ពលទាហានជើងទឹកទាំងនោះបានទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់បួនតោនពីស្រុកនោះ មកជូនស្តេចស៊ូឡៃម៉ាន។
អេសាយ 13:12 - អាល់គីតាប យើងនឹងធ្វើឲ្យមនុស្សនៅសល់តិចតួចបំផុត គឺពិបាករកជាងរកមាសទឹកដប់ និងមាសដ៏ល្អបំផុតទៅទៀត។ ព្រះគម្ពីរខ្មែរសាកល យើងនឹងធ្វើឲ្យមនុស្ស កម្រមានជាងមាសសុទ្ធ គឺធ្វើឲ្យមនុស្សជាតិ កម្រមានជាងមាសពីអូភារទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងធ្វើឲ្យកម្រមានមនុស្ស ដូចជាកម្រមានមាសសុទ្ធដែរ គឺនឹងឲ្យមនុស្សមួយនាក់កម្រមាន ជាជាងមាសពីស្រុកអូភារទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងធ្វើឲ្យមនុស្សនៅសល់តិចតួចបំផុត គឺពិបាករកជាងរកមាសទឹកដប់ និងមាសដ៏ល្អបំផុត ទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងធ្វើឲ្យកម្រមានមនុស្ស ដូចជាកម្រមានមាសសុទ្ធដែរ គឺនឹងឲ្យមនុស្ស១នាក់កម្រមាន ជាជាងមាសពីស្រុកអូភារទៅទៀត |
ពលទាហានជើងទឹកទាំងនោះបានទៅដល់ស្រុកអូភារ ហើយនាំយកមាសទម្ងន់ដប់បួនតោនពីស្រុកនោះ មកជូនស្តេចស៊ូឡៃម៉ាន។
ស្រីស្នំរបស់ស្តេចសុទ្ធតែជាបុត្រី របស់ស្ដេចនគរនានា ហើយមហាក្សត្រិយានីពាក់គ្រឿងអលង្ការ ធ្វើពីមាសដ៏ល្អប្រណីត នៅខាងស្ដាំស្តេច។
ហេតុនេះហើយបានជាផែនដីត្រូវបណ្ដាសា មនុស្សម្នានៅលើផែនដីមានទោស ព្រោះតែអំពើដែលគេបានប្រព្រឹត្ត។ ពួកគេនឹងត្រូវវិនាស ហើយនៅសេសសល់តែមួយចំនួនតូចប៉ុណ្ណោះ។
នៅគ្រានោះ ស្ត្រីប្រាំពីរនាក់ នឹងចោមរោមចង់បានបុរសម្នាក់ ទាំងពោលថា៖ «សូមលោកយកយើងខ្ញុំធ្វើជាភរិយាផង សូមដកសេចក្ដីអាម៉ាស់ចេញពីយើងខ្ញុំទៅ យើងខ្ញុំនឹងចិញ្ចឹមជីវិតដោយខ្លួនឯង យើងខ្ញុំនឹងរកសម្លៀកបំពាក់ដោយខ្លួនឯង»។
ខ្ញុំសួរថា៖ «អុលឡោះតាអាឡាអើយ ខ្ញុំត្រូវថ្លែងដូច្នេះរហូតដល់ពេលណា?» ទ្រង់តបមកវិញថា៖ «រហូតដល់ទីក្រុងវិនាសហិនហោចអស់ លែងមានមនុស្សក្នុងក្រុង ក្នុងផ្ទះក៏លែងមានមនុស្សនៅ គឺរហូតដល់ទឹកដីវិនាសអន្តរាយអស់»។
អុលឡោះតាអាឡានឹងបណ្ដេញមនុស្សម្នាចេញពីទីនោះ ហើយនៅក្នុងស្រុក មានដីជាច្រើន ដែលត្រូវគេបោះបង់ចោល។