អេសេគាល 5:8 - អាល់គីតាប8 ហេតុនេះហើយបានជាយើងដែលជាអុលឡោះតាអាឡាជាម្ចាស់ប្រាប់ថា យើងក៏ប្រឆាំងនឹងអ្នកដែរ យើងនឹងដាក់ទោសអ្នកឲ្យប្រជាជាតិនានាឃើញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 បានជាព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា គឺយើងនេះហើយ បានទាស់នឹងអ្នក យើងនឹងសម្រេចសេចក្ដីយុត្តិធម៌ នៅកណ្ដាលអ្នក ឲ្យសាសន៍ដទៃបានឃើញដែរ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ហេតុនេះហើយបានជាយើងដែលជាព្រះជាអម្ចាស់ប្រាប់ថា យើងក៏ប្រឆាំងនឹងអ្នកដែរ យើងនឹងដាក់ទោសអ្នកឲ្យប្រជាជាតិនានាឃើញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 បានជាព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលថា មើល អញ គឺអញនេះហើយ បានទាស់នឹងឯង អញនឹងសំរេចសេចក្ដីយុត្តិធម៌នៅកណ្តាលឯង ឲ្យសាសន៍ដទៃបានឃើញដែរ សូមមើលជំពូក |
ត្រូវពោលថា “អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលដូចតទៅ: ក្រុងស៊ីដូនអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងទទួលសិរីរុងរឿងនៅក្នុងអ្នក។ ពេលណាយើងសម្រេចការវិនិច្ឆ័យទោសក្រុងនេះហើយ មនុស្សម្នានឹងទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡា ហើយយើងនឹងសំដែងឲ្យអ្នកក្រុងនេះឃើញថា យើងជាម្ចាស់ដ៏វិសុទ្ធ។
នីនីវេអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងដុតកំទេចរទេះចំបាំងរបស់អ្នក ឲ្យទៅជាផេះ។ ពួកយុវជនរបស់អ្នកនឹងស្លាប់ដោយមុខដាវ។ យើងនឹងបញ្ឈប់អ្នក លែងឲ្យរឹបអូសយក ទ្រព្យសម្បត្តិពីអ្នកដទៃ ហើយគេនឹងលែងឮសូរសំឡេងពួកប្រតិភូ របស់អ្នកទៀតដែរ - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់ នៃពិភពទាំងមូល។