Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 23:35 - អាល់គីតាប

35 ប្រជា‌ជន​នាំ​គ្នា​ឈរ​មើល រីឯ​ពួក​នាម៉ឺន​និយាយ​ចំអក​មើល‌ងាយ​អ៊ីសា​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ឯ​ទៀត​ៗ បើ​គាត់​ជា​អាល់ម៉ា‌ហ្សៀស​របស់​អុលឡោះ ហើយ​ជា​អ្នក​ដែល​អុលឡោះ​បាន​ជ្រើស​រើស​មែន​នោះ ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 ប្រជាជន​បាន​ឈរ​មើល រីឯ​ពួក​មេគ្រប់គ្រង​ក៏​សើចចំអក​ដាក់ព្រះអង្គ ទាំង​និយាយថា​៖ “វា​បាន​សង្គ្រោះ​អ្នកដទៃ បើសិន​វា​ជា​ព្រះ​គ្រីស្ទ​របស់​ព្រះ ជា​អ្នក​ដែល​ត្រូវបានជ្រើសរើស​មែន ចូរឲ្យ​វា​សង្គ្រោះ​ខ្លួនឯង​ចុះ​!”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ប្រជាជន​បាន​ឈរ​មើល​ព្រះអង្គ​ ឯ​ពួក​អាជ្ញាធរ​ក៏​មើលងាយ​ព្រះអង្គ​ដែរ​ ដោយ​និយាយ​ថា៖​ «វា​សង្គ្រោះ​អ្នក​ដទៃ​បាន​ ចូរ​ឲ្យ​វា​សង្គ្រោះ​ខ្លួន​ឯង​មើល៍​ បើ​វា​នេះ​ជា​ព្រះគ្រិស្ដ​ដែល​ព្រះជាម្ចាស់​រើសតាំង​មែន»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ឯ​ប្រជា‌ជន​ដែល​ឈរ​មើល និង​ពួក​នាម៉ឺន ក៏​បន្តុះ​បង្អាប់​ព្រះ‌អង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ផ្សេង​ទៀត បើ​គាត់​ជា​ព្រះ‌គ្រីស្ទ ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ប្រជា‌ជន​នាំ​គ្នា​ឈរ​មើល រីឯ​ពួក​នាម៉ឺន​និយាយ​ចំអក​មើល‌ងាយ​ព្រះអង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ឯ​ទៀតៗ បើ​គាត់​ជា​ព្រះ‌គ្រិស្ត*​របស់​ព្រះ‌ជាម្ចាស់ ហើយ​ជា​អ្នក​ដែល​ព្រះអង្គ​បាន​ជ្រើស​រើស​មែន​នោះ ឲ្យ​គាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ឯ​បណ្តាជន​ដែល​ឈរ​មើល នឹង​ពួក​នាម៉ឺន ដែល​ឈរ​ជា​មួយ ក៏​បន្តុះ​ទ្រង់​ថា វា​បាន​ជួយ​សង្គ្រោះ​មនុស្ស​ឯ​ទៀត បើ​វា​ជា​ព្រះ‌គ្រីស្ទ ជា​អ្នក​រើស​តាំង​របស់​ព្រះ​មែន នោះ​ឲ្យ​វា​ជួយ​សង្គ្រោះ​ខ្លួន​វា​ទៅ

សូមមើលជំពូក ចម្លង




លូកា 23:35
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​អាច​រាប់​ឆ្អឹង​ទាំង​ប៉ុន្មាន របស់​ខ្ញុំ​បាន ហើយ​សត្រូវ​របស់​ខ្ញុំ​នាំ​គ្នា សម្លក់‌សម្លឹង​មើល​ខ្ញុំ។


ផ្ទុយ​ទៅ​វិញ ពេល​ខ្ញុំ​មាន​ទុក្ខ​លំបាក គេ​បែរ​ជា​នាំ​គ្នា​សើច​សប្បាយ គេ​ឃុប‌ឃិត​គ្នា​ប្រឆាំង​នឹង​ខ្ញុំ ហើយ​អ្នក​ដទៃ​ដែល​ខ្ញុំ​ពុំ​ស្គាល់ បាន​វាយ​ខ្ញុំ និង​ហែក‌ហួរ​ខ្ញុំ ឥត​ឈប់​ឡើយ។


មនុស្ស‌ម្នា​ទាំង‌ឡាយ​អើយ តើ​អ្នក​រាល់​គ្នា​ជាន់​ឈ្លី​កិត្តិយស​ខ្ញុំ ដល់​កាល​ណា​ទៀត? តើ​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ចោទ​ប្រកាន់ ដោយ​ឥត​បាន​ការ និង​និយាយ​កុហក​មួល​បង្កាច់​ដល់​កាល​ណា​ទៀត? - សម្រាក


ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នក ដែល​ទ្រង់​បាន​ដាក់​ទោស​រួច​ហើយ ពួក​គេ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ទ្រង់​បាន​វាយ ឲ្យ​របួស​នោះ រឹង‌រឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។


