ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 32:3 - អាល់គីតាប

ភ្នែក​របស់​អ្នក​ដែល​ត្រូវ​មើល លែង​ស្រវាំង​ទៀត​ហើយ ត្រចៀក​របស់​អស់​អ្នក​ដែល​ត្រូវ​ស្ដាប់ ក៏​លែង​ថ្លង់​ទៀត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ ភ្នែក​របស់​អ្នកដែល​មើលឃើញ​នឹង​មិន​បិទ​ឡើយ ត្រចៀក​របស់​អ្នកដែល​ស្តាប់ឮ​នឹង​ប្រុងស្ដាប់​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ភ្នែក​នៃ​ពួក​អ្នក​ដែល​មើល​ឃើញ នោះ​នឹង​មិន​នៅ​ជា​ព្រឹលៗ​ទៀត ហើយ​ត្រចៀក​នៃ​ពួក​អ្នក​ដែល​ស្តាប់​ឮ​នឹង​ប្រុង​ស្តាប់

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ភ្នែក​របស់​អ្នក​ដែល​ត្រូវ​មើល លែង​ស្រវាំង​ទៀត​ហើយ ត្រចៀក​របស់​អស់​អ្នក​ដែល​ត្រូវ​ស្ដាប់ ក៏​លែង​ថ្លង់​ទៀត​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ភ្នែក​នៃ​ពួក​អ្នក​ដែល​មើល​ឃើញ នោះ​នឹង​មិន​នៅ​ជា​ព្រិលៗ​ទៀត ហើយ​ត្រចៀក​នៃ​ពួក​អ្នក​ដែល​ស្តាប់​ឮ​នឹង​ប្រុង​ស្តាប់

សូមមើលជំពូក



អេសាយ 32:3
14 ការដាក់ឲ្យឆ្លើយតបគ្នា  

នៅ​ថ្ងៃ​នោះ មនុស្ស​ថ្លង់​នឹង​ឮ​បន្ទូល ដែល​មាន​ចែង​ទុក​នៅ​ក្នុង​គីតាប ហើយ​មនុស្ស​ខ្វាក់​នឹង​មើល​ឃើញ គឺ​គេ​រួច​ផុត​ពី​ភាព​ងងឹត លែង​ស្ថិត​នៅ​ក្នុង​ភាព​អន្ធការ​ទៀត​ហើយ។


ពេល​នោះ ពួក​ដែល​វង្វេង​ស្មារតី បែរ​ជា​ចាប់​ផ្ដើម​មាន​ប្រាជ្ញា ហើយ​អស់​អ្នក​ដែល​តែងតែ​រឹង​ចចេស បែរ​ជា​សុខ​ចិត្ត​ទទួល​ពាក្យ​ប្រៀន‌ប្រដៅ។


នៅ​ថ្ងៃ​ដែលអុលឡោះ‌តាអាឡា​រុំ​របួស​ឲ្យ ប្រជា‌រាស្ត្រ​របស់​ទ្រង់ នៅ​ពេល​ដែល​ទ្រង់​ព្យាបាល​គេ ឲ្យ​បាន​ជា​ពី​មុខ​របួស​ទាំង​អស់ ព្រះ‌ច័ន្ទ​នឹង​បញ្ចេញ​ពន្លឺ​ភ្លឺ​ដូច​ព្រះ‌អាទិត្យ ហើយ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​ប្រាំ‌ពីរ​ដង គឺ​ប្រៀប​ដូច​ជា​មាន​ពន្លឺ​ថ្ងៃ​ចំនួន​ប្រាំ‌ពីរ​រួម​គ្នា។


យើង​នឹង​ធ្វើ​ឲ្យ​មនុស្ស​ខ្វាក់​ដើរ​នៅ​តាម​ផ្លូវ ដែល​គេ​ពុំ​ស្គាល់ យើង​នឹង​ដឹក​ដៃ​គេ​ដើរ​តាម​ផ្លូវ ដែល​គេ​ពុំ​ធ្លាប់​ដើរ យើង​នឹង​ប្ដូរ​ភាព​ងងឹត​ឲ្យ​ទៅ​ជា​ពន្លឺ នៅ​មុខ​ពួក​គេ ហើយ​ធ្វើ​ឲ្យ​ផ្លូវ​រដិប‌រដុប​ប្រែ​ទៅ​ជា ផ្លូវ​រាប​ស្មើ។ យើង​ពិត​ជា​ធ្វើ​ដូច្នោះ​មែន គឺ​យើង​នឹង​សម្រេច​ការ​ទាំង​នោះ​ពុំ‌ខាន។


យើង​ជាអុលឡោះ‌តាអាឡា​នឹង​ប្រៀន‌ប្រដៅ​កូន​ចៅ​អ្នក ដោយ​ខ្លួន​យើង​ផ្ទាល់ ហើយ​កូន​ចៅ​របស់​អ្នក នឹង​មាន​សេចក្ដី​សុខ‌សាន្ត​យ៉ាង​បរិបូណ៌។


គេ​នឹង​លែង​បង្រៀន​ជន​រួម​ជាតិ​របស់​ខ្លួន គេ​ក៏​លែង​និយាយ​ប្រាប់​បង​ប្អូន​របស់​ខ្លួន​ថា “ត្រូវ​តែ​ស្គាល់អុលឡោះ‌តាអាឡា” ទៀត​ហើយ ព្រោះ​តាំង​ពី​អ្នក​តូច​បំផុត​រហូត​ដល់​អ្នក​ធំ​បំផុត គេ​នឹង​ស្គាល់​យើង​គ្រប់ៗ​គ្នា។ យើង​អត់‌អោន​ឲ្យ​គេ​ចំពោះ​អំពើ​ទុច្ចរិត ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​យើង​ក៏​លែង​នឹក​នា​ពី​អំពើ​បាប​របស់​គេ​ទៀត​ដែរ» -នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អ៊ីសា​តប​ទៅ​គេ​វិញ​ថា៖ «មក​ពី​អុលឡោះ​បាន​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​យល់ គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​នគរ​នៃ​ទ្រង រីឯ​អ្នក​ដទៃ​វិញ ទ្រង់​មិន​ប្រទាន​ឲ្យ​យល់​ឡើយ។


មនុស្ស‌ម្នា​ងឿង‌ឆ្ងល់​ពន់‌ពេក​ណាស់ ហើយ​ពោល​ថា៖ «គ្រប់​កិច្ចការ​ដែល​លោក​ធ្វើ សុទ្ធ​តែ​ល្អ​ទាំង​អស់ សូម្បី​តែ​មនុស្ស​ថ្លង់ ក៏​លោក​ធ្វើ​ឲ្យ​ឮ​បាន មនុស្ស​គ​ក៏​លោក​ធ្វើ​ឲ្យ​និយាយ​បាន​ដែរ»។


ដើម្បី​បើក​ភ្នែក​គេ​ឲ្យ​ភ្លឺ ឲ្យ​គេ​ងាក​ចេញ​ពី​សេចក្ដី​ងងឹត​បែរ​មក​រក​ពន្លឺ និង​ងាក​ចេញ​ពី​អំណាច​របស់​អ៊ីព្លេស‌ហ្សៃតន បែរ​មក​រក​អុលឡោះ​វិញ ព្រម​ទាំង​ទទួល​ការ​អត់​ទោស​ឲ្យ​រួច​ពី​បាប និង​ទទួល​មត៌ក​រួម​ជា​មួយ​អស់​អ្នក​ដែល​អុលឡោះ​ប្រោស​ឲ្យ​បាន​បរិសុទ្ធ ដោយ​មាន​ជំនឿ​លើ​ខ្ញុំ”។


អុលឡោះ​ដែល​មាន​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​ងងឹត!» ទ្រង់​ក៏​បាន​បំភ្លឺ​ចិត្ដ​គំនិត​របស់​យើង​ឲ្យ​ស្គាល់​យ៉ាង​ច្បាស់ នូវ​សិរី‌រុង‌រឿង​របស់​អុលឡោះ ដែល​ភ្លឺ​ចាំង​ពី​មុខ​របស់​អាល់ម៉ា‌ហ្សៀស​ដែរ។