ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 9:9 - អាល់គីតាប

ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «ពូជ‌ពង្ស​អ៊ីស្រ‌អែល និង​ពូជ‌ពង្ស​យូដា មាន​កំហុស​ធ្ងន់​ណាស់។ ពួក​គេ​សម្លាប់​គ្នា​ពាស‌ពេញ​ស្រុក ហើយ​អំពើ​ទុច្ចរិត​ក៏​មាន​ពាស‌ពេញ​ទីក្រុង​ដែរ។ ពួក​គេ​ពោល​ថា “អុលឡោះ‌តាអាឡា​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ អុលឡោះ‌តាអាឡា​មើល​អ្វី​ពុំ​ឃើញ​ទេ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​មក​ខ្ញុំ​ថា៖ ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​យូដា​មាន​ទោស​ធ្ងន់​ណាស់ ស្រុក​នេះ​ពោ​ពេញ​ដោយ​ឈាម ហើយ​ទី​ក្រុង​មាន​ពេញ​ដោយ​សេចក្ដី​វៀច​កោង​ដែរ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌យេហូវ៉ា​មើល​មិន​ឃើញ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​ពូជ‌ពង្ស​យូដា មាន​កំហុស​ធ្ងន់​ណាស់។ ពួក​គេ​សម្លាប់​គ្នា​ពាស‌ពេញ​ស្រុក ហើយ​អំពើ​ទុច្ចរិត​ក៏​មាន​ពាស‌ពេញ​ទីក្រុង​ដែរ។ ពួក​គេ​ពោល​ថា “ព្រះ‌អម្ចាស់​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌អម្ចាស់​ទត​អ្វី​ពុំ​ឃើញ​ទេ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទ្រង់​មាន​បន្ទូល​តប​មក​ខ្ញុំ​ថា សេចក្ដី​ទុច្ចរិត​របស់​ពូជ‌ពង្ស​អ៊ីស្រាអែល នឹង​យូដា នោះ​ធំ​ក្រៃ‌លែង​ណាស់ ស្រុក​នេះ​ក៏​ពេញ​ដោយ​ឈាម ហើយ​ទី​ក្រុង​មាន​ពេញ​ដោយ​សេចក្ដី​វៀច​កោង​ដែរ ដ្បិត​គេ​ថា ព្រះ‌យេហូវ៉ា​បាន​បោះ‌បង់​ចោល​ស្រុក​នេះ​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​មើល​មិន​ឃើញ​ទេ

សូមមើលជំពូក



អេ‌សេ‌គាល 9:9
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រៅ​ពី​អំពើ​បាប ដែល​ស្តេច​ម៉ាណា‌សេ​នាំ​ប្រជា‌ជន​យូដា​ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​បំណងអុលឡោះ‌តាអាឡា ស្តេច​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ជា​ច្រើន រហូត​ដល់​ក្រុង​យេរូ‌សាឡឹម​មាន​ពាស‌ពេញ​ទៅ​ដោយ​ឈាម។


ហើយ​គាត់​ក៏​បាន​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់​ពាស‌ពេញ​ក្រុង​យេរូ‌សាឡឹម​ដែរ។ ដូច្នេះអុលឡោះ‌តាអាឡា​មិន​អត់​ទោស​ឲ្យ​ឡើយ។


អ្នក​បែរ​ជា​ពោល​ថា “តើ​អុលឡោះ​ជ្រាប​អ្វី​ខ្លះ តើ​ទ្រង់​មើល​ពពក​ដ៏​ងងឹត​ធ្លុះ​ដែរ​ឬ?


មនុស្ស​ពាល​គិត​ក្នុង​ចិត្ត​ថា «អុលឡោះ​មិន​ចាប់​អារម្មណ៍​ទេ! ទ្រង់​បិទ​ភ្នែក ទ្រង់​មិន​មើល​ទាល់​តែ​សោះ!»។


ហើយ​ពោល​ថា «អុលឡោះ‌តាអាឡា​មើល​មិន​ឃើញ​ទេ អុលឡោះ​ជា​ម្ចាស់​របស់​យ៉ាកកូប​មិន​រវី‌រវល់​ឡើយ!»​


អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​មាន​បាប ជា​ប្រជា‌ជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ជា​ពូជ​មនុស្ស​ខិលខូច ជា​អំបូរ​ពុក​រលួយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន! អ្នក​រាល់​គ្នា​បាន​បោះ​បង់​ចោលអុលឡោះ‌តាអាឡា អ្នក​រាល់​គ្នា​បាន​មើល‌ងាយ ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ហើយ​បែរ​ខ្នង​ដាក់​ទ្រង់​ទៀត​ផង!


អស់​អ្នក​ដែល​គេច​ខ្លួន​ពីអុលឡោះ‌តាអាឡា ដើម្បី​លាក់​គម្រោង‌ការ​របស់​ខ្លួន មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន។ អ្នក​ទាំង​នោះ​ប្រព្រឹត្ត​អំពើ​ផ្សេងៗ​នៅ​ក្នុង ទី​លាក់​កំបាំង ទាំង​ពោល​ថា «គ្មាន​នរណា​ឃើញ​យើង គ្មាន​នរណា​ដឹង​ថា​យើង​កំពុង​តែ​ធ្វើ​អ្វី​ទេ!»។


អ្នក​ពឹង​ផ្អែក​លើ​ពុត‌ត្បុត​អាក្រក់​របស់​ខ្លួន ហើយ​អ្នក​តែងតែ​ពោល​ថា “គ្មាន​នរណា​មើល​អញ​ឃើញ​ទេ!” ក៏​ប៉ុន្តែ តម្រិះ​ប្រាជ្ញា​របស់​អ្នក​បាន​ធ្វើ​ឲ្យ អ្នក​បែរ​ទៅ​ជា​វង្វេង អ្នក​គិត​ថា “គ្មាន​នរណា​ផ្ទឹម​ស្មើ​នឹង​អញ​ទេ!”។


អាវ​របស់​អ្នក​ប្រឡាក់​ទៅ​ដោយ​ឈាម របស់​ជន​ក្រីក្រ គឺ​ឈាម​មនុស្ស​ស្លូត​ត្រង់​ដែល​ពុំ​បាន​ទម្លុះ ទ្វារ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ឡើយ។


រីឯ​អ្នក​វិញ អ្នក​គិត​តែ​ពី​ស្វែង​រក ប្រយោជន៍​ផ្ទាល់​ខ្លួន។ អ្នក​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់ និង​ជិះ‌ជាន់​ប្រជា‌រាស្ត្រ​យ៉ាង​ព្រៃ‌ផ្សៃ»។


បច្ចា‌មិត្ត​មាន​ប្រៀប​លើ​នាង ខ្មាំង​សត្រូវ​របស់​នាង​រស់​នៅ​យ៉ាង​សុខ‌សាន្ត អុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​នាង​រង​ទុក្ខ​វេទនា ព្រោះ​តែ​អំពើ​បាប​ដ៏​ច្រើន​របស់​នាង កូន​ចៅ​របស់​នាង​ត្រូវ​បច្ចា‌មិត្ត​ចាប់​យក ទៅ​ជា​ឈ្លើយ។


«ចូរ​រៀបចំ​ច្រវាក់ ដ្បិត​ស្រុក​នេះ​ពោរ‌ពេញ​ដោយ​អំពើ​ឧក្រិដ្ឋ ទីក្រុង​ពោរ‌ពេញ​ដោយ​អំពើ​ឃោរ‌ឃៅ។


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​អំពើ​ដែល​អះលី‌ជំអះ​របស់​ពូជ‌ពង្ស​អ៊ីស្រ‌អែល​ធ្វើ​នៅ​ទី​ងងឹត​ឬ​ទេ? នៅ​ក្នុង​បន្ទប់ ម្នាក់ៗ​ថ្វាយ‌បង្គំ​រូប​ព្រះ​របស់​ខ្លួន។ ពួក​គេ​ពោល​ថា “អុលឡោះ‌តាអាឡា​មើល​យើង​ពុំ​ឃើញ​ទេ! អុលឡោះ‌តាអាឡា​បោះ​បង់​ចោល​ស្រុក​នេះ​ហើយ”»។


ទ្រង់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ តើ​អ្នក​ឃើញ​ឬ​ទេ? អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពូជ‌ពង្ស​យូដា​ប្រព្រឹត្ត​នៅ​ទី​នេះ​មិន​ទាន់​គ្រប់​គ្រាន់​ទេ បាន​ជា​ពួក​គេ​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ពាស‌ពេញ​ស្រុក​ថែម​ទៀត ពួក​គេ​ចេះ​តែ​ធ្វើ​ឲ្យ​យើង​ខឹង។ ពួក​គេ​យក​មែក​ឈើ​ដាក់​ជិត​ច្រមុះ​របស់​ខ្លួន។


គ្មាន​នរណា​គោរព​ហ៊ូកុំ រីឯ​យុត្តិធម៌ ក៏​គ្មាន​នរណា​ធ្វើ​តាម​ដែរ មនុស្ស​អាក្រក់​ឈ្នះ​មនុស្ស​សុចរិត ចៅ‌ក្រម​វិនិច្ឆ័យ​ទោស ដោយ​អយុត្តិ‌ធម៌។


នៅ​គ្រា​នោះ យើង​នឹង​កាន់​ចន្លុះ រុក‌រក​អស់​អ្នក​ដែល​យើង​ត្រូវ​ដាក់​ទោស នៅ​ក្រុង​យេរូ‌សាឡឹម។ អ្នក​ទាំង​នោះ​សម្ងំ ហើយ​គិត​ថា “អុលឡោះ‌តាអាឡា មិន​អាច​ធ្វើ​អាក្រក់ ឬ​ល្អ​ចំពោះ​ខ្ញុំ​បាន​ទេ”។


ដូច្នេះ មនុស្ស​ជំនាន់​នេះ​នឹង​ត្រូវ​ទទួល​ទោស ពី‌ព្រោះ​បុព្វ‌បុរស​របស់​គេ​បាន​សម្លាប់​ណាពី​តាំង​តែ​ពី​កំណើត​ពិភព​លោក​មក


ដ្បិត​ខ្ញុំ​ដឹង​ថា ពេល​ខ្ញុំ​លា​ចាក​លោក​នេះ​ទៅ អ្នក​រាល់​គ្នា​នឹង​ក្បត់អុលឡោះ‌តាអាឡា ដោយ​ងាក​ចេញ​ពី​មាគ៌ា​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា។ ពេល​អនាគត អ្នក​រាល់​គ្នា​នឹង​ប្រព្រឹត្ត​អំពើ​អាក្រក់ មិន​គាប់​បំណងអុលឡោះ‌តាអាឡា រហូត​ដល់​បណ្តាល​ឲ្យ​ទ្រង់​ខឹង ហើយ​ទុក្ខ​វេទនា​នឹង​កើត​មាន​ដល់​អ្នក​រាល់​គ្នា»។


អុលឡោះ​ជ្រាប​ថា អ្នក​រាល់​គ្នា​ក្បត់​ទ្រង់ ដោយ​អ្នក​រាល់​គ្នា​មាន​មារយាទ​បែប​នេះ អ្នក​រាល់​គ្នា​មិន​មែន​ជា​បុត្រ​ធីតា របស់​ទ្រង់​ទៀត​ទេ អ្នក​រាល់​គ្នា​ជា​មនុស្ស​អប្រិយ និង​មាន​ចិត្ត​វៀច​វេរ។