អេសាយ 24:6 - អាល់គីតាប6 ហេតុនេះហើយបានជាផែនដីត្រូវបណ្ដាសា មនុស្សម្នានៅលើផែនដីមានទោស ព្រោះតែអំពើដែលគេបានប្រព្រឹត្ត។ ពួកគេនឹងត្រូវវិនាស ហើយនៅសេសសល់តែមួយចំនួនតូចប៉ុណ្ណោះ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល6 ដោយហេតុនេះ បណ្ដាសាបានស៊ីបំផ្លាញផែនដី ហើយអ្នកដែលរស់នៅលើវានឹងទទួលទោស; ដោយហេតុនេះ អ្នកដែលរស់នៅលើផែនដីត្រូវបានឆាបឆេះ ហើយមានមនុស្សតិចតួចនៅសល់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 ហេតុដូច្នេះបានជាបណ្ដាសា បានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ហេតុនេះហើយបានជាផែនដីត្រូវបណ្ដាសា មនុស្សម្នានៅលើផែនដីមានទោស ព្រោះតែអំពើដែលគេបានប្រព្រឹត្ត។ ពួកគេនឹងត្រូវវិនាស ហើយនៅសេសសល់តែមួយចំនួនតូចប៉ុណ្ណោះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ហេតុដូច្នោះបានជាសេចក្ដីបណ្តាសាបានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ សូមមើលជំពូក |
ប្រសិនបើអ្នករាល់គ្នាមិនព្រមស្ដាប់យើង ប្រសិនបើអ្នករាល់គ្នាមិនយកចិត្តទុកដាក់ លើកតម្កើងសិរីរុងរឿងនាមរបស់យើងទេ យើងនឹងធ្វើឲ្យសេចក្ដីវេទនាកើតមាន ក្នុងចំណោមអ្នករាល់គ្នា។ យើងនឹងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសាមែនហើយ យើងធ្វើឲ្យពររបស់អ្នករាល់គ្នា ក្លាយទៅជាបណ្ដាសា ព្រោះអ្នករាល់គ្នាមិនយកចិត្តទុកដាក់ នឹងពាក្យរបស់យើងទេ។