Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 13:4 - អាល់គីតាប

4 ដ្បិត​លោក​ទាំង​នោះ​ជា​អ្នក​បម្រើ​អុលឡោះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​ប្រព្រឹត្ដ​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ប្រព្រឹត្ដ​អំពើ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​អាជ្ញាធរ​មិន​មែន​កាន់​អំណាច អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ដ្បិត​លោក​ជា​អ្នកបម្រើ​របស់​ព្រះ ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​។ ផ្ទុយទៅវិញ ប្រសិនបើ​អ្នក​ប្រព្រឹត្ត​ការ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​លោក​កាន់​ដាវ​មិនមែន​ឥតប្រយោជន៍​ឡើយ​។ លោក​ជា​អ្នកបម្រើ​របស់​ព្រះ ជា​អ្នកសងសឹក ដើម្បី​នាំ​ព្រះពិរោធ​មក​លើ​អ្នក​ដែល​ប្រព្រឹត្ត​ការ​អាក្រក់។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ព្រោះ​គេ​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​សម្រាប់​ជា​ការ​ល្អ​ដល់​អ្នក​ ប៉ុន្ដែ​បើ​អ្នក​ធ្វើ​អាក្រក់​ ចូរ​ភ័យខ្លាច​ចុះ​ ដ្បិត​គេ​មិន​មែន​ស្ពាយ​ដាវ​ឥត​ប្រយោជន៍​ទេ​ គេ​ជា​អ្នកបម្រើ​របស់​ព្រះជាម្ចាស់​ ហើយ​ជា​អ្នក​តបស្នង​តាម​សេចក្ដី​ក្រោធ​ដល់​អស់​អ្នក​ដែល​ធ្វើ​អាក្រក់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ដ្បិត​លោក​ជា​អ្នក​បម្រើ​របស់​ព្រះ ដើម្បី​ជួយ​ឲ្យ​អ្នក​ប្រពឹ្រត្ត​ល្អ។ ប៉ុន្តែ បើ​អ្នក​ប្រព្រឹត្ត​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​លោក​មិន​មែន​ស្ពាយ​ដាវ​ឥត​ប្រយោជន៍​ឡើយ! ព្រោះ​លោក​ជា​អ្នក​បម្រើ​របស់​ព្រះ ដើម្បី​សម្ដែង​សេចក្តី‌ក្រោធ​របស់​ព្រះ‌អង្គ មក​លើ​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ដ្បិត​លោក​ទាំង​នោះ​ជា​អ្នក​បម្រើ​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ជំរុញ​អ្នក​ឲ្យ​ប្រព្រឹត្ត​ល្អ។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ ចូរ​ខ្លាច​ទៅ ដ្បិត​អាជ្ញា‌ធរ​មិន​មែន​កាន់​អំណាច​ ជា​អសា​ឥត​ការ​ទេ គឺ​គេ​ជា​អ្នក​បម្រើ​ព្រះ‌ជា‌ម្ចាស់ ដើម្បី​ធ្វើ​ទណ្ឌ‌កម្ម ដាក់​ទោស​ ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ដ្បិត​លោក​ជា​អ្នក​បំរើ​របស់​ព្រះ សំរាប់​សេចក្ដី​ល្អ​ដល់​អ្នក ប៉ុន្តែ បើ​អ្នក​ប្រព្រឹត្ត​អាក្រក់ នោះ​ត្រូវ​ខ្លាច​វិញ ដ្បិត​លោក​មិន​មែន​ស្ពាយ​ដាវ​ជា​ឥត​អំពើ​ទេ ពី​ព្រោះ​ជា​អ្នក​បំរើ​របស់​ព្រះ គឺ​ជា​អ្នក​សំរាប់​សង‌សឹក ដើម្បី​នឹង​នាំ​សេចក្ដី​ក្រោធ​របស់​ព្រះ មក​លើ​អ្នក​ណា​ដែល​ប្រព្រឹត្ត​អាក្រក់

សូមមើលជំពូក ចម្លង




រ៉ូម 13:4
23 ការដាក់ឲ្យឆ្លើយតបគ្នា  

សូម​លើក​តម្កើងអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច ដែល​បាន​ប្រោស‌ប្រណី​ស្តេច ហើយ​ជ្រើស‌រើស​ស្តេច ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​អ៊ីស្រ‌អែល។ អុលឡោះ‌តាអាឡា​ស្រឡាញ់​ជន‌ជាតិ​អ៊ីស្រ‌អែល​ជានិច្ច ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​ជ្រើស​រើស​ស្តេច​ឲ្យ​ធ្វើ​ជា​ស្តេច ដើម្បី​គ្រប់‌គ្រង​ដោយ​សុចរិត និង​យុត្តិធម៌»។


ស្តេច​មាន​ប្រសាសន៍​ទៅ​កាន់​ចៅ‌ក្រម​ទាំង​នោះ​ថា៖ «ចូរ​ប្រុង​ប្រយ័ត្ន​នឹង​កិច្ចការ​ដែល​អស់​លោក​ធ្វើ ដ្បិត​អស់​លោក​កាត់​ក្តី មិន​មែន​តាម​បែប​មនុស្ស​លោក​ទេ គឺ​តាមអុលឡោះ‌តាអាឡា​វិញ ទ្រង់​នឹង​នៅ​ជា​មួយ​អស់​លោក​ក្នុង​ពេល​ដែល​អស់​លោក​កាត់​ក្តី។


កំហឹង​របស់​ស្ដេច​ប្រៀប​បាន​នឹង​ពេជ្ឈ‌ឃាត​នាំ​គេ​យក​ទៅ​សម្លាប់ តែ​មនុស្ស​មាន​ប្រាជ្ញា​អាច​ទប់​កំហឹង​របស់​ស្ដេច។


កំហឹង​របស់​ស្ដេច​ប្រៀប​ដូច​ជា​ស្នូរ​គ្រហឹម​របស់​សត្វ​តោ អ្នក​ដែល​ធ្វើ​ឲ្យ​ស្ដេច​ខឹង រមែង​នាំ​ឲ្យ​ខ្លួន​មាន​ទោស។


ស្ដេច​មាន​ប្រាជ្ញា​តែងតែ​កំចាត់​មនុស្ស​អាក្រក់ ហើយ​ដាក់​ទោស​ពួក​គេ​ឥត​ប្រណី។


កាល​ណា​ស្ដេច​ប្រកប​ដោយ​យុត្តិធម៌​នៅ​លើ​រាជ្យ‌បល្ល័ង្ក គាត់​ពិចារណា​ឃើញ​អំពើ​អាក្រក់​ភ្លាម។


ចូរ​រៀន​ធ្វើ​អំពើ​ល្អ! ចូរ​ស្វែង​រក​យុត្តិធម៌! ចូរ​ណែ‌នាំ​អ្នក​ដែល​សង្កត់‌សង្កិន​គេ ឲ្យ​ដើរ​តាម​មាគ៌ា​ដ៏​ត្រឹម​ត្រូវ! ចូរ​រក​យុត្តិធម៌​ឲ្យ​ក្មេង​កំព្រា ហើយ​ការពារ​ស្ត្រី​មេម៉ាយ!


ពួក​គេ​ដុះ​ក្បាល​ពោះ មុខ​ឡើង​ខ្លាញ់ ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​កំរិត ពួក​គេ​មិន​គិត​ពី​យុត្តិធម៌​ទេ ហើយ​ក៏​មិន​គោរព​សិទ្ធិ​របស់​ក្មេង​កំព្រា​ដែរ។ ពួក​គេ​ចេះ​តែ​ចំរើន​ឡើង ពួក​គេ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ឡើយ។


មេ​ដឹក​នាំ​របស់​ក្រុង​នេះ​ប្រៀប​បាន​នឹង​ចចក​ដែល​ហែក​រំពា​ស៊ី គឺ​ពួក​គេ​នាំ​គ្នា​បង្ហូរ​ឈាម និង​ប្រហារ​ជីវិត​មនុស្ស​ដណ្ដើម​យក​ទ្រព្យ​សម្បត្តិ។


យើង​នឹង​សង‌សឹក​ស្រុក​អេដុម ដោយ​ដៃ​អ៊ីស្រ‌អែល​ជា​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អេដុម តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ ពេល​នោះ អេដុម​នឹង​ទទួល​ស្គាល់​ថា ការ​ប្រព្រឹត្ត​ល្មើស​ចំពោះ​យើង​ត្រូវ​ទទួល​ទោស​យ៉ាង​ណា» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។


នាម៉ឺន​មន្ត្រី​នៃ​កូន​ចៅ​យ៉ាកកូប មេ​ដឹក​នាំ​នៃ​កូន​ចៅ​អ៊ីស្រ‌អែល​អើយ សូម​នាំ​គ្នា​ស្ដាប់! អស់​លោក​ស្អប់​យុត្តិធម៌ ហើយ​បង្ខូច​ហ៊ូកុំ។


បង​ប្អូន​ជា​ទី​ស្រឡាញ់​អើយ មិន​ត្រូវ​សង‌សឹក​ដោយ​ខ្លួន​ឯង​ឡើយ គឺ​ទុក​ឲ្យ​អុលឡោះ​សំដែង​កំហឹង​ចំពោះ​គេ​វិញ ដ្បិត​មាន​ចែង​ទុក​មក​ថាៈ «អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​ថា “ការ​សង‌សឹក​ស្រេច​តែ​លើ​យើង យើង​នឹង​តប​ទៅ​ពួក​គេ​វិញ”។


ហេតុ​នេះ​ហើយ​បាន​ជា​បង​ប្អូន​ត្រូវ​តែ​បង់​ពន្ធដារ ដ្បិត​លោក​ទាំង​នោះ​ទទួល​មុខ‌ងារ​ពី​អុលឡោះ ដើម្បី​បំពេញ​កិច្ចការ​នេះ​យ៉ាង​ហ្មត់‌ចត់។


មិន​ត្រូវ​ឲ្យ​បង​ប្អូន​ណា​ម្នាក់​ប្រព្រឹត្ដ​អ្វី​ខុស​ចំពោះ​បង​ប្អូន​ឯ​ទៀតៗ ឬ​រំលោភ​លើ​សិទ្ធិ​គេ​ក្នុង​រឿង​នេះ​ឡើយ ដ្បិត​អុលឡោះ‌ជាអម្ចាស់​នឹង​ដាក់​ទោស​អ្នក​ប្រព្រឹត្ដ​អំពើ​ទាំង​នេះ ដូច​យើង​បាន​និយាយ និង​បញ្ជាក់​រួច​ស្រេច​ហើយ។


ប្រសិន​បើ​ជា​អ្នក​ដែល​ត្រូវ​សង​សឹក​មក​តាម​គាត់ ពួក​អះលី‌ជំអះ​គ្មាន​សិទ្ធិ​នឹង​ប្រគល់​អ្នក​ដែល​សម្លាប់​គេ​ទៅ​ឲ្យ​អ្នក​នោះ​ទេ ដ្បិត​គាត់​បាន​សម្លាប់​បង​ប្អូន​រួម​ជាតិ​របស់​ខ្លួន ដោយ​គ្មាន​ចិត្ត​ប្រាថ្នា​ចង់​សម្លាប់ ហើយ​គ្មាន​ចិត្ត​សំអប់​មក​ពី​មុន​ឡើយ។


គេ​បាន​ជ្រើស​រើស​ក្រុង​ទាំង​នោះ ដើម្បី​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​អស់ និង​ជន​បរទេស​ដែល​ស្នាក់​ជា​មួយ​គេ​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ពេល​បាន​សម្លាប់​មនុស្ស​ម្នាក់​ដោយ​អចេតនា។ ធ្វើ​ដូច្នេះ គេ​នឹង​បាន​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​អ្នក​ដែល​ត្រូវ​សង​សឹក គឺ​គេ​មិន​ត្រូវ​ស្លាប់ ដោយ​សហគមន៍​មិន​បាន​ជំនុំ​ជម្រះ​ជា​មុន។


ត្រូវ​គោរព​ចុះ​ចូល​នឹង​លោក​ទេសា‌ភិបាល​ទាំង‌ឡាយ ក្នុង​ឋានៈ​គាត់​ជា​តំណាង​របស់​ស្តេច ដែល​ស្តេច​ចាត់​ឲ្យ​មក​ធ្វើ​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់ និង​សរសើរ​អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​ល្អ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម