រ៉ហ្វ៊ីកាជម្រាបអ៊ីសាហាក់ថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកកូបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។
អេសាយ 15:4 - អាល់គីតាប នៅក្រុងហេសបូន និងអេឡាលេ ប្រជាជនស្រែកយំលាន់ឮ រហូតដល់ក្រុងយ៉ាហាស់។ សូម្បីតែពួកទាហានរបស់ជនជាតិម៉ូអាប់ ក៏ស្រែកទ្រហោយំ ដោយបាក់ទឹកចិត្តដែរ។ ព្រះគម្ពីរខ្មែរសាកល ហែសបូន និងអេលាលេស្រែកយំ សំឡេងរបស់ពួកគេបានឮរហូតដល់យ៉ាហាស; ដោយហេតុនេះ ពួកប្រដាប់អាវុធរបស់ម៉ូអាប់ស្រែកឡើង ចិត្តរបស់ពួកគេញ័ររន្ធត់នៅក្នុងខ្លួនពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រុងហែសបូន និងក្រុងអេលាលេ នាំគ្នាស្រែកឡើង សំឡេងរបស់គេបានឮរហូតទៅដល់ក្រុងយ៉ាហាស់ ហេតុនោះបានជាពួកទាហានរបស់ម៉ូអាប់ គេស្រែកជាខ្លាំង បេះដូងគេញ័រក្នុងខ្លួន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងហេសបូន និងអេឡាលេ ប្រជាជនស្រែកយំលាន់ឮ រហូតដល់ក្រុងយ៉ាហាស់។ សូម្បីតែពួកទាហានរបស់ជនជាតិម៉ូអាប់ ក៏ស្រែកទ្រហោយំ ដោយបាក់ទឹកចិត្តដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រុងហែសបូន នឹងក្រុងអេលាលេ គេនាំគ្នាស្រែកឡើង សំឡេងរបស់គេបានឮរហូតទៅដល់ក្រុងយ៉ាហាស់ ហេតុនោះបានជាពួកទាហានរបស់ម៉ូអាប់ គេស្រែកជាខ្លាំង ចិត្តគេញ័រក្នុងខ្លួន |
រ៉ហ្វ៊ីកាជម្រាបអ៊ីសាហាក់ថា៖ «ខ្ញុំឆ្អែតចិត្តនឹងស្ត្រីជនជាតិហេតនេះណាស់។ បើយ៉ាកកូបរៀបការនឹងស្ត្រីជនជាតិហេតនៅស្រុកនេះដែរ នោះជីវិតខ្ញុំនឹងគ្មានន័យអ្វីទៀតឡើយ!»។
រីឯគាត់វិញ គាត់ធ្វើដំណើរកាត់វាលរហោស្ថាន ពេញមួយថ្ងៃ ហើយទៅអង្គុយក្រោមដើមដង្កោមួយ រួចអង្វរសុំស្លាប់ទាំងពោលថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! ខ្ញុំទ្រាំលែងបានទៀតហើយ! ឥឡូវនេះ សូមទ្រង់ដកជីវិតខ្ញុំចុះ! ដ្បិតខ្ញុំមិនប្រសើរជាងដូនតារបស់ខ្ញុំទេ»។
ហេតុអ្វីបានជាខ្ញុំចេញពីផ្ទៃម្ដាយ ដើម្បីឃើញតែទុក្ខវេទនា និងការឈឺចាប់ ហើយត្រូវអាម៉ាស់អស់មួយជីវិតដូច្នេះ?
ការវិនិច្ឆ័យទោសមកដល់ស្រុកនៅតំបន់វាលទំនាបហើយ គឺក្រុងហូឡូន ក្រុងយ៉ាហាស និងក្រុងមេផាត
សំរែករបស់អ្នកក្រុងហេសបូន លាន់ឮទៅដល់ក្រុងអេឡាឡេ គេបន្លឺសំឡេងឮរហូតទៅដល់ក្រុងយ៉ាហាស់។ សំរែករបស់ពួកគេលាន់ឮពីក្រុងសូអារ រហូតដល់ក្រុងអេក្លាត-សេលីស៊ីយ៉ា ដ្បិតប្រភពទឹកនៅនីមរីមរីងស្ងួតអស់។
រីឯអ្នកដែលនៅសេសសល់ពីពូជមនុស្សដ៏អាក្រក់ ដែលយើងបំបរបង់ឲ្យទៅនៅគ្រប់ទីកន្លែងនោះវិញ គេចង់ស្លាប់ជាងនៅរស់» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។
អុលឡោះតាអាឡាអើយ! ឥឡូវនេះ សូមទ្រង់ដកជីវិតខ្ញុំទៅ ដ្បិតខ្ញុំចង់ស្លាប់ជាងរស់នៅតទៅមុខទៀត!»។
លុះដល់ថ្ងៃរះ អុលឡោះបញ្ជាខ្យល់ឲ្យបក់មកយ៉ាងខ្លាំង ពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកំដៅចាំងមកលើក្បាលយូណើស ធ្វើឲ្យគាត់ល្វើយកម្លាំង គាត់ទូរអាអង្វរសុំស្លាប់ ទាំងពោលថា៖ «ខ្ញុំចង់ស្លាប់ ជាងរស់នៅតទៅមុខទៀត»។
ប្រសិនបើអុលឡោះប្រព្រឹត្តចំពោះខ្ញុំដូច្នេះ សូមមេត្តាដកជីវិតខ្ញុំទៅ។ ប្រសិនបើទ្រង់ពេញចិត្តនឹងខ្ញុំ សូមកុំទុកឲ្យខ្ញុំឃើញទុក្ខវេទនាបែបនេះឡើយ»។
ស្តេចស៊ីហុនមិនព្រមឲ្យជនជាតិអ៊ីស្រអែលឆ្លងកាត់ទឹកដីរបស់ខ្លួនទេ តែស្តេចប្រមូលកងទ័ពទាំងមូលចេញមកវាយប្រហារជនជាតិអ៊ីស្រអែលនៅវាលរហោស្ថាន គឺស្តេចវាយប្រហារជនជាតិអ៊ីស្រអែលនៅយ៉ាហាស់។
ដ្បិតមានភ្លើងមួយចេញពីហែសបូន អណ្តាតភ្លើងមួយចេញពីក្រុងរបស់ស្តេចស៊ីហុន ឆាបឆេះក្រុងអើរនៅស្រុកម៉ូអាប់ និងពួកមេកន្ទ្រាញនៅប៉ែកខាងលើស្ទឹងអើណូន។
នៅគ្រានោះ មនុស្សរកសេចក្ដីស្លាប់ តែរកមិនឃើញ គេចង់ស្លាប់ណាស់ តែសេចក្ដីស្លាប់រត់ចេញឆ្ងាយពីគេ។
ប៉ុន្តែ ស្តេចស៊ីហុនពុំទុកចិត្តជនជាតិអ៊ីស្រអែល ដោយឲ្យពួកគេឆ្លងកាត់ទឹកដីស្រុកអាម៉ូរីឡើយ។ ស្តេចប្រមូលទ័ពទាំងអស់ទៅបោះទីតាំងនៅយ៉ាហាស់ ហើយវាយជនជាតិអ៊ីស្រអែល។