អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ ពួកគេប្រៀបបីដូចជាស្មៅនៅតាមទីវាល ឬដូចរុក្ខជាតិនៅតាមចម្ការ និងដូចស្មៅដុះនៅលើដំបូលផ្ទះ ឬដូចស្រូវកំពុងតែក្រៀមស្វិតទៅ មុនពេលមានពន្លកលូតចេញមក។
អេសាយ 13:8 - អាល់គីតាប ពួកគេនឹងភ័យតក់ស្លុត ឈឺចុកចាប់ រមួលខ្លួន ដូចស្ត្រីដែលកំពុងតែសំរាលកូន។ ពួកគេមើលមុខគ្នាទៅវិញទៅមក ទាំងស្រឡាំងកាំង ហើយមុខរបស់គេ ពោរពេញទៅដោយភាពអាម៉ាស់។ ព្រះគម្ពីរខ្មែរសាកល ពួកគេនឹងតក់ស្លុត; ការឈឺ និងការចុកចាប់នឹងចាប់ពួកគេ; ពួកគេនឹងឈឺចុកចាប់យ៉ាងខ្លាំងដូចស្ត្រីដែលកំពុងសម្រាលកូន។ ពួកគេនឹងមើលគ្នាទៅវិញទៅមកទាំងភ្ញាក់ផ្អើល មុខរបស់ពួកគេនឹងបានដូចជាអណ្ដាតភ្លើង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់និងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសម្រាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួកគេនឹងភ័យតក់ស្លុត ឈឺចុកចាប់ រមួលខ្លួន ដូចស្ត្រីដែលកំពុងតែសម្រាលកូន។ ពួកគេមើលមុខគ្នាទៅវិញទៅមក ទាំងស្រឡាំងកាំង ហើយមុខរបស់គេ ពោរពេញទៅដោយភាពអាម៉ាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេនឹងស្រយុតចិត្តទៅ សេចក្ដីឈឺចាប់នឹងសេចក្ដីទុក្ខលំបាកនឹងចាប់គេបាន គេនឹងឈឺចាប់ ដូចស្ត្រីដែលហៀបនឹងសំរាលកូន គេនឹងស្រឡាំងកាំង មើលគ្នាទៅវិញទៅមក ហើយមានទឹកមុខស្រមេះ |
អ្នកក្រុងទាំងនោះគ្មានកម្លាំងតទល់ទេ ពួកគេភ័យខ្លាច ហើយអាម៉ាស់មុខ ពួកគេប្រៀបបីដូចជាស្មៅនៅតាមទីវាល ឬដូចរុក្ខជាតិនៅតាមចម្ការ និងដូចស្មៅដុះនៅលើដំបូលផ្ទះ ឬដូចស្រូវកំពុងតែក្រៀមស្វិតទៅ មុនពេលមានពន្លកលូតចេញមក។
ឱអុលឡោះតាអាឡាអើយ! ស្ត្រីមានផ្ទៃពោះហៀបនឹងសំរាលកូន ស្រែកថ្ងូរ ដោយឈឺចុកចាប់យ៉ាងណា យើងខ្ញុំក៏ស្រែកថ្ងូរចំពោះ ទ្រង់យ៉ាងនោះដែរ។
អ្នកធ្លាប់ចាត់ទុកខ្មាំងសត្រូវជាសម្ពន្ធមិត្ត ពេលពួកគេមកបំផ្លាញអ្នក តើអ្នកថ្លែងដូចម្ដេចទៅ? អ្នកនឹងឈឺចាប់យ៉ាងខ្លាំង ដូចស្ត្រីដែលហៀបនឹងសំរាលកូន។
ចូរស៊ើបសួរ ហើយពិនិត្យមើលចុះ តើប្រុសៗធ្លាប់មានផ្ទៃពោះឬទេ? ចុះហេតុដូចម្ដេចបានជាប្រុសៗទាំងអស់ យកដៃឱបពោះរបស់ខ្លួន ដូចស្ត្រីហៀបនឹងសំរាលកូនដូច្នេះ? ហេតុអ្វីបានជាផ្ទៃមុខរបស់ពួកគេស្លេកស្លាំង?
យើងឮសំឡេងថ្ងូរដូចសំឡេងរបស់ស្ត្រី ដែលហៀបនឹងសំរាលកូន ជាសំឡេងឈឺចុកចាប់ដូចស្ត្រីកូនដំបូង គឺសំឡេងថ្ងូររបស់ប្រជាជនក្រុងស៊ីយ៉ូន ដែលលើកដៃប្រណម្យរកគេជួយ ដោយពោលថា “ខ្ញុំវេទនាណាស់! ខ្ញុំមុខជាស្លាប់ក្នុងកណ្ដាប់ដៃពេជ្ឈឃាត!”»។
ប៉ុន្តែ ហេតុអ្វីបានជាយើងឃើញពួកគេ ធ្លាក់ទឹកចិត្តដូច្នេះ? ពួកគេនាំគ្នាដកទ័ពថយ ទាហានដ៏ខ្លាំងពូកែត្រូវខ្មាំងសម្លាប់ ពួកគេបាក់ទ័ពរត់ ឥតបែរក្រោយឡើយ ការព្រឺខ្លាចស្ថិតនៅគ្រប់ទីកន្លែង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
គេវាយយកបានក្រុងកេរីយ៉ូត ព្រមទាំងរំលំកំពែងដ៏រឹងមាំទៀតផង។ នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច នៃជនជាតិម៉ូអាប់នឹងឈឺចុកចាប់ ដូចស្ត្រីហៀបនឹងសំរាលកូន។
សត្រូវមកវាយប្រហារ ដូចខ្លែងសំកាំងស្លាបលើក្រុងបូសរ៉ា នៅថ្ងៃនោះ ចិត្តរបស់ទាហានដ៏អង់អាច នៃជនជាតិអេដុម នឹងឈឺចុកចាប់ ដូចស្ត្រីហៀបនឹងសំរាលកូន»។
អ្នកក្រុងដាម៉ាស់ធ្លាក់ទឹកចិត្ត ហើយបែរក្រោយ ដើម្បីរត់គេចខ្លួន ពួកគេភ័យតក់ស្លុតឈឺចុកចាប់ អន្ទះអន្ទែងដូចស្ត្រីហៀបនឹងសំរាលកូន។
ស្ដេចស្រុកបាប៊ីឡូនបានឮដំណឹងនេះ ក៏ទន់ដៃទន់ជើង អន្ទះសា និងឈឺចាប់ដូចស្ត្រីហៀបនឹងសំរាលកូន។
ពួកទាហានដ៏ពូកែរបស់ស្រុកបាប៊ីឡូន ឈប់ច្បាំង ហើយសំងំនៅក្នុងបន្ទាយ។ ពួកគេបាត់បង់សេចក្ដីក្លាហាន ធ្លាក់ខ្លួនខ្សោយដូចមនុស្សស្រី។ ខ្មាំងសត្រូវដុតបំផ្លាញផ្ទះរបស់ពួកគេ ហើយកំទេចរនុកទ្វាររបស់ពួកគេចោលដែរ។
ត្រូវប្រាប់ព្រៃនៅស្រុកខាងត្បូងថា: ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលថា “យើងនឹងបង្កាត់ភ្លើងនៅក្នុងអ្នក ភ្លើងនេះឆាបឆេះដើមឈើស្រស់ និងដើមឈើងាប់ទាំងប៉ុន្មាន។ ភ្លើងនេះមិនរលត់ឡើយ មនុស្សទាំងអស់នឹងត្រូវរលាកភ្លើង តាំងពីអ្នកស្រុកខាងត្បូងរហូតដល់អ្នកស្រុកខាងជើង។
ពួកគេនឹងឈឺចុកចាប់ ដូចនៅពេលសំរាលកូន ពួកគេជាកូនល្ងីល្ងើ ដ្បិតដល់ពេលកើត វាពុំព្រមចេញពីផ្ទៃម្ដាយមកទេ។
ចូរសម្លាប់រង្គាល ចូរកំទេច ចូរបំផ្លាញឲ្យអស់ទៅ! អ្នកក្រុងនោះអស់កម្លាំងចិត្ត ទន់ជង្គង់ ញ័រខ្លួន និងមានទឹកមុខស្លេកស្លាំង។
ពេលស្ដ្រីម្នាក់ហៀបឆ្លងទន្លេ នាងតែងព្រួយចិត្ដណាស់ ព្រោះដល់ពេលដែលនាងត្រូវឈឺចាប់ លុះដល់សំរាលកូនរួចហើយ នាងក៏ភ្លេចការឈឺចាប់ទាំងប៉ុន្មានអស់រលីង នាងសប្បាយចិត្ដ ព្រោះមានមនុស្សម្នាក់កើតមកក្នុងលោកនេះ។
ពេលណាមនុស្សម្នាពោលថា “មានសន្ដិភាពហើយ! មានសន្ដិសុខហើយ!”ពេលនោះមហន្តរាយនឹងកើតមានដល់គេមួយរំពេច ពុំអាចគេចផុតបានឡើយ គឺប្រៀបបីដូចជាស្ដ្រីឈឺផ្ទៃមុនសំរាលកូនដែរ។