គេ​ពោល​ថា: អុលឡោះ បាន​បោះ​បង់​ចោល​គាត់​ហើយ! ចូរ​ដេញ​តាម​គាត់​ចាប់​យក​មក! គ្មាន​នរណា​ជួយ​រំដោះ​គាត់​បាន​ទេ!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា: អ្នក​នេះ​ហើយ​ជា​អ្នក​បម្រើ ដែល​យើង​គាំទ្រ ជា​អ្នក​ដែល​យើង​បាន​ជ្រើស​រើស និង​ជា​ទី​គាប់​ចិត្ត​របស់​យើង។ យើង​ដាក់​រស​របស់​យើង​លើ​គាត់។ គាត់​នឹង​បង្ហាញ​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ ស្គាល់​សេចក្តី​សុចរិត។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏‌វិសុទ្ធ និង​ជា​ម្ចាស់​ដែល​លោះ​ជន‌ជាតិ​អ៊ីស្រ‌អែល ទ្រង់​មាន​បន្ទូល​មក​កាន់​អ្នក ដែល​គេ​មើល‌ងាយ និង​អ្នក​ដែល​មនុស្ស‌ម្នា​ស្អប់​ខ្ពើម ទ្រង់​មាន​បន្ទូល​មក​កាន់​អ្នក ដែល​ជា​ទាសករ​របស់​ពួក​កាន់​កាប់​អំណាច​ថា: ពេល​ស្ដេច​ទាំង‌ឡាយ​ឃើញ​អ្នក គេ​នឹង​នាំ​គ្នា​ក្រោក​ឈរ​ឡើង ដើម្បី​គោរព ពេល​ពួក​មេ​ដឹក​នាំ​ឃើញ​អ្នក គេ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ គេ​ធ្វើ​ដូច្នេះ ដោយ​យល់​ដល់អុលឡោះ‌តាអាឡា ដែល​មាន​ចិត្ត​ស្មោះ‌ស្ម័គ្រ ជា​ម្ចាស់​ដ៏‌វិសុទ្ធ​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​បាន​ជ្រើស​រើស​អ្នក។


គាត់​ជា​មនុស្ស​ដែល​ត្រូវ​គេ​មើល‌ងាយ គ្មាន​នរណា​រាប់​រក។ គាត់​ជា​មនុស្ស​ស្គាល់​តែ​ការ​ឈឺ​ចាប់ ធ្លាប់​តែ​រង​ទុក្ខ​វេទនា គាត់​ដូច​មនុស្ស​ដែល​គេ​ខ្ពើម គេ​ខ្ទប់​មុខ​មិន​ហ៊ាន​សម្លឹង​មើល​ទេ។ យើង​បាន​មើល‌ងាយ​គាត់ ហើយ​មិន​រាប់​រក​គាត់​ឡើយ។


ប្រជា‌ជន​របស់​ខ្ញុំ​ទាំង​មូល​សើច​ចំអក​ឲ្យ​ខ្ញុំ រៀង​រាល់​ថ្ងៃ ពួក​គេ​ច្រៀង​ឡក‌ឡឺយ​ដាក់​ខ្ញុំ។


យើង​នឹង​ចាក់​បង្ហូរ​រស​មក​លើ​រាជ‌វង្ស​របស់​ទត និង​ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម ដើម្បី​ឲ្យ​ពួក​គេ​មាន​ឆន្ទៈ​ល្អ ចេះ​ទូរអា។ ពួក​គេ​នឹង​សម្លឹង​មើល​មក​យើង ដែល​ពួក​គេ​បាន​ចាក់​ទម្លុះ។ ពួក​គេ​នឹង​កាន់​ទុក្ខ​ដូច​គេ​កាន់​ទុក្ខ​ព្រោះ​កូន​ប្រុស​តែ​មួយ​បាត់​បង់​ជីវិត។ ពួក​គេ​យំ​សោក​យ៉ាង​ជូរ​ចត់ ដូច​គេ​យំ​សោក​ស្រណោះ​សព​កូន​ប្រុស​ច្បង។


«គាត់​នេះ​ហើយ​ជា​អ្នក​បម្រើ​ដែល​យើង​បាន ជ្រើស​រើស ជា​អ្នក​ដែល​យើង​ស្រឡាញ់ ហើយ​ធ្វើ​ឲ្យ​ចិត្ដ​យើង​រីក‌រាយ។ យើង​នឹង​ដាក់​រស​របស់​យើង ឲ្យ​សណ្ឋិត​លើ​គាត់ ហើយ​គាត់​នឹង​ប្រាប់​ឲ្យ​ជាតិ​សាសន៍ ទាំង​អស់​ស្គាល់​សេចក្ដី​សុចរិត។


ពេល​នោះ មាន​សំឡេង​ពី​លើ​មេឃ​មក​ថា៖ «នេះ​ជា​បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​ពេញ​ចិត្ដ​នឹង​គាត់​ណាស់!»។


កាល​ពួក​ខាង​គណៈ‌ផារីស៊​ឮ​ដូច្នោះ គេ​ក៏​ចំអក​ឲ្យ​អ៊ីសា ដ្បិត​ពួក​គេ​ស្រឡាញ់​ប្រាក់​ណាស់។


លោក​ពីឡាត​បាន​កោះ​ហៅ​ពួក​អ៊ីម៉ាំ ពួក​មន្ដ្រី និង​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នា។


អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​អ៊ីសា​ថា៖ «បើ​អ្នក​ជា​អាល់ម៉ា‌ហ្សៀស​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង!»។


សូម​បង​ប្អូន​ចូល​មក​ជិត​អាល់ម៉ា‌ហ្សៀស ជា​សិលា​ដ៏​មាន​ជីវិត ជា​សិលា​ដែល​មនុស្ស​លោក​បាន​បោះ​បង់​ចោល តែ​អុលឡោះ​បាន​រើស​យក ព្រោះ​ទ្រង់​ឈ្វេង​យល់​ថា​មាន​តម្លៃ​វិសេស។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម