ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 8:1 - អាល់គីតាប

«នេះ​ជា​បញ្ជី​រាយ​នាម​មេ​ក្រុម​គ្រួសារ ដែល​វិល​ត្រឡប់​ពី​ស្រុក​បាប៊ី‌ឡូន​មក​ជា​មួយ​ខ្ញុំ ក្នុង​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

«អ្នក​ទាំង​នេះ ជា​មេ​លើ​វង្សា‌នុវង្ស​របស់​ឪពុក ហើយ​នេះ​ជា​បញ្ជី​រាយ​នាម​នៃ​អស់​អ្នក​ដែល​បាន​ឡើង​ពី​ក្រុង​បាប៊ី‌ឡូន​មក​ជា​មួយ​ខ្ញុំ នៅ​ក្នុង​រជ្ជ‌កាល​របស់ព្រះ​បាទ​អើថា‌ស៊ើក‌សេស

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

«នេះ​ជា​បញ្ជី​រាយ​នាម​មេ​ក្រុម​គ្រួសារ ដែល​វិល​ត្រឡប់​ពី​ស្រុក​បាប៊ី‌ឡូន​មក​ជា​មួយ​ខ្ញុំ ក្នុង​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស:

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រីឯ​ពួក​អ្នក​ជា​ប្រធាន​លើ​វង្ស​របស់​ឪពុក ហើយ​តាម​ពង្សាវតារ​របស់​ពួក​អ្នក ដែល​ចេញ​ពី​ក្រុង​បាប៊ីឡូន ឡើង​ទៅ​ជា​មួយ​នឹង​ខ្ញុំ ក្នុង​រាជ្យ​ស្តេច​អើថា‌ស៊ើក‌សេស

សូមមើលជំពូក



អែសរ៉ា 8:1
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ទាំង​នោះ​ក៏​ដូច​កូន​ចៅ​របស់​ណាពី​ហារូន ជា​បង​ប្អូន​របស់​ខ្លួន​ដែរ គេ​ត្រូវ​ចាប់​ឆ្នោត​នៅ​ចំពោះ​មុខ​ស្តេច​ទត នៅ​ចំពោះ​មុខ​អ៊ីមុាំ​សាដុក និង​លោក​អហ៊ី‌ម៉ាឡេក ព្រម​ទាំង​មេ​ក្រុម​គ្រួសារ​របស់​ក្រុម​អ៊ីមុាំ និង​ក្រុម​លេវី ដើម្បី​បំពេញ​មុខ‌ងារ​របស់​ខ្លួន គឺ​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​បង​គេ ក៏​ដូច​ជា​មេ​ក្រុម​គ្រួសារ​ដែល​ក្មេង​ជាង​គេ​ដែរ។


ស្តេច​ទត​បាន​តែង‌តាំង​លោក​យេរី‌យ៉ា ព្រម​ទាំង​បង​ប្អូន​របស់​គាត់ ២ ៧០០ នាក់ សុទ្ធ​តែ​ជា​មនុស្ស​អង់‌អាច និង​ជា​មេ​ក្រុម​គ្រួសារ​ឲ្យ​គ្រប់‌គ្រង​លើ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្តាល ដើម្បី​បំពេញ​កិច្ចការ​ទាំង​ប៉ុន្មាន​របស់អុលឡោះ‌តាអាឡា និង​កិច្ចការ​របស់​ស្តេច។


ព្រម​ទាំង​ស្រុក​ភូមិ​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​រហូត​ដល់​ក្រុង​បាល។ នេះ​ជា​ឈ្មោះ​ក្រុង​ដែល​ពួក​គេ​រស់​នៅ និង​បញ្ជី​រាយ​នាម​ពូជ‌ពង្ស​របស់​ពួក​គេ។


គេ​បាន​ជំរឿន​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល តាម​ក្រុម​គ្រួសារ​របស់​គេ ហើយ​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ​សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។ ប្រជា‌ជន​យូដា​ត្រូវ​ខ្មាំង​កៀរ​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ី‌ឡូន ព្រោះ​តែ​ពួក​គេ​មិន​ស្មោះ​ត្រង់​នឹង​អុលឡោះ។


នេះ​ហើយ​ជា​មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​លេវី តាម​តំណ​វង្ស​ត្រកូល​របស់​ពួក​គេ។ អ្នក​ទាំង​នោះ​រស់​នៅ​ក្នុង​ក្រុង​យេរូ‌សាឡឹម។


ទាហាន​ដ៏​អង់‌អាច​ទាំង​នោះ ស្ថិត​នៅ​ក្រោម​បញ្ជា​មេ​ក្រុម​គ្រួសារ ២ ៦០០ នាក់


ពេល​នោះ ពួក​មេ​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ក្រុម​អ៊ីមុាំ ក្រុម​លេវី គឺ​អស់​អ្នក​ដែល​អុលឡោះ​ជំរុញ​ចិត្ត នាំ​គ្នា​ក្រោក​ឡើង រៀបចំ​ខ្លួន​ទៅ​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា​នៅ​ក្រុង​យេរូ‌សាឡឹម។


អ្នក​ទាំង​នោះ​វិល​ត្រឡប់​មក​វិញ ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរ៉ូ‌បាបិល លោក​យេសួរ លោក​នេហេមា លោក​សេរ៉ាយ៉ា លោក​រេអេ‌ឡាយ៉ា លោក​ម៉ាដេ‌កាយ លោក​ប៊ីល‌សាន លោក​មីស‌ផា លោក​ប៊ីគ‌វ៉ាយ លោក​រេហ៊ូម និង​លោក​បាណា។ ចំនួន​មនុស្ស​ក្នុង​ចំណោម​ប្រជា‌ជន​អ៊ីស្រ‌អែល​មាន​ដូច​ត​ទៅ:


កូន​ចៅ​របស់​លោក​ប៉ារ៉ូស​មាន ២ ១៧២​នាក់


អ្នក​ទាំង​នោះ​រក​នាម​ត្រកូល​ពូជ‌ពង្ស​របស់​ខ្លួន​ពុំ​ឃើញ​ទេ ដូច្នេះ គេ​ចាត់​ទុក​អ្នក​ទាំង​នោះ​មិន​បរិសុទ្ធ ដែល​ពុំ​អាច​បំពេញ​មុខ‌ងារ​ជា​អ៊ីមុាំ​បាន​ឡើយ។


យើង​ចេញ​បញ្ជា​ថា ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​របស់​យើង គឺ​ប្រជា‌ជន ក្រុម​អ៊ីមុាំ ក្រុម​លេវី អស់​អ្នក​ដែល​មាន​បំណង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម នោះ​យើង​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ទៅ​ជា​មួយ​អ្នក។


អុលឡោះ‌តាអាឡា​សំដែង​ចិត្ត​មេត្តា‌ករុណា​ដល់​ខ្ញុំ នៅ​ចំពោះ​មុខ​ស្តេច ចំពោះ​អស់​លោក​ដែល​ជា​ទី​ប្រឹក្សា ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ស្តេច​ទៀត​ផង។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ខ្ញុំ បាន​ផ្តល់​អំណាច​ឲ្យ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង ហើយ​ប្រមូល​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រ‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ»។


លោក​អែសរ៉ា​មក​ពី​ស្រុក​បាប៊ី‌ឡូន គាត់​ជា​បណ្ឌិត​ខាង​ហ៊ូកុំ ហើយ​ស្គាល់​ហ៊ូកុំ​របស់​ណាពី​ម៉ូសា​យ៉ាង​ជ្រៅ​ជ្រះ គឺ​ហ៊ូកុំ​ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រទាន​ឲ្យ។ អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​គាត់ បាន​ជួយ​គាត់ ហេតុ​នេះ​ហើយ ទើប​ស្តេច​ប្រទាន​អ្វីៗ​ទាំង​អស់ តាម​សំណូម​ពរ​របស់​គាត់។


នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ស្តេច​អើថា‌ស៊ើកសេស ប្រជា‌ជន​អ៊ីស្រ‌អែល​មួយ​ចំនួន​ព្រម​ទាំង​ក្រុម​អ៊ីមុាំ ក្រុម​លេវី ក្រុម​ចំរៀង ក្រុម​ឆ្មាំ​ទ្វារ និង​ក្រុម​អ្នក​បម្រើ​ម៉ាស្ជិទ នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។


ក្នុង​អំបូរ​ភីនេ‌ហាស​មាន​លោក​គើ‌សុន។ ក្នុង​អំបូរ​អ៊ីថា‌ម៉ារ​មាន​លោក​ដានី‌យ៉ែល។ ក្នុង​អំបូរ​ទត​មាន​លោក​ហាធូស។