Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 16:38 - អាល់គីតាប

38 យើង​នឹង​ដាក់​ទោស​នាង ដូច​គេ​ដាក់​ទោស​ស្រី​ផិត​ប្ដី និង​ស្រី​ឃាតក យើង​នឹង​ឲ្យ​គេ​បង្ហូរ​ឈាម​នាង តាម​កំហឹង និង​ចិត្ត​ប្រច័ណ្ឌ​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 យើង​នឹង​ជំនុំ‌ជម្រះ​អ្នក ដូច​ជា​គួរ​ជំនុំ‌ជម្រះ​ដល់​ស្រី​ដែល​ផិត​ប្តី ហើយ​កម្ចាយ​ឈាម​ផង យើង​នឹង​ទម្លាក់​ឈាម​ទៅ​លើ​អ្នក ដោយ​សេចក្ដី​ក្រោធ និង​សេចក្ដី​ប្រចណ្ឌ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 យើង​នឹង​ដាក់​ទោស​នាង ដូច​គេ​ដាក់​ទោស​ស្រី​ផិត​ប្ដី និង​ស្រី​ឃាតក យើង​នឹង​ឲ្យ​គេ​បង្ហូរ​ឈាម​នាង តាម​កំហឹង និង​ចិត្ត​ប្រច័ណ្ឌ​របស់​យើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 នោះ​អញ​នឹង​ជំនុំ‌ជំរះ​ឯង ដូច​ជា​គួរ​ជំនុំ‌ជំរះ​ដល់​ស្រី​ដែល​ផិត​ប្ដី ហើយ​កំចាយ​ឈាម​ផង អញ​នឹង​ទំលាក់​ឈាម​ទៅ​លើ​ឯង ដោយ​សេចក្ដី​ក្រោធ នឹង​សេចក្ដី​ប្រចណ្ឌ

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 16:38
26 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ យូដា​ពោល​ទៅ​កាន់​តាម៉ារ ជា​កូន​ប្រសារ​ថា៖ «ចូរ​កូន​នៅ​ជា​ស្ត្រី​មេម៉ាយ ហើយ​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​របស់​កូន​សិន​ទៅ ទំរាំ​សេឡា​កូន​របស់​ពុក​ធំ​ពេញ​វ័យ»។ គាត់​គិត​ថា «សូម​កុំ​ឲ្យ​កូន​មួយ​នេះ​ស្លាប់​ដូច​បងៗ​វា​ឡើយ»។ តាម៉ារ​ក៏​ទៅ​រស់​នៅ​ផ្ទះ​ឪពុក​នាង។


បី​ខែ​កន្លង​មក​ទៀត មាន​គេ​នាំ​ដំណឹង​មក​ប្រាប់​យូដា​ថា៖ «តាម៉ារ ជា​កូន​ប្រសារ​របស់​គាត់ បាន​ខូច​ខ្លួន​ហើយ ឥឡូវ​នេះ ថែម​ទាំង​មាន​ផ្ទៃ​ពោះ​ទៀត​ផង»។ យូដា​ពោល​ថា៖ «អូស​វា​ចេញ​ទៅ​ក្រៅ ដុត​ទាំង​រស់​ទៅ!»។


អ្នក​ណា​បង្ហូរ​ឈាម​មនុស្ស អ្នក​នោះ​មុខ​ជា​ត្រូវ​មនុស្ស​បង្ហូរ​ឈាម​វិញ​មិន​ខាន។ ដ្បិត​អុលឡោះ​បាន​បង្កើត​មនុស្ស​លោក មក​ជា​តំណាង​របស់​អុលឡោះ។


អ្នក​ណា​វាយ​មនុស្ស​រហូត​ដល់​ស្លាប់ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។


ហេតុ​នេះ សូម​ទ្រង់​បណ្ដាល​ឲ្យ​កូន​ចៅ របស់​គេ​ជួប​នឹង​ទុរ្ភិក្ស សូម​ឲ្យ​ពួក​គេ​វិនាស​ដោយ​មុខ​ដាវ សូម​ឲ្យ​ប្រពន្ធ​របស់​ពួក​គេ​បាត់​បង់​កូន​ចៅ និង​ក្លាយ​ទៅ​ជា​ស្ត្រី​មេម៉ាយ ព្រោះ​ប្ដី​របស់​គេ​ស្លាប់។ សូម​ឲ្យ​ពួក​យុវជន​របស់​ពួក​គេ ស្លាប់​ដោយ​មុខ​ដាវ ក្នុង​ពេល​ធ្វើ​សឹក​សង្គ្រាម។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​មាន​បន្ទូល​ដូច​ត​ទៅ: នាង​បើក​កេរ‌ខ្មាស យក​រូប​កាយ​របស់​ខ្លួន​ទៅ​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ​ជា​មួយ​ពួក​សហាយ​របស់​នាង និង​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម​ទាំង​ប៉ុន្មាន​របស់​នាង ហើយ​យក​ឈាម​កូន​របស់​ខ្លួន​ទៅ​សែន​ព្រះ​ទាំង​នោះ។


ពួក​គេ​នឹង​ប្រមូល​បណ្ដា‌ជន​មក ហើយ​យក​ដុំ​ថ្ម​គប់​នាង និង​យក​ដាវ​ចាក់​ទម្លុះ​នាង។


ពួក​គេ​លើក​គ្នា​ពី​ទិស​ខាង​ជើង​មក​វាយ​ប្រហារ​នាង ដោយ​មាន​រទេះ​សេះ រទេះ​ចំបាំង និង​ពល​ទាហាន​ដ៏​ច្រើន។ ពួក​គេ​ឡោម‌ព័ទ្ធ​នាង​គ្រប់​ទិស‌ទី ដោយ​មាន​ខែល​តូច​ធំ និង​មួក​ដែក។ យើង​នឹង​ប្រគល់​សំណុំ​រឿង​របស់​នាង​ទៅ​ឲ្យ​ពួក​គេ ហើយ​ពួក​គេ​នឹង​វិនិច្ឆ័យ​ទោស​នាង តាម​ច្បាប់​របស់​ពួក​គេ។


ដោយ​យើង​មាន​ចិត្ត​ប្រច័ណ្ឌ យើង​នឹង​បណ្ដោយ​ឲ្យ​ពួក​គេ​ធ្វើ​បាប​នាង​យ៉ាង​ឃោរ‌ឃៅ ពួក​គេ​កាត់​ច្រមុះ និង​កាត់​ត្រចៀក​នាង ព្រម​ទាំង​សម្លាប់​កូន​ចៅ​របស់​នាង ដោយ​មុខ​ដាវ ពួក​គេ​នឹង​យក​កូន​ប្រុស​កូន​ស្រី​របស់​នាង​ទៅ​ដុត​ទាំង​រស់។


យើង​ជា​អុលឡោះ​ដ៏​នៅ​អស់‌កល្ប! យើង​នឹង​បង្ហូរ​ឈាម​អ្នក ហើយ​ឈាម​នឹង​តាម​អ្នក​ជាប់​ជា‌និច្ច។ ដោយ​អ្នក​ចូល​ចិត្ត​បង្ហូរ​ឈាម ឈាម​នឹង​តាម​អ្នក​ជាប់​ជា‌និច្ច - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


ពួក​គេ​ធ្វើ​ឲ្យ​ទឹក​ដី​នេះ​ទៅ​ជា​សៅហ្មង ដោយ​ការ​បង្ហូរ​ឈាម និង​ការ​ថ្វាយ‌បង្គំ​ព្រះ​ក្លែង‌ក្លាយ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ជះ​កំហឹង​របស់​យើង​ទៅ​លើ​ពួក​គេ។


ប្រសិន​បើ​បុរស​ម្នាក់​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ជា​មួយ​ស្ត្រី​ដែល​មាន​ប្ដី​ហើយ អ្នក​នោះ​ផិត​ក្បត់​ជា​មួយ​ប្រពន្ធ​អ្នក​ដទៃ។ បុរស និង​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​ដូច្នេះ ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដែល​មាន​ចិត្ត ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ទ្រង់​ពន់​ប្រមាណ ទ្រង់​សង‌សឹក​ខ្មាំង​សត្រូវ។ អុលឡោះ‌តាអាឡា​សង‌សឹក ទ្រង់​ខឹង​យ៉ាង​ខ្លាំង។ អុលឡោះ‌តាអាឡា​សង‌សឹក​បច្ចា‌មិត្ត​របស់​ទ្រង់ ទ្រង់​មិន​អត់‌អោន​ឲ្យ​ពួក​គេ​ទេ។


ទ្រង់​នឹង​ធ្វើ​ឲ្យ​មនុស្ស​លោក​វេទនា ពួក​គេ​នឹង​ដើរ​ដូច​មនុស្ស​ខ្វាក់ ដ្បិត​ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​បំណង​របស់អុលឡោះ‌តាអាឡា ឈាម​របស់​ពួក​គេ​នឹង​ខ្ចាយ ទៅ​គ្រប់​ទី​កន្លែង​ដូច​ធូលី​ដី សាក‌សព​របស់​ពួក​គេ​ប្រៀប​បាន​នឹង​សំរាម។


ប្រសិន​បើ​បុរស​ម្នាក់​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ដែក វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។


ប្រសិន​បើ​គេ​យក​ដុំ​ថ្ម​វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។


ប្រសិន​បើ​គេ​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ឈើ វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។


ឬ​ប្រសិន​បើ​អ្នក​នោះ​លើក​ដៃ​វាយ​អ្នក​ដទៃ​ដោយ​ស្អប់ បណ្តាល​ឲ្យ​គេ​ស្លាប់ អ្នក​ដែល​សម្លាប់​គេ​ត្រូវ​តែ​ទទួល​ទោស​ប្រហារ​ជីវិត ព្រោះ​អ្នក​នោះ​ជា​ឃាតក។ អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក​ត្រូវ​សម្លាប់​ឃាតក​នោះ នៅ​ពេល​ចាប់​គេ​បាន។


មិន​ត្រូវ​ទទួល​ប្រាក់ ដើម្បី​លោះ​ជីវិត​ឃាតក​ណា​ម្នាក់​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត​ឡើយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។


ដ្បិត​អ្នក​ទាំង​នោះ​បាន​បង្ហូរ​ឈាម​ប្រជា‌ជន​ដ៏‌បរិសុទ្ធ និង​បង្ហូរ​ឈាម​ពួក​ណាពី ទ្រង់​ឲ្យ​ឈាម​គេ​ផឹក​ដូច្នេះ សម​មុខ​ពួក​គេ​ហើយ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម