ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ អុលឡោះបន្លឺសំឡេងដូចផ្គរលាន់ ផែនដីក៏រលាយអស់ទៅ
អេសាយ 33:3 - អាល់គីតាប ពេលជាតិសាសន៍ទាំងឡាយឮស្នូរសន្ធឹក របស់ទ្រង់ គេនាំគ្នារត់ចេញទៅ ពេលទ្រង់ក្រោកឡើង ប្រជាជាតិទាំងឡាយបែកខ្ញែកគ្នាអស់។ ព្រះគម្ពីរខ្មែរសាកល ជាតិសាសន៍ទាំងឡាយបានរត់គេចដោយឮសូរគឹកកង ប្រជាជាតិនានាបានខ្ចាត់ខ្ចាយដោយការលើកអង្គទ្រង់ឡើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អស់ទាំងជនជាតិបានរត់ទៅដោយឮសូរអ៊ឹកធឹក ហើយអស់ទាំងសាសន៍បានត្រូវខ្ចាត់ខ្ចាយ ដោយព្រះអង្គលើកអង្គទ្រង់ឡើង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលជាតិសាសន៍ទាំងឡាយឮស្នូរសន្ធឹក របស់ព្រះអង្គ គេនាំគ្នារត់ចេញទៅ ពេលព្រះអង្គក្រោកឡើង ប្រជាជាតិទាំងឡាយបែកខ្ញែកគ្នាអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អស់ទាំងជនជាតិបានរត់ទៅដោយឮសូរអ៊ឹកធឹក ហើយអស់ទាំងសាសន៍បានត្រូវខ្ចាត់ខ្ចាយ ដោយទ្រង់លើកអង្គទ្រង់ឡើង |
ប្រជាជាតិនានាត្រូវញ័ររន្ធត់ នគរនានាត្រូវរង្គើ អុលឡោះបន្លឺសំឡេងដូចផ្គរលាន់ ផែនដីក៏រលាយអស់ទៅ
ឱអុលឡោះតាអាឡាជាខែលការពារយើងខ្ញុំអើយ សូមកុំប្រហារពួកគេឡើយ ក្រែងលោប្រជាជនខ្ញុំ ភ្លេចអំពីជ័យជំនះរបស់ទ្រង់ តែសូមអង្រួន និងច្រានទំលាក់ពួកគេ ដោយសារអំណាចរបស់ទ្រង់!។
ទ្រង់នឹងធ្វើឲ្យពួកគេ រលាយសូន្យទៅដូចជាផ្សែង ហើយមនុស្សអាក្រក់នឹងរលាយសូន្យ បាត់ពីទ្រង់ ដូចក្រមួនត្រូវថ្ងៃ ។
អ្នកទាំងនោះរត់គេចពីមុខដាវ គឺរត់គេចពីមុខដាវដែលហូតចេញពីស្រោម រត់គេចពីធ្នូដែលគេយឹតបម្រុងនឹងបាញ់ ហើយរត់ចេញពីសង្គ្រាមដ៏សែនវេទនា
ពេលនោះ មនុស្សម្នាច្រើនដូចកណ្ដូប នាំគ្នាប្រមូលយកជយភ័ណ្ឌ គេលើកគ្នាដូចស្រមោច ទៅដណ្ដើមយកជយភ័ណ្ឌនោះ។
រីឯអ្នកវិញ ចូរនាំពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេថា: “អុលឡោះតាអាឡាគំរាមពីលើមេឃមក ទ្រង់បន្លឺសំឡេងពីដំណាក់ដ៏វិសុទ្ធ ទ្រង់គំរាមកំហែងមកលើទឹកដីរបស់ទ្រង់ ទ្រង់ស្រែកដាក់ទោស ប្រជាជននៅលើផែនដីទាំងមូល ដូចគេស្រែកហ៊ោ នៅពេលគាបផ្លែទំពាំងបាយជូរ។
សំឡេងរបស់ទ្រង់លាន់ឮ រហូតដល់ចុងផែនដី ដ្បិតអុលឡោះតាអាឡាមានសំណុំរឿងចោទប្រកាន់ ប្រជាជាតិទាំងអស់ ទ្រង់កាត់ក្ដីមនុស្សលោកទាំងមូល។ ទ្រង់ប្រគល់មនុស្សមានទោស ទៅឲ្យគេប្រហារដោយមុខដាវ”» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។