! ចូរ​រត់​ទៅ​តំបន់​ភ្នំ ដើម្បី​ឲ្យ​រួច​អាយុ​ជីវិត»។


សូម​អញ្ជើញ​ចូល​ទៅ​ជួប​ស្តេច​ទត ហើយ​ជម្រាប​ដូច​ត​ទៅ: “សូម​ជម្រាប​ស្តេច ស្តេច​បាន​ស្បថ​នឹង​ខ្ញុំ​ថា ស៊ូ‌ឡៃម៉ាន ជា​កូន​របស់​ខ្ញុំ​នឹង​ឡើង​គ្រង​រាជ្យ​បន្ត​ពី​ស្តេច គឺ​កូន​នេះ​ហើយ​ដែល​នឹង​នៅ​លើ​បល្ល័ង្ក​របស់​ស្តេច។ ហេតុ​អ្វី​បាន​ជា​អដូ‌នី‌យ៉ា ឡើង​គ្រង​រាជ្យ​ទៅ​វិញ?”»។


បើ​មិន​ដូច្នោះ​ទេ កាល​ណា​ស្តេច​លា​ចាក​លោក​នេះ​ទៅ នោះ​គេ​មុខ​ជា​ចាត់​ទុក​ខ្ញុំ និង​ស៊ូឡៃ‌ម៉ាន​ជា​កូន​របស់​ខ្ញុំ​ថា​ជា​អ្នក​ទោស​មិន​ខាន»។


កាល​នាង​អថា‌លា ជា​ម្តាយ​របស់​ស្តេច​អហា‌ស៊ីយ៉ា​ជ្រាប​ថា កូន​ស្លាប់​ហើយ នាង​ចេញ​បញ្ជា​ឲ្យ​គេ​សម្លាប់​រាជ​វង្សា‌នុវង្ស​ទាំង​អស់។


កាល​ស្តេច​យ៉ូរ៉ាម​ឡើង​ស្នង​រាជ្យ​ឪពុក និង​ពង្រឹង​អំណាច​បាន​ហើយ ស្តេច​សម្លាប់​អនុជ​ទាំង​អស់ ដោយ​មុខ​ដាវ ព្រម​ទាំង​សម្លាប់​មេ​ដឹក​នាំ​មួយ​ចំនួន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ទៀត​ផង។


កាល​នាង​អថា‌លា ជា​ម្តាយ​របស់​ស្តេច​អហា‌ស៊ីយ៉ា​ជ្រាប​ថា កូន​ស្លាប់​ហើយ នាង​សម្រេច​ចិត្ត​ប្រល័យ​ពូជ‌ពង្ស​ទាំង​អស់​របស់​ស្តេច​ស្រុក​យូដា។


ប្រទេស​ដែល​គ្មាន​អ្នក​ដឹក​នាំ ប្រជា‌ជន​តែងតែ​វិនាស រីឯ​ប្រទេស​ដែល​មាន​ទី​ប្រឹក្សា​ច្រើន តែងតែ​មាន​ជោគ‌ជ័យ។


ខ្វះ​ការ​ពិគ្រោះ​គ្នា គម្រោង‌ការ​តែងតែ​បរា‌ជ័យ មាន​ទី​ប្រឹក្សា​ច្រើន គម្រោង‌ការ​តែងតែ​សម្រេច។


យោបល់​ល្អ​រមែង​ធ្វើ​ឲ្យ​គម្រោង‌ការ​បាន​សម្រេច មុន​នឹង​ធ្វើ​សង្គ្រាម ត្រូវ​រិះ‌គិត​ឲ្យ​បាន​ដិត​ដល់​ជា​មុន។


ប្រេង​ក្រអូប និង​ទឹក​អប់ រមែង​ធ្វើ​ឲ្យ​ចិត្ត​រីក‌រាយ រីឯ​យោបល់​របស់​មិត្ត​សម្លាញ់​ដ៏​ស្លូត‌បូត​រឹង‌រឹត​តែ​ប្រសើរ​លើស​នេះ​ទៅ​ទៀត។


យេរេមា​ជម្រាប​ស្តេច​សេដេ‌គា​ថា៖ «ប្រសិន​បើ​ខ្ញុំ​ជម្រាប​សេចក្ដី​ពិត​ជូន​ស្តេច ស្តេច​ពិត​ជា​ប្រហារ​ជីវិត​ខ្ញុំ​មិន​ខាន។ ប្រសិន​បើ​ខ្ញុំ​ជូន​យោបល់ ក៏​ស្តេច​មិន​ស្ដាប់​ខ្ញុំ​ដែរ»។


ប៉ុន្ដែ ពេល​ពួក​កសិករ​ឃើញ​កូន​ប្រុស​ម្ចាស់​ចម្ការ​មក​ដល់ គេ​ពិគ្រោះ​គ្នា​ថាៈ “អ្នក​នេះ​ជា​អ្នក​ទទួល​កេរ‌មត៌ក​ពី​ម្ចាស់​ចម្ការ​ទៅ​ថ្ងៃ​ក្រោយ បើ​យើង​នាំ​គ្នា​សម្លាប់​វា មត៌ក​នេះ​នឹង​ត្រូវ​បាន​មក​យើង​មិន​ខាន”។


លោក​ប៉ូល​មាន​ប្រសាសន៍​ទៅ​នាយ​ទាហាន និង​កូន​ទាហាន​ថា៖ «ប្រសិន​បើ​អ្នក​ទាំង​នេះ​មិន​នៅ​ក្នុង​សំពៅ​ទេ អស់​លោក​ប្រាកដ​ជា​ពុំ​អាច​រួច​ជីវិត​បាន​ឡើយ»។


បន្ទាប់​មក គាត់​ទៅ​ផ្ទះ​ឪពុក​របស់​គាត់ នៅ​អូប្រា ហើយ​នៅ​ទី​នោះ គាត់​សម្លាប់​បង‌ប្អូន​របស់​គាត់ គឺ​កូន​របស់​លោក​យេរូ‌បាល​ទាំង​ចិត​សិប​នាក់ ក្នុង​ពេល​តែ​មួយ។ មាន​តែ​យ៉ូថាម ដែល​ជា​កូន​ពៅ​ម្នាក់​គត់​បាន​រួច​ជីវិត ព្រោះ​គាត់​លាក់​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម