ស្តេចទតចាត់លោកអេសោភ និងបងប្អូនរបស់គាត់ឲ្យបំពេញមុខងារ នៅមុខហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាជារៀងរាល់ថ្ងៃ ឥតដែលអាក់ខានដូចបានកំណត់ទុក។
អែសរ៉ា 3:4 - អាល់គីតាប បន្ទាប់មក ជនជាតិអ៊ីស្រអែលប្រារព្ធពិធីបុណ្យជំរំ ដូចមានចែងទុកក្នុងគីតាប ហើយពួកធ្វើគូរបានដុតជារៀងរាល់ថ្ងៃ តាមចំនួនដូចមានចែងទុកក្នុងគីតាបហ៊ូកុំ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកគេប្រារព្ធពិធីបុណ្យបារាំ ដូចមានចែងទុកក្នុងគម្ពីរ ហើយពួកគេថ្វាយតង្វាយដុតរាល់ថ្ងៃ ឲ្យត្រូវចំនួនតាមបញ្ញត្តិ ដែលបានតម្រូវតាមថ្ងៃនីមួយៗ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ជនជាតិអ៊ីស្រាអែលប្រារព្ធពិធីបុណ្យបារាំ ដូចមានចែងទុកក្នុងគម្ពីរ ហើយពួកគេថ្វាយតង្វាយដុតទាំងមូលជារៀងរាល់ថ្ងៃ តាមចំនួនដូចមានចែងទុកក្នុងគម្ពីរវិន័យ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេធ្វើបុណ្យបារាំ ដូចជាបានកត់ទុកហើយ ក៏ថ្វាយដង្វាយដុតរាល់តែថ្ងៃ ឲ្យត្រូវចំនួនតាមរបៀប តាមដែលត្រូវការរាល់ៗថ្ងៃ |
ស្តេចទតចាត់លោកអេសោភ និងបងប្អូនរបស់គាត់ឲ្យបំពេញមុខងារ នៅមុខហិបនៃសម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាជារៀងរាល់ថ្ងៃ ឥតដែលអាក់ខានដូចបានកំណត់ទុក។
ពួកគេមិនចែកស្បៀងអាហារឲ្យអស់អ្នកដែលមានឈ្មោះក្នុងបញ្ជី ចាប់ពីបីឆ្នាំឡើងទៅប៉ុណ្ណោះទេ គឺចែកឲ្យអស់អ្នកដែលទទួលចូលបម្រើការងារ ក្នុងដំណាក់របស់អុលឡោះតាអាឡា តាមវេនតាមក្រុមរបស់ខ្លួន ជារៀងរាល់ថ្ងៃដែរ។
បន្ទាប់មក អ្នកត្រូវធ្វើពិធីបុណ្យចម្រូត នៅពេលអ្នកចាប់ផ្តើមច្រូតកាត់ផលដំបូង ពីស្រែចម្ការដែលអ្នកបានសាបព្រោះ។ ចុងឆ្នាំ ត្រូវធ្វើពិធីបុណ្យប្រមូលភោគផលនៅពេលដែលអ្នកបានប្រមូលផលដំណាំរបស់អ្នករួចរាល់អស់ហើយ។
រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរ ដែលមានអាយុមួយខួប ឲ្យនៅលើអាសនៈជានិច្ចនិរន្តរ៍តរៀងទៅ។
ពួកមេត្រួតត្រាដាក់កំហិតប្រជាជនថា៖ «ត្រូវបង្ហើយការងារប្រចាំថ្ងៃ ឲ្យបានគ្រប់ចំនួនដូចពីមុនក្នុងពេលដែលអ្នករាល់គ្នាមានចំបើង»។
ស្ដេចស្រុកបាប៊ីឡូនទំនុកបម្រុងស្តេចយ៉ូយ៉ាគីន ជារៀងរាល់ថ្ងៃ អស់មួយជីវិត រហូតដល់ថ្ងៃគាត់ស្លាប់។
នេះជាជំនូន ដែលអ្នករាល់គ្នាត្រូវជូនអុលឡោះតាអាឡា ក្នុងឱកាសពិធីបុណ្យធំរបស់អ្នករាល់គ្នា ថែមពីលើគូរបានដុត ជំនូនម្សៅ និងស្រា ព្រមទាំងគូរបានមេត្រីភាព សម្រាប់លាបំណន់ ឬជំនូនស្ម័គ្រចិត្ត»។
នៅថ្ងៃបញ្ចប់ពិធីបុណ្យ ជាថ្ងៃឱឡារិកបំផុត អ៊ីសាឈរនៅមុខបណ្ដាជន បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «អ្នកណាស្រេកទឹក សុំអញ្ជើញមករកខ្ញុំ ហើយពិសាចុះ។