Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 15:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 នៅ​ក្រុង​ហេស‌បូន និង​អេឡា‌លេ ប្រជា‌ជន​ស្រែក​យំ​លាន់​ឮ រហូត​ដល់​ក្រុង​យ៉ាហាស់។ សូម្បី​តែ​ពួក​ទាហាន​របស់​ជន‌ជាតិ​ម៉ូអាប់ ក៏​ស្រែក​ទ្រហោ​យំ ដោយ​បាក់​ទឹក​ចិត្ត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 ហែសបូន និង​អេលាលេ​ស្រែកយំ សំឡេង​របស់ពួកគេ​បាន​ឮ​រហូតដល់​យ៉ាហាស​; ដោយហេតុនេះ ពួក​ប្រដាប់អាវុធ​របស់​ម៉ូអាប់​ស្រែកឡើង ចិត្ត​របស់ពួកគេ​ញ័ររន្ធត់​នៅក្នុង​ខ្លួនពួកគេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ក្រុង​ហែស‌បូន និង​ក្រុង​អេលាលេ នាំ​គ្នា​ស្រែក​ឡើង សំឡេង​របស់​គេ​បាន​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់ ហេតុ​នោះ​បាន​ជា​ពួក​ទាហាន​របស់​ម៉ូអាប់ គេ​ស្រែក​ជា​ខ្លាំង បេះ​ដូង​គេ​ញ័រ​ក្នុង​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 ក្រុង​ហែសបូន នឹង​ក្រុង​អេលាលេ គេ​នាំ​គ្នា​ស្រែក​ឡើង សំឡេង​របស់​គេ​បាន​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់ ហេតុ​នោះ​បាន​ជា​ពួក​ទាហាន​របស់​ម៉ូអាប់ គេ​ស្រែក​ជា​ខ្លាំង ចិត្ត​គេ​ញ័រ​ក្នុង​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

4 នៅ​ក្រុង​ហេស‌បូន និង​អេឡា‌លេ ប្រជា‌ជន​ស្រែក​យំ​លាន់​ឮ រហូត​ដល់​ក្រុង​យ៉ាហាស់។ សូម្បី​តែ​ពួក​ទាហាន​របស់​ជន‌ជាតិ​ម៉ូអាប់ ក៏​ស្រែក​ទ្រហោ​យំ ដោយ​បាក់​ទឹក​ចិត្ត​ដែរ។

សូមមើលជំពូក ចម្លង




អេសាយ 15:4
19 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ស្រី​រេបិកា​ជម្រាប​លោក​អ៊ីសាក​ថា៖ «ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ស្ត្រី​ជន‌ជាតិ​ហេត​នេះ​ណាស់។ បើ​យ៉ាកុប​រៀបការ​នឹង​ស្ត្រី​ជន‌ជាតិ​ហេត​នៅ​ស្រុក​នេះ​ដែរ នោះ​ជីវិត​ខ្ញុំ​នឹង​គ្មាន​ន័យ​អ្វី​ទៀត​ឡើយ!»។


រីឯ​លោក​វិញ លោក​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​ទូល‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ព្រះអង្គ​ដក​ជីវិត​ទូលបង្គំ​ចុះ! ដ្បិត​ទូលបង្គំ​មិន​ប្រសើរ​ជាង​ដូនតា​របស់​ទូលបង្គំ​ទេ»។


ហេតុ​អ្វី​បាន​ជា​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្ដាយ ដើម្បី​ឃើញ​តែ​ទុក្ខ​វេទនា និង​ការ​ឈឺ​ចាប់ ហើយ​ត្រូវ​អាម៉ាស់​អស់​មួយ​ជីវិត​ដូច្នេះ?


ការ​វិនិច្ឆ័យ​ទោស​មក​ដល់​ស្រុក​នៅ​តំបន់​វាល​ទំនាប​ហើយ គឺ​ក្រុង​ហូឡូន ក្រុង​យ៉ាហាស និង​ក្រុង​មេផាត


សម្រែក​របស់​អ្នក​ក្រុង​ហេស‌បូន លាន់​ឮ​ទៅ​ដល់​ក្រុង​អេឡា‌ឡេ គេ​បន្លឺ​សំឡេង​ឮ​រហូត​ទៅ​ដល់​ក្រុង​យ៉ាហាស់។ សម្រែក​របស់​ពួក​គេ​លាន់​ឮ​ពី​ក្រុង​សូអារ រហូត​ដល់​ក្រុង​អេក្លាត-‌សេលី‌ស៊ីយ៉ា ដ្បិត​ប្រភព​ទឹក​នៅ​នីមរីម​រីង​ស្ងួត​អស់។


រីឯ​អ្នក​ដែល​នៅ​សេស‌សល់​ពី​ពូជ​មនុស្ស​ដ៏​អាក្រក់ ដែល​យើង​បំបរ‌បង់​ឲ្យ​ទៅ​នៅ​គ្រប់​ទី​កន្លែង​នោះ​វិញ គេ​ចង់​ស្លាប់​ជាង​នៅ​រស់» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។


បពិត្រ​ព្រះ‌អម្ចាស់! ឥឡូវ​នេះ សូម​ព្រះអង្គ​ដក​ជីវិត​ទូលបង្គំ​ទៅ ដ្បិត​ទូលបង្គំ​ចង់​ស្លាប់​ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត!»។


លុះ​ដល់​ថ្ងៃ​រះ ព្រះ‌ជាម្ចាស់​បញ្ជា​ខ្យល់​ឲ្យ​បក់​មក​យ៉ាង​ខ្លាំង ពី​ទិស​ខាង​កើត ហើយ​ថ្ងៃ​ក៏​បញ្ចេញ​កម្ដៅ​ចាំង​មក​លើ​ក្បាល​លោក​យ៉ូណាស ធ្វើ​ឲ្យ​លោក​ល្វើយ​កម្លាំង លោក​ទូល‌អង្វរ​សុំ​ស្លាប់ ទាំង​ពោល​ថា៖ «ទូលបង្គំ​ចង់​ស្លាប់ ជាង​រស់​នៅ​ត​ទៅ​មុខ​ទៀត»។


ប្រសិន​បើ​ព្រះអង្គ​ប្រព្រឹត្ត​ចំពោះ​ទូលបង្គំ​ដូច្នេះ សូម​មេត្តា​ដក​ជីវិត​ទូលបង្គំ​ទៅ។ ប្រសិន​បើ​ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ សូម​កុំ​ទុក​ឲ្យ​ទូលបង្គំ​ឃើញ​ទុក្ខ​វេទនា​បែប​នេះ​ឡើយ»។


ព្រះ‌បាទ​ស៊ីហុន​មិន​ព្រម​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឆ្លង​កាត់​ទឹក​ដី​របស់​ខ្លួន​ទេ តែ​ស្ដេច​ប្រមូល​កង‌ទ័ព​ទាំង​មូល​ចេញ​មក​វាយ​ប្រហារ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​វាល​រហោ‌ស្ថាន គឺ​ស្ដេច​វាយ​ប្រហារ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​យ៉ាហាស់។


ដ្បិត​មាន​ភ្លើង​មួយ​ចេញ​ពី​ហែស‌បូន អណ្ដាត​ភ្លើង​មួយ​ចេញ​ពី​ក្រុង​របស់​ស្ដេច​ស៊ីហុន ឆាប‌ឆេះ​ក្រុង​អើរ​នៅ​ស្រុក​ម៉ូអាប់ និង​ពួក​មេ‌កន្ទ្រាញ​នៅ​ប៉ែក​ខាង​លើ​ស្ទឹង​អើ‌ណូន។


ស្ដេច​ស៊ីហុន​បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​រក​ពួក​យើង ដើម្បី​វាយ​លុក​ពួក​យើង នៅ​យ៉ាហាស់។


ក្រុង​យ៉ាហាស ក្រុង​កេដេ‌មូត ក្រុង​មេផាត


នៅ​គ្រា​នោះ មនុស្ស​រក​សេចក្ដី​ស្លាប់ តែ​រក​មិន​ឃើញ គេ​ចង់​ស្លាប់​ណាស់ តែ​សេចក្ដី​ស្លាប់​រត់​ចេញ​ឆ្ងាយ​ពី​គេ។


ប៉ុន្តែ ព្រះ‌បាទ​ស៊ីហុន​ពុំ​ទុក​ចិត្ត​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ឲ្យ​ពួក​គេ​ឆ្លង​កាត់​ទឹក​ដី​ស្រុក​អាម៉ូរី​ឡើយ។ ស្ដេច​ប្រមូល​ទ័ព​ទាំង​អស់​ទៅ​បោះ​ទី​តាំង​នៅ​យ៉ា‌ហាស់ ហើយ​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម