សូមសង្គ្រោះខ្ញុំឲ្យរួចផុតពីមាត់សិង្ហ និងរួចផុតពីស្នែងក្របី! ទ្រង់ឆ្លើយតបមកខ្ញុំហើយ!។
អេសាយ 34:7 - អាល់គីតាប នៅពេលនោះ ក្របី គោស្ទាវ និងគោបា វិនាសជាមួយគ្នា ដីនឹងជោកជាំទៅដោយឈាម ហើយធូលីដីនឹងប្រឡាក់ជោកទៅដោយខ្លាញ់ ព្រះគម្ពីរខ្មែរសាកល គោព្រៃនឹងដួលចុះជាមួយពួកគេ គោស្ទាវនឹងដួលចុះជាមួយគោបា; ទឹកដីរបស់ពួកគេនឹងផឹកឆ្អែតដោយឈាម ធូលីដីរបស់ពួកគេនឹងជោកដោយខ្លាញ់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯពួកទន្សោងនឹងដួលចុះជាមួយគេ ព្រមទាំងគោស្ទាវ និងគោចាស់ផង ក្នុងស្រុកនឹងមានឈាមដាប ហើយធូលីដីនឹងបានជោកដោយខ្លាញ់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលនោះ ក្របី គោស្ទាវ និងគោបា វិនាសជាមួយគ្នា ដីនឹងជោកជាំទៅដោយឈាម ហើយធូលីដីនឹងប្រឡាក់ជោកទៅដោយខ្លាញ់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកទន្សោងនឹងដួលចុះជាមួយនឹងគេ ព្រមទាំងគោស្ទាវនឹងគោចាស់ផង ស្រុកគេនឹងបានដាបដោយឈាម ហើយធូលីដី នឹងបានជោកដោយខ្លាញ់។ |
សូមសង្គ្រោះខ្ញុំឲ្យរួចផុតពីមាត់សិង្ហ និងរួចផុតពីស្នែងក្របី! ទ្រង់ឆ្លើយតបមកខ្ញុំហើយ!។
សូមទ្រង់គំរាមកំហែងស្រុកអេស៊ីប ពួកគេជាសត្វធាតុរស់នៅតាមដើមត្រែង ពួកគេជាមេដឹកនាំលើស្រុកនានា ដូចហ្វូងគោឡើងក និងកូនរបស់វា។ ពួកគេនឹងមកចុះចូលទ្រង់ ដោយយកប្រាក់មកជាជំនូន។ សូមធ្វើឲ្យជនជាតិទាំងនោះ ដែលចូលចិត្តច្បាំងវិនាសខ្ចាត់ខ្ចាយទៅ។
យើងជាន់កំទេចជាតិសាសន៍ទាំងឡាយ មកពីយើងខឹងយ៉ាងខ្លាំង យើងដាក់ទោសគេយ៉ាងសែនវេទនា យើងនឹងបង្ហូរឈាមរបស់គេនៅលើផែនដី។
ពួកគង្វាលអើយ ចូរស្រែកឲ្យអស់ទំហឹងទៅ! អ្នកដឹកនាំហ្វូងចៀមអើយ ចូរននៀលនៅលើដី ដ្បិតថ្ងៃដែលត្រូវពិឃាតអ្នករាល់គ្នា មកដល់ហើយ ដ្បិតអ្នករាល់គ្នាប្រៀបបាន នឹងថូដ៏មានតម្លៃដែលធ្លាក់បែក។
ពួកទាហានដែលស្រុកអេស៊ីបជួលមកច្បាំង ឲ្យពួកគេ សុទ្ធតែមានសាច់មានឈាមដូចគោបំប៉ន តែទាហានទាំងនោះក៏បកក្រោយដែរ គេរត់ទាំងអស់គ្នា គ្មាននរណាស៊ូទ្រាំបានទេ ដ្បិតថ្ងៃមហន្តរាយ គឺជាពេលដែលយើងដាក់ទោសពួកគេ បានធ្លាក់មកលើពួកគេហើយ។
ជនជាតិបាប៊ីឡូនអើយ អ្នករាល់គ្នាបានរឹបអូស យកទ្រព្យសម្បត្តិនៃប្រជាជនរបស់យើង ម្ដេចក៏មិននាំគ្នារីករាយ និងលោតកព្ឆោងទៅ! ចូរលោតដូចគោញីដែលកំពុងពេញកម្លាំង ចូរស្រែកហ៊ោកញ្ជ្រៀវដូចសេះខ្លាំងពូកែទៅ!
ចូរសម្លាប់មេទ័ពទាំងអស់នៅស្រុកនោះ ដូចគោដែលគេសម្លាប់នៅទីសត្តឃាត! ពួកគេមុខជាវេទនាពុំខាន ដ្បិតថ្ងៃដែលពួកគេទទួលទារុណកម្ម មកដល់ហើយ។
ចំណែកឯអ្នកវិញ កូនមនុស្សអើយ តោងប្រាប់សត្វស្លាបគ្រប់ប្រភេទ និងសត្វព្រៃទាំងអស់ថា “ចូរប្រមូលគ្នាមកពីគ្រប់ទីកន្លែង ដើម្បីចូលរួមក្នុងពិធីគូរបានរបស់យើង គឺពិធីគូរបានយ៉ាងធំ ដែលយើងរៀបចំនៅលើភ្នំនៃស្រុកអ៊ីស្រអែលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងស៊ីសាច់ ហើយផឹកឈាម - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។
អ្នករាល់គ្នានឹងស៊ីសាច់របស់ទាហានដ៏អង់អាច ហើយផឹកឈាមរបស់មេដឹកនាំទាំងឡាយនៅលើផែនដី ដែលយើងធ្វើគូរបានជំនួសចៀមឈ្មោល កូនចៀម ពពែឈ្មោល និងគោបាបំប៉ននៅស្រុកបាសាន។
អុលឡោះបាននាំពួកគេចេញពីស្រុកអេស៊ីប ដោយប្រើកម្លាំងដ៏ខ្លាំង ដូចសត្វរមាស។ ពួកគេកំទេចប្រជាជាតិនានាដែលជាបច្ចាមិត្ត ហើយបំបាក់ឆ្អឹង និងបាញ់ព្រួញប្រហារ អ្នកទាំងនោះទៀតផង។
កុលសម្ព័ន្ធយូសុះប្រៀបដូចជាគោបា ដែលមានកម្លាំង និងភាពថ្កុំថ្កើង អំណាចរបស់គេខ្លាំងក្លាដូចស្នែងក្របី ដែលប្រហារជាតិសាសន៍ទាំងឡាយ ហើយរុញច្រានជាតិសាសន៍ទាំងនោះ រហូតដល់ទីដាច់ស្រយាលនៃផែនដី។ ស្នែងម្ខាង គឺអេប្រាអ៊ីម ដែលមានគ្នាច្រើនអនេកអនន្ត ស្នែងម្ខាងទៀត គឺម៉ាណាសេ ដែលមានគ្នាច្រើនឥតគណនា។