យេរេមា 25:30 - អាល់គីតាប30 រីឯអ្នកវិញ ចូរនាំពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេថា: “អុលឡោះតាអាឡាគំរាមពីលើមេឃមក ទ្រង់បន្លឺសំឡេងពីដំណាក់ដ៏វិសុទ្ធ ទ្រង់គំរាមកំហែងមកលើទឹកដីរបស់ទ្រង់ ទ្រង់ស្រែកដាក់ទោស ប្រជាជននៅលើផែនដីទាំងមូល ដូចគេស្រែកហ៊ោ នៅពេលគាបផ្លែទំពាំងបាយជូរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦30 ដូច្នេះ ចូរថ្លែងទំនាយតាមពាក្យទាំងនេះទាស់នឹងគេ ហើយប្រាប់គេថា ព្រះយេហូវ៉ានឹងគ្រហឹមពីខាងលើ ហើយបព្ចោញព្រះសូរសៀង ពីទីលំនៅបរិសុទ្ធរបស់ព្រះអង្គ ព្រះអង្គនឹងគ្រហឹមជាខ្លាំងក្រៃលែងទាស់នឹងក្រោលព្រះអង្គ ក៏ស្រែកឡើងទាស់នឹងពួកអ្នកនៅផែនដីទាំងអស់ ដូចជាសម្រែកនៃពួកអ្នកដែលជាន់ផ្លែទំពាំងបាយជូរ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥30 រីឯអ្នកវិញ ចូរនាំពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេថា: “ព្រះអម្ចាស់គំរាមពីលើមេឃមក ព្រះអង្គបន្លឺព្រះសូរសៀងពីព្រះដំណាក់ដ៏វិសុទ្ធ ព្រះអង្គគំរាមកំហែងមកលើទឹកដីរបស់ព្រះអង្គ ព្រះអង្គស្រែកដាក់ទោស ប្រជាជននៅលើផែនដីទាំងមូល ដូចគេស្រែកហ៊ោ នៅពេលគាបផ្លែទំពាំងបាយជូរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤30 ដូច្នេះ ចូរទាយអស់ទាំងពាក្យនេះ ទាស់នឹងគេហើយប្រាប់គេថា ព្រះយេហូវ៉ា ទ្រង់នឹងគ្រហឹមពីខាងលើ ហើយនឹងបព្ចោញព្រះសូរសៀងទ្រង់ ពីទីលំនៅបរិសុទ្ធរបស់ទ្រង់ ទ្រង់នឹងគ្រហឹមជាខ្លាំងក្រៃលែងទាស់នឹងក្រោលទ្រង់ ក៏នឹងស្រែកឡើងទាស់នឹងពួកអ្នកនៅផែនដីទាំងអស់ ដូចជាសំរែកនៃពួកអ្នកដែលជាន់ផ្លែទំពាំងបាយជូរ សូមមើលជំពូក |