អុលឡោះនឹកដល់ណុះហ៍ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយគាត់ អុលឡោះធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្តើមស្រក។
អេសាយ 44:27 - អាល់គីតាប យើងបង្គាប់មហាសាគរឲ្យរីងស្ងួត ហើយធ្វើឲ្យទន្លេរីង។ ព្រះគម្ពីរខ្មែរសាកល យើងជាអ្នកដែលនិយាយទៅទីជម្រៅថា: ‘ចូររីងទៅ ហើយយើងនឹងធ្វើឲ្យទន្លេទាំងឡាយរបស់អ្នករីងស្ងួត’។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងក៏បង្គាប់ដល់ទីជម្រៅថា "ចូរឲ្យរីងស្ងួតទៅ" ហើយយើងនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានរីងហួតទៅដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបង្គាប់មហាសាគរឲ្យរីងស្ងួត ហើយធ្វើឲ្យទន្លេរីង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញក៏បង្គាប់ដល់ទីជំរៅថា ចូរឲ្យរីងស្ងួតទៅ ហើយអញនឹងធ្វើឲ្យទន្លេទាំងប៉ុន្មានហួតហៀវទៅដែរ |
អុលឡោះនឹកដល់ណុះហ៍ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មាន ដែលនៅក្នុងទូកជាមួយគាត់ អុលឡោះធ្វើឲ្យមានខ្យល់បក់មកលើផែនដី ហើយទឹកក៏ចាប់ផ្តើមស្រក។
ទ្រង់បានធ្វើឲ្យមានទឹកផុស ចេញពីប្រភពទឹកនានា ហើយទ្រង់បានធ្វើឲ្យទន្លេដែលមិនចេះរីង ប្រែជារីងស្ងួតទៅវិញ។
ម៉ូសាលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ អុលឡោះតាអាឡាធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា
យើងនឹងកំទេចទាំងភ្នំធំ ទាំងភ្នំតូច យើងនឹងធ្វើឲ្យរុក្ខជាតិក្រៀមស្វិត យើងនឹងធ្វើឲ្យទន្លេក្លាយទៅជាដីគោក ហើយឲ្យបឹងបួរីងហួតហែង។
ពេលយើងមកហេតុអ្វីបានជាមិនឃើញ មាននរណាម្នាក់ដូច្នេះ? យើងបានស្រែកហៅ ហេតុអ្វីបានជាគ្មាននរណាឆ្លើយសោះ? តើដៃរបស់យើងខ្លីពេក រំដោះអ្នករាល់គ្នាពុំកើតឬ? តើយើងគ្មានកម្លាំងល្មមនឹងដោះលែង អ្នករាល់គ្នាឬ? ពេលយើងស្រែកគំរាម នោះសមុទ្រក៏រីងស្ងួត ទន្លេក្លាយទៅជាវាលរហោស្ថាន ធ្វើឲ្យត្រីវិនាសអស់ព្រោះគ្មានទឹក។
យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក យើងធ្វើឲ្យសមុទ្រកក្រើក ព្រមទាំងធ្វើឲ្យទឹករលកបក់បោក យើងមាននាមថា អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
ទ្រង់នៅខាងស្ដាំម៉ូសា ហើយសំដែងអំណាចដ៏ថ្កុំថ្កើងរុងរឿង ញែកទឹកសមុទ្រនៅមុខប្រជារាស្ត្ររបស់ទ្រង់ ដើម្បីឲ្យនាមទ្រង់បានល្បីល្បាញ រហូតតរៀងទៅ។
ចូរយកដាវទៅវាយទឹកទន្លេរបស់ពួកគេ ឲ្យរីងស្ងួត! ដ្បិតស្រុកនេះពោរពេញដោយរូបបដិមា ពួកគេវង្វេងវង្វាន់ទៅតាមរូបទីងមោង ដ៏គំរក់របស់ខ្លួន។
សត្រូវកាន់កាប់ផ្លូវទឹកទាំងឡាយ ព្រមទាំងដុតកំទេចបន្ទាយផង ទាហានបាប៊ីឡូននាំគ្នាធ្លាក់ទឹកចិត្ត»។
ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូល មកកាន់ប្រជាជនក្រុងយេរូសាឡឹមថា៖ «យើងនឹងរកយុត្តិធម៌ឲ្យអ្នក យើងនឹងសងសឹកជំនួសអ្នក យើងនឹងធ្វើឲ្យទន្លេនៅក្រុងបាប៊ីឡូន ហួតហែងរហូតដល់ប្រភពទឹករបស់វា។
ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យ យើងនឹងវាយរលកសមុទ្រ ហើយសូម្បីតែបាតទន្លេនីល ក៏រីងស្ងួតដែរ។ យើងនឹងធ្វើឲ្យស្រុកអាស្ស៊ីរីបាក់អំនួត ហើយធ្វើឲ្យស្រុកអេស៊ីបបាត់បង់អំណាច។
ម៉ាឡាអ៊ីកាត់ទីប្រាំមួយយកពែងរបស់ខ្លួនចាក់ទៅលើទន្លេធំ គឺទន្លេអឺប្រាត ស្រាប់តែទឹករីងអស់ ដើម្បីឲ្យទន្លេទៅជាផ្លូវមួយចាំទទួលស្ដេចនានាមកពីបូព៌ាប្រទេស។