Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 29:20 - អាល់គីតាប

20 រីឯ​អ្នក​ទាំង​អស់​គ្នា​ដែលអុលឡោះ‌តាអាឡា​បាន​ដេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​មក​បាប៊ី‌ឡូន ចូរ​ស្ដាប់​បន្ទូល​របស់​ទ្រង់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ដូច្នេះ អ្នក​រាល់​គ្នា​ជា​ពួក​ឈ្លើយ ដែល​យើង​បាន​បណ្តេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ស្រុក​បាប៊ីឡូន​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 រីឯ​អ្នក​ទាំង​អស់​គ្នា​ដែល​ព្រះ‌អម្ចាស់​បាន​ដេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​មក​បាប៊ី‌ឡូន ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះអង្គ!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ដូច្នេះ ឯង​រាល់​គ្នា ជា​ពួក​ឈ្លើយ ដែល​អញ​បាន​បណ្តេញ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ទៅ​ឯ​ស្រុក​បាប៊ីឡូន​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​ចុះ

សូមមើលជំពូក ចម្លង




យេរេមា 29:20
8 ការដាក់ឲ្យឆ្លើយតបគ្នា  

«អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា: មនុស្ស‌ម្នា​ចូល​ចិត្ត​ផ្លែ​ឧទុម្ពរ​ល្អ​យ៉ាង​ណា យើង​ក៏​ពេញ​ចិត្ត​នឹង​ជន‌ជាតិ​យូដា​ដែល​យើង​បាន​បណ្ដេញ​ចេញ​ពី​ទី​នេះ ឲ្យ​គេ​កៀរ​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​ខាល់ដេ​យ៉ាង​នោះ​ដែរ។


ណាពី​យេរេមា​ផ្ញើ​លិខិត​មួយ​ច្បាប់ ពី​ក្រុង​យេរូ‌សាឡឹម ទៅ​ជូន​ក្រុម​អះលី‌ជំអះ ព្រម​ទាំង​ក្រុម​អ៊ីមុាំ ក្រុម​ណាពី និង​ប្រជា‌ជន​ទាំង​អស់ ដែល​ស្តេច​នេប៊ូ‌ក្នេសា​បាន​កៀរ​ពី​ក្រុង​យេរូ‌សាឡឹម យក​ទៅ​ជា​ឈ្លើយ​នៅ​ស្រុក​បាប៊ី‌ឡូន


ក្រោយ​ពេល​ដែល​ស្តេច​យេកូ‌នាស សម្ដេច​មាតា ពួក​មហា‌តលិក ពួក​មន្ត្រី​របស់​ជន‌ជាតិ​យូដា ព្រម​ទាំង​ពួក​ជាង​ឈើ និង​ជាង​ដែក បាន​ចាក​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ។


«ចូរ​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​ប្រជា‌ជន​ទាំង​អស់ ដែល​ជាប់​ជា​ឈ្លើយ​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ស្ដី​អំពី​សេម៉ាយ៉ា ជា​អ្នក​ស្រុក​នេហេ‌ឡាំ ដូច​ត​ទៅ: សេម៉ាយ៉ា​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​នូវ​សេចក្ដី​ផ្សេងៗ ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​សង្ឃឹម​លើ​ពាក្យ​មិន​ពិត តែ​យើង​ពុំ​បាន​ចាត់​គាត់​ឲ្យ​មក​ទេ។


យើង​នឹង​ដេញ​អ្នក​រាល់​គ្នា​ចេញ​ពី​ទីក្រុង យើង​នឹង​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន​បរទេស យើង​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា​តាម​ការ​វិនិច្ឆ័យ​របស់​យើង។


ចូរ​ទៅ​ជួប​ប្រជា‌ជន​របស់​អ្នក ដែល​ត្រូវ​ខ្មាំង​កៀរ​មក​ជា​ឈ្លើយ រួច​និយាយ​ជា​មួយ​ពួក​គេ ទោះ​បី​ពួក​គេ​ស្ដាប់ ឬ​មិន​ស្ដាប់​ក្ដី ចូរ​និយាយ​ប្រាប់​ពួក​គេ​ថា នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់»។


ខ្ញុំ​ទៅ​ដល់​ថេល-‌អាប៊ីប ក្បែរ​ទន្លេ​កេបារ គឺ​កន្លែង​ដែល​ប្រជា‌ជន​ជាប់​ជា​ឈ្លើយ​ស្នាក់​នៅ។ ខ្ញុំ​ស្នាក់​នៅ​ជា​មួយ​ពួក​គេ ទាំង​មិន​ដឹង​ខ្លួន អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។


ក្រុង​ស៊ីយ៉ូន​អើយ ចូរ​ឈឺ​ចាប់ និង​ស្រែក​ថ្ងូរ ដូច​ស្ត្រី​សំរាល​កូន​ទៅ! ដ្បិត​ឥឡូវ​នេះ អ្នក​ត្រូវ​ចាក​ចេញ​ពី​ទីក្រុង ទៅ​រស់​នៅ​តាម​ស្រែ​ចម្ការ អ្នក​នឹង​ទៅ​រហូត​ដល់​ស្រុក​បាប៊ី‌ឡូន។ នៅ​ទី​នេះ អុលឡោះ‌តាអាឡា​នឹង​រំដោះ​អ្នក ទ្រង់​នឹង​លោះ​អ្នក​ពី​កណ្ដាប់​ដៃ​របស់​ខ្មាំង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម