Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 9:8 - អាល់គីតាប

8 ពេល​អ្នក​ទាំង​នោះ​ប្រហារ​ជីវិត​ប្រជា‌ជន ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ខ្ញុំ​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី ហើយ​ស្រែក​ឡើង​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ តើ​ទ្រង់​ជះ​កំហឹង មក​លើ​ក្រុង​យេរូ‌សាឡឹម ដោយ​ប្រល័យ​ជីវិត​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 កាល​គេ​កំពុង​តែ​សម្លាប់ ហើយ​មាន​តែ​ខ្ញុំ​សល់​នៅ នោះ​ខ្ញុំ​ក៏​ផ្កាប់​មុខ​អំពាវ‌នាវ​ថា៖ «ឱ​ព្រះ‌អម្ចាស់‌យេហូវ៉ា​អើយ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញ​សំណល់​សាសន៍​អ៊ីស្រា‌អែល​ទាំង​អស់ ដោយ​ចាក់​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​មក​លើក្រុង​យេរូ‌សាឡិម​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ពេល​អ្នក​ទាំង​នោះ​ប្រហារ​ជីវិត​ប្រជា‌ជន ខ្ញុំ​នៅ​តែ​ម្នាក់​ឯង ខ្ញុំ​ក៏​ក្រាប​ចុះ ឱន​មុខ​ដល់​ដី ហើយ​ស្រែក​ឡើង​ថា៖ «ព្រះ‌ជា‌អម្ចាស់​អើយ តើ​ព្រះអង្គ​ជះ​ព្រះ‌ពិរោធ មក​លើ​ក្រុង​យេរូ‌សាឡឹម ដោយ​ប្រល័យ​ជីវិត​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​ប៉ុន្មាន​ដែល​នៅ​សេស‌សល់​ឬ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 កាល​គេ​កំពុង​តែ​សំឡាប់ ហើយ​មាន​តែ​ខ្ញុំ​សល់​នៅ នោះ​ខ្ញុំ​ក៏​ទំលាក់​ខ្លួន​ផ្កាប់​មុខ​អំពាវ‌នាវ​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ តើ​ទ្រង់​នឹង​បំផ្លាញ​សំណល់​សាសន៍​អ៊ីស្រាអែល​ទាំង​អស់ ដោយ​ចាក់​សេចក្ដី​ក្រោធ​របស់​ទ្រង់​មក​លើ​ក្រុង​យេរូ‌សាឡិម​ឬ​អី។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 9:8
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​ចូល​ទៅ​ជិត​អុលឡោះ ហើយ​បាន​សួរ​ថា៖ «តើ​អុលឡោះ​នឹង​ធ្វើ​ឲ្យ​មនុស្ស​សុចរិត​បាត់​បង់​ជីវិត រួម​ជា​មួយ​មនុស្ស​ទុច្ចរិត​មែន​ឬ?


ស្តេច​ទត​ងើប​មុខ​ឡើង​ឃើញ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ឈរ​នៅ​ចន្លោះ​សូរ៉កា និង​ផែនដី ដោយ​កាន់​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោម​ជា​ស្រេច ហើយ​បែរ​មុខ​តម្រង់​ទៅ​ក្រុង​យេរូ‌សាឡឹម។ ស្តេច​ទត និង​អះលី‌ជំអះ​ដែល​ស្លៀក​បាវ​កាន់​ទុក្ខ ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។


លុះ​ដល់​ពេល​ជូន​ជំនូន​ល្ងាច ខ្ញុំ​ក៏​ងើប​ពី​ភាព​សោក​សៅ។ ខ្ញុំ​នៅ​តែ​ស្លៀក​សម្លៀក‌បំពាក់ និង​ពាក់​អាវ​ធំ​រហែក​ដដែល​នោះ ខ្ញុំ​លុត​ជង្គង់​ចុះ ហើយ​លើក​ដៃ​ឆ្ពោះ​ទៅ​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ខ្ញុំ


ខ្ញុំ​ជម្រាប​ទ្រង់​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់ ពួក​ណាពី​ប្រាប់​ពួក​គេ​ថា “អ្នក​រាល់​គ្នា​នឹង​មិន​ជួប​សង្គ្រាម មិន​ជួប​ទុរ្ភិក្ស​ទេ! ផ្ទុយ​ទៅ​វិញ អុលឡោះ‌តាអាឡា​នឹង​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត​ដ៏​ពេញ‌លេញ ក្នុង​ស្រុក​នេះ”»។


ឱ​អុលឡោះ‌តាអាឡា​អើយ តើ​ទ្រង់​ពិត​ជា​បោះ​បង់​ចោល​យូដា​ឬ? តើ​ទ្រង់​ស្អប់​ក្រុង​ស៊ីយ៉ូន​ឬ? ហេតុ​អ្វី​បាន​ជា​ទ្រង់​វាយ​យើង​ខ្ញុំ​ឲ្យ​របួស មើល​មិន​ជា​ដូច្នេះ? យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​សុខ តែ​គ្មាន​អ្វី​ល្អ​ប្រសើរ​កើត​ឡើង​សោះ យើង​ខ្ញុំ​សង្ឃឹម​ថា​បាន​ជា​សះ‌ស្បើយ តែ​យើង​ខ្ញុំ​បែរ​ជា​ជួប​ភ័យ​អាសន្ន​ទៅ​វិញ។


គេ​នឹង​ពោល​ថា “ឱអុលឡោះ‌តាឡា​អើយ! ទ្រង់​បាន​បញ្ឆោត​ទាំង​ប្រជា‌ជន ទាំង​ក្រុង​យេរូ‌សាឡឹម គឺ​ទ្រង់​សន្យា​ថា​ក្រុង​នេះ​នឹង​បាន​សុខ‌សាន្ត ប៉ុន្តែ ឥឡូវ​នេះ បែរ​ជា​មាន​ខ្មាំង​យក​ដាវ ភ្ជង់​ក​របស់​យើង​ទៅ​វិញ!”»។


ពេល​ខ្ញុំ​កំពុង​ថ្លែង​បន្ទូល​ទាំង​នេះ លោក​ពេឡា‌ធា ជា​កូន​របស់​លោក​បេណា‌យ៉ា ក៏​ស្លាប់​មួយ​រំពេច។ ខ្ញុំ​ក្រាប​ចុះ​អោន​មុខ​ដល់​ដី ហើយ​ស្រែក​យ៉ាង​ខ្លាំងៗ​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ទ្រង់​មុខ​ជា​ប្រល័យ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​សេស‌សល់ ឲ្យ​វិនាស​សូន្យ​មិន​ខាន!»។


ខ្ញុំ​ពោល​ឡើង​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​តែង​តែ​ចៀស‌វាង​អ្វីៗ​គ្រប់​យ៉ាង ដែល​ធ្វើ​ឲ្យ​មាន​សៅហ្មង គឺ​តាំង​ពី​ក្មេង​មក​ទល់​សព្វ​ថ្ងៃ ខ្ញុំ​មិន​ធ្លាប់​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​សាហាវ​ខាំ​ឡើយ ហើយ​ខ្ញុំ​ក៏​មិន​បរិភោគ​សាច់​សត្វ​មិន​ហាឡាល់​ដែរ»។


ឥឡូវ​នេះ យើង​ត្រៀម​ខ្លួន​ជះ​កំហឹង​លើ​អ្នក ឥត​បង្អង់​ឡើយ។ យើង​នឹង​ធ្វើ​ទោស​អ្នក​តាម​កំហឹង​របស់​យើង រហូត​ដល់​ចប់​ចុង​ចប់​ដើម ព្រោះ​តែ​អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត។ យើង​នឹង​វិនិច្ឆ័យ​ទោស​អ្នក ព្រោះ​តែ​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​អ្នក។


ម៉ូសា និង​ហារូន ក្រាប​ចុះ​ឱន​មុខ​ដល់​ដី នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រ‌អែល។


កាល​ម៉ូសា​ឮ​ដូច្នេះ គាត់​ក៏​ក្រាប​ចុះ​អោន​មុខ​ដល់​ដី។


«ចូរ​ដក​ខ្លួន​ចេញ​ពី​ចំណោម​សហគមន៍​នេះ​ទៅ យើង​នឹង​កំទេច​ពួក​គេ​ឲ្យ​វិនាស​សូន្យ​មួយ​រំពេច»។ អ្នក​ទាំង​ពីរ​ក្រាប​ចុះ អោន​មុខ​ដល់​ដី។


«បន្ទាប់​មក ខ្ញុំ​បាន​ក្រាប​នៅ​ចំពោះអុលឡោះ‌តាអាឡា។ អស់​រយៈ​ពេល​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ ខ្ញុំ​មិន​បរិភោគ​អាហារ ឬ​ទឹក ដូច​ពី​មុន ព្រោះ​តែ​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា គឺ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ បណ្តាល​ឲ្យ​អុលឡោះ​ខឹង។


យ៉ូស្វេ និង​អះលី‌ជំអះ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ក្រាប​នៅ​ខាង​មុខ​ហិប​របស់អុលឡោះ‌តាអាឡា អោន​មុខ​ដល់​ដី​រហូត​ដល់​ល្ងាច ពួក​គាត់​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀងៗ​ខ្លួន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម