ទ្រង់តែងតែស្ដាប់ជនកំព្រា និងមនុស្សដែលត្រូវគេជិះជាន់ ហើយទ្រង់រកយុត្តិធម៌ឲ្យគេ ដើម្បីកុំឲ្យមនុស្សនៅលើផែនដី អាចសង្កត់សង្កិនគេតទៅមុខទៀត ។
អេសាយ 29:20 - អាល់គីតាប ស្ដេចដែលកាន់អំណាចផ្ដាច់ការ នឹងត្រូវវិនាសសូន្យ ហើយអ្នកដែលមើលងាយអុលឡោះ ក៏នឹងសាបសូន្យអស់ដែរ។ អស់អ្នកដែលចូលចិត្តធ្វើបាបអ្នកដទៃ នឹងត្រូវបាត់បង់ជីវិតជាពុំខាន ព្រះគម្ពីរខ្មែរសាកល ដ្បិតមនុស្សកាចសាហាវនឹងបាត់ទៅ មនុស្សចំអកឡកឡឺយនឹងអស់ទៅ ហើយអស់អ្នកដែលរង់ចាំឱកាសប្រព្រឹត្តអំពើទុច្ចរិតក៏នឹងត្រូវបានកាត់ចេញដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពីព្រោះមនុស្សដែលគួរស្ញែងខ្លាចបានសូន្យបាត់ទៅ ហើយក៏លែងមានមនុស្សចំអកមើលងាយ ឯពួកមនុស្សដែលរកតែឱកាសនឹងធ្វើការទុច្ចរិត នឹងត្រូវកាត់ចេញអស់រលីង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចដែលកាន់អំណាចផ្ដាច់ការ នឹងត្រូវវិនាសសូន្យ ហើយអ្នកដែលមើលងាយព្រះជាម្ចាស់ ក៏នឹងសាបសូន្យអស់ដែរ។ អស់អ្នកដែលចូលចិត្តធ្វើបាបអ្នកដទៃ នឹងត្រូវបាត់បង់ជីវិតជាពុំខាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះមនុស្សដែលគួរស្ញែងខ្លាចបានសូន្យបាត់ទៅ ហើយក៏លែងមានមនុស្សចំអកមើលងាយ ឯពួកមនុស្សដែលរកតែឱកាសនឹងធ្វើការទុច្ចរិត គេនឹងត្រូវកាត់ចេញអស់រលីង |
ទ្រង់តែងតែស្ដាប់ជនកំព្រា និងមនុស្សដែលត្រូវគេជិះជាន់ ហើយទ្រង់រកយុត្តិធម៌ឲ្យគេ ដើម្បីកុំឲ្យមនុស្សនៅលើផែនដី អាចសង្កត់សង្កិនគេតទៅមុខទៀត ។
មនុស្សអួតបំប៉ោង និងព្រហើន តែងតែចំអកឲ្យអ្នកដទៃ អ្វីៗដែលគេធ្វើសុទ្ធតែបង្ហាញនូវការអួតបំប៉ោងរបស់ខ្លួន។
យើងនឹងដាក់ទោសមនុស្សលោក ព្រោះតែអំពើអាក្រក់ដែលគេប្រព្រឹត្ត យើងនឹងដាក់ទោសមនុស្សពាល ព្រោះតែកំហុសរបស់គេ យើងនឹងបំបាក់ អំនួតរបស់មនុស្សអួតអាង ហើយបង្ក្រាប ចិត្តព្រហើនរបស់មនុស្សឃោរឃៅ។
យើងបានចេញបញ្ជាទៅកាន់អស់អ្នក ដែលប្រគល់ជីវិតមកយើង គឺហៅអ្នកចំបាំងដ៏ជំនាញទាំងនោះមក ដើម្បីប្រើពួកគេឲ្យសម្រេចតាម កំហឹងរបស់យើង ពួកគេនឹងមានអំណរសប្បាយ ដោយយើងមានជ័យជំនះ»។
ខ្មាំងសត្រូវរបស់អ្នកនឹងមានចំនួន ច្រើនឥតគណនាដូចធូលីដី សត្រូវដ៏កាចសាហាវនេះនឹងប្រៀបដូចជា កំទេចចំបើងដែលហុយឡើង។
អុលឡោះតាអាឡាមានបន្ទូលថា: ពិតមែនហើយ អ្វីៗដែលអ្នកចំបាំងដ៏ជំនាញ រឹបអូសយកទៅ មុខជាត្រូវដណ្ដើមយកមកវិញបាន រីឯមនុស្សដែលជនកំណាចចាប់យកទៅ ក៏នឹងត្រូវរំដោះរួចចេញមកវិញបានដែរ។ យើងនឹងរករឿងបច្ចាមិត្តដែលរករឿងអ្នក ហើយយើងនឹងសង្គ្រោះកូនចៅរបស់អ្នក។
អ្នកភ្លេចអុលឡោះតាអាឡាដែលបានបង្កើតអ្នក គឺទ្រង់ដែលបានលាតសន្ធឹងផ្ទៃមេឃ និងចាក់គ្រឹះនៃផែនដី។ រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខ មនុស្សដែលសង្កត់សង្កិន ហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។ ពួកគេពុំអាចគំរាមកំហែងអ្នក រហូតតទៅបានឡើយ។
ក្នុងចំណោមអ្នករាល់គ្នា នរណាក៏ចោទប្រកាន់គ្នាដោយអយុត្តិធម៌ និងឆ្លើយការពារខ្លួនដោយមិនទៀងត្រង់ដែរ អ្នករាល់គ្នាយករឿងមិនពិតមកធ្វើជាភស្ដុតាង អ្វីៗដែលអ្នករាល់គ្នានិយាយសុទ្ធតែឥតន័យ។ អ្នករាល់គ្នាគិតគូរគម្រោងការជិះជាន់គេ រួចនាំគ្នាសម្រេចចេញជាអំពើទុច្ចរិត។
បន្ទាប់មក ក្នុងសុបិននិមិត្តនៅពេលយប់នោះ ខ្ញុំបានឃើញសត្វទីបួនដែលមានរូបរាងគួរព្រឺស្ញែងខ្លាច។ វាមានកម្លាំងដ៏ខ្លាំងក្លាអស្ចារ្យ ធ្មេញវាជាដែកដ៏ធំៗ វាត្របាក់ស៊ី វាកំទេច ព្រមទាំងជាន់ឈ្លីសំណល់ទាំងអស់ផង។ សត្វនេះមានរូបរាងខុសប្លែកពីសត្វមុនៗ គឺវាមានស្នែងដប់។
អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិត ព្រមទាំងដេកសញ្ជឹងគិតរកឧបាយកល លុះព្រឹកឡើងប្រើអំណាចរបស់ខ្លួន សម្រេចតាមគម្រោងការនេះ មុខជាត្រូវវេទនាពុំខាន!
ហេតុនេះ អុលឡោះតាអាឡាមានបន្ទូលថា៖ «យើងកំពុងតែរៀបផែនការដាក់ទោស មនុស្សប្រភេទនេះ។ ខ្មាំងនឹងជាន់កអ្នករាល់គ្នា អ្នករាល់គ្នានឹងដើរអោនមុខ ដ្បិតពេលនោះជាពេលវេទនាយ៉ាងខ្លាំង។
ស្តេចហេរ៉ូដ និងពួកទាហានចំអកឲ្យគាត់ ព្រមទាំងជេរប្រមាថមើលងាយគាត់ផង។ គេយកអាវដ៏ល្អវិសេសមកពាក់ឲ្យគាត់ រួចបញ្ជូនទៅលោកពីឡាតវិញ។
ប្រជាជននាំគ្នាឈរមើល រីឯពួកនាម៉ឺននិយាយចំអកមើលងាយអ៊ីសាថា៖ «គាត់បានសង្គ្រោះមនុស្សឯទៀតៗ បើគាត់ជាអាល់ម៉ាហ្សៀសរបស់អុលឡោះ ហើយជាអ្នកដែលអុលឡោះបានជ្រើសរើសមែននោះ ឲ្យគាត់សង្គ្រោះខ្លួនឯងទៅ!»។
ពួកតួន និងពួកខាងគណៈផារីស៊តាមមើលអ៊ីសា ក្រែងលោគាត់ប្រោសអ្នកជំងឺនៅថ្ងៃជំអាត់ ព្រោះគេចង់រកលេសចោទប្រកាន់អ៊ីសា។
ពេលនោះ ខ្ញុំបានឮសំឡេងមួយបន្លឺយ៉ាងខ្លាំងនៅលើមេឃថា៖ «ឥឡូវនេះ ដល់ពេលអុលឡោះសង្គ្រោះមនុស្សលោកហើយ ហើយអំណាច និងនគរនៃអុលឡោះជាម្ចាស់របស់យើង ព្រមទាំងអំណាចអាល់ម៉ាហ្សៀសរបស់ទ្រង់ក៏បានមកដល់ដែរ ដ្បិតអ្នកចោទប្រកាន់ទោសបងប្អូនយើង ត្រូវគេទម្លាក់ចោលហើយ គឺអ្នកនោះឯងដែលចោទប្រកាន់បងប្អូនយើង ទាំងថ្ងៃទាំងយប់ នៅមុខម្ចាស់របស់យើង។