យ៉ាកកូបបានឮកូនរបស់ឡាបាន់និយាយគ្នាថា៖ «យ៉ាកកូបបានកេងយកអ្វីៗទាំងប៉ុន្មានរបស់ឪពុកយើង ហេតុនេះហើយបានជាគាត់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះ»។
អេសាយ 10:3 - អាល់គីតាប ពេលអុលឡោះតាអាឡាដាក់ទោស គឺពេលទ្រង់ធ្វើឲ្យមានខ្យល់ ព្យុះសង្ឃរាពីស្រុកឆ្ងាយបក់បោកមក តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច? តើអ្នករាល់គ្នានឹងរត់ទៅរកជំនួយពីនរណា? តើអ្នករាល់គ្នានឹងយកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នាទៅទុកនៅឯណា? ព្រះគម្ពីរខ្មែរសាកល ក្នុងថ្ងៃនៃការដាក់ទោស នៅពេលការហិនវិនាសមកពីឆ្ងាយ តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច? តើអ្នករាល់គ្នានឹងរត់គេចទៅរកអ្នកណាឲ្យជួយ? តើអ្នករាល់គ្នានឹងផ្ញើភាពស្ដុកស្ដម្ភរបស់អ្នករាល់គ្នាទុកនៅឯណា? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើអ្នករាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើអ្នករាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់អ្នកទុកនៅឯណា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលព្រះអម្ចាស់ដាក់ទោស គឺពេលព្រះអង្គធ្វើឲ្យមានខ្យល់ ព្យុះសង្ឃរាពីស្រុកឆ្ងាយបក់បោកមក តើអ្នករាល់គ្នានឹងធ្វើដូចម្ដេច? តើអ្នករាល់គ្នានឹងរត់ទៅរកជំនួយពីនរណា? តើអ្នករាល់គ្នានឹងយកទ្រព្យសម្បត្តិ របស់អ្នករាល់គ្នាទៅទុកនៅឯណា? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើឯងរាល់គ្នានឹងធ្វើដូចម្តេចក្នុងថ្ងៃពិនិត្យពិច័យ ហើយក្នុងការបំផ្លាញដែលនឹងមកពីទីឆ្ងាយ តើឯងរាល់គ្នានឹងរត់ទៅពឹងដល់អ្នកណា តើនឹងផ្ញើសក្តិយសរបស់ឯងទុកនៅឯណា |
យ៉ាកកូបបានឮកូនរបស់ឡាបាន់និយាយគ្នាថា៖ «យ៉ាកកូបបានកេងយកអ្វីៗទាំងប៉ុន្មានរបស់ឪពុកយើង ