ហើយគាត់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះអុលឡោះតាអាឡាមិនអត់ទោសឲ្យឡើយ។
អេសេគាល 11:9 - អាល់គីតាប យើងនឹងដេញអ្នករាល់គ្នាចេញពីទីក្រុង យើងនឹងប្រគល់អ្នករាល់គ្នាទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមការវិនិច្ឆ័យរបស់យើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងនាំអ្នករាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃនៃសាសន៍ដទៃ ព្រមទាំងសម្រេចសេចក្ដីយុត្តិធម៌ដល់អ្នក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងដេញអ្នករាល់គ្នាចេញពីទីក្រុង យើងនឹងប្រគល់អ្នករាល់គ្នាទៅក្នុងកណ្ដាប់ដៃរបស់ជនបរទេស យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នាតាមការវិនិច្ឆ័យរបស់យើង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងនាំឯងរាល់គ្នាចេញទៅក្រៅទីក្រុង ហើយប្រគល់ទៅក្នុងកណ្តាប់ដៃនៃសាសន៍ដទៃ ព្រមទាំងសំរេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង |
ហើយគាត់ក៏បានបង្ហូរឈាមជនស្លូតត្រង់ពាសពេញក្រុងយេរូសាឡឹមដែរ។ ដូច្នេះអុលឡោះតាអាឡាមិនអត់ទោសឲ្យឡើយ។
តាំងពីជំនាន់ដូនតារបស់យើងខ្ញុំ រហូតដល់សព្វថ្ងៃ យើងខ្ញុំ មានកំហុសធ្ងន់ណាស់។ ដោយសារតែអំពើអាក្រក់នេះហើយ បានជាទ្រង់ប្រគល់យើងខ្ញុំ ស្ដេចរបស់យើងខ្ញុំ និងអ៊ីមុាំរបស់យើងខ្ញុំទៅក្នុងកណ្ដាប់ដៃស្ដេចរបស់ប្រជាជាតិនានា។ ពួកគេកាប់សម្លាប់យើងខ្ញុំដោយមុខដាវ កៀរយើងខ្ញុំយកទៅជាឈ្លើយ រឹបអូសយកទ្រព្យសម្បត្តិរបស់យើងខ្ញុំ ធ្វើឲ្យយើងខ្ញុំត្រូវអាម៉ាស់ដូចសព្វថ្ងៃ។
ទ្រង់ប្រគល់ពួកគេទៅក្នុងកណ្ដាប់ ដៃរបស់ប្រជាជាតិនានា ទ្រង់ឲ្យបច្ចាមិត្តគ្រប់គ្រងលើពួកគេ។
មនុស្សប្រព្រឹត្តអំពើអាក្រក់ពុំបានទទួលទោសភ្លាមៗទេ ហេតុនេះហើយបានជាចិត្តរបស់មនុស្សចេះតែជំរុញគេឲ្យប្រព្រឹត្តអំពើអាក្រក់។
រីឯអ្នកទាំងអស់គ្នាដែលអុលឡោះតាអាឡាបានដេញចេញពីក្រុងយេរូសាឡឹមមកបាប៊ីឡូន ចូរស្ដាប់បន្ទូលរបស់ទ្រង់!
ស្ដេចស្រុកបាប៊ីឡូនបញ្ជាឲ្យគេអារ ក បុត្រាទាំងប៉ុន្មានរបស់ស្តេចសេដេគា ចំពោះមុខស្តេចសេដេគា។ ស្ដេចស្រុកបាប៊ីឡូនក៏បានឲ្យគេអារ ក ពួកអ្នកធំទាំងអស់នៃស្រុកយូដាដែរ។
ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា សាកសពដែលអ្នករាល់គ្នាបានសម្លាប់នៅក្នុងទីក្រុង ប្រៀបបាននឹងសាច់មែន ហើយទីក្រុងជាឆ្នាំង។ រីឯអ្នករាល់គ្នាវិញ យើងនឹងដេញអ្នករាល់គ្នាចេញពីក្រុងនេះ។
យើងនឹងដាក់ទោសនាង ដូចគេដាក់ទោសស្រីផិតប្ដី និងស្រីឃាតក យើងនឹងឲ្យគេបង្ហូរឈាមនាង តាមកំហឹង និងចិត្តប្រច័ណ្ឌរបស់យើង។
ពួកគេនឹងដុតផ្ទះរបស់នាង ពួកគេនឹងកាត់ទោសនាងឲ្យស្រីជាច្រើនឃើញ។ យើងនឹងបញ្ឈប់អំពើពេស្យាចាររបស់នាង នាងលែងបង់ប្រាក់ឲ្យសហាយរបស់នាងទៀតហើយ។
យើងនឹងជះកំហឹងរបស់យើងលើអ្នក យើងនឹងផ្លុំភ្លើងនៃកំហឹងរបស់យើងទៅលើអ្នក ហើយប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់មនុស្សកំរោល ដែលប៉ិនប្រសប់ខាងបំផ្លាញ។
យើងនឹងធ្វើទោសស្រុកអេស៊ីប ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
គឺក្នុងក្រុងនេះ ឪពុកនឹងស៊ីសាច់កូន កូននឹងស៊ីសាច់ឪពុក។ យើងនឹងដាក់ទោសអ្នក ហើយកំចាត់ប្រជាជនដែលនៅសេសសល់ឲ្យទៅនៅគ្រប់ទិសទី»។
ពេលឃើញយើងវាយប្រដៅ និងដាក់ទោសអ្នក តាមកំហឹងដ៏ខ្លាំងក្លារបស់យើងដូច្នេះ ប្រជាជាតិនានានៅជុំវិញនឹងមើលងាយ ជេរប្រមាថអ្នក។ ពួកគេតក់ស្លុត ហើយយករឿងរបស់អ្នកទៅព្រមានគ្នា។ យើងជាអុលឡោះតាអាឡា យើងប្រកាសឲ្យអ្នកដឹងសេចក្ដីនេះ។
ហេតុនេះហើយបានជាយើងដែលជាអុលឡោះតាអាឡាជាម្ចាស់ប្រាប់ថា យើងក៏ប្រឆាំងនឹងអ្នកដែរ យើងនឹងដាក់ទោសអ្នកឲ្យប្រជាជាតិនានាឃើញ។
ហើយអុលឡោះជាបិតាក៏ប្រទានឲ្យបុត្រាមានអំណាចដាក់ទោសថែមទៀតផង ព្រោះគាត់ជាបុត្រាមនុស្ស។
ដ្បិតលោកទាំងនោះជាអ្នកបម្រើអុលឡោះ ដើម្បីជំរុញអ្នកឲ្យប្រព្រឹត្ដល្អ។ ផ្ទុយទៅវិញ បើអ្នកប្រព្រឹត្ដអំពើអាក្រក់ ចូរខ្លាចទៅ ដ្បិតអាជ្ញាធរមិនមែនកាន់អំណាច អ្នកដែលប្រព្រឹត្ដអំពើអាក្រក់។
អុលឡោះតាអាឡានឹងឲ្យគេកៀរអ្នក ព្រមទាំងស្តេចដែលអ្នកនឹងជ្រើសរើសឲ្យសោយរាជ្យលើអ្នក ធ្វើដំណើរទៅកាន់ស្រុកមួយ ដែលអ្នក និងដូនតារបស់អ្នកពុំស្គាល់។ នៅទីនោះ អ្នកនឹងគោរពបម្រើព្រះដទៃ ជាព្រះដែលគេធ្វើពីឈើ និងពីថ្ម។
ដើម្បីវិនិច្ឆ័យទោសមនុស្សទួទៅ និងបង្ហាញឲ្យមនុស្សទាំងអស់ ដែលមិនគោរពប្រណិប័តន៍អុលឡោះដឹងកំហុសរបស់ខ្លួន ហើយឲ្យអ្នកបាបទាំងនោះដឹងអំពីពាក្យសំដីទាំងប៉ុន្មាន ដែលគេបានពោលប្រឆាំងនឹងទ្រង់»។