អែសរ៉ា 8:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤1 រីឯពួកអ្នកជាប្រធានលើវង្សរបស់ឪពុក ហើយតាមពង្សាវតាររបស់ពួកអ្នក ដែលចេញពីក្រុងបាប៊ីឡូន ឡើងទៅជាមួយនឹងខ្ញុំ ក្នុងរាជ្យស្តេចអើថាស៊ើកសេស សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦1 «អ្នកទាំងនេះ ជាមេលើវង្សានុវង្សរបស់ឪពុក ហើយនេះជាបញ្ជីរាយនាមនៃអស់អ្នកដែលបានឡើងពីក្រុងបាប៊ីឡូនមកជាមួយខ្ញុំ នៅក្នុងរជ្ជកាលរបស់ព្រះបាទអើថាស៊ើកសេស សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥1 «នេះជាបញ្ជីរាយនាមមេក្រុមគ្រួសារ ដែលវិលត្រឡប់ពីស្រុកបាប៊ីឡូនមកជាមួយខ្ញុំ ក្នុងរជ្ជកាលព្រះចៅអើថាស៊ើកសេស: សូមមើលជំពូកអាល់គីតាប1 «នេះជាបញ្ជីរាយនាមមេក្រុមគ្រួសារ ដែលវិលត្រឡប់ពីស្រុកបាប៊ីឡូនមកជាមួយខ្ញុំ ក្នុងរជ្ជកាលស្តេចអើថាស៊ើកសេស: សូមមើលជំពូក |
ព្រមទាំងប្រោសផ្តល់សេចក្ដីសប្បុរសរបស់ទ្រង់ ដល់ខ្ញុំនៅចំពោះស្តេច ពួកសេនាបតីទ្រង់ ហើយពួកអ្នកប្រធានដ៏មានអំណាចរបស់ស្តេចផង ខ្ញុំក៏មានកំឡាំងចំរើនឡើង ដោយនូវព្រះហស្តនៃព្រះយេហូវ៉ាជាព្រះនៃខ្ញុំ ដែលសណ្ឋិតលើខ្ញុំ ហើយខ្ញុំបានទៅប្រមូលពួកអ្នក ដែលជាកំពូលក្នុងសាសន៍អ៊ីស្រាអែល ឲ្យឡើងទៅជាមួយ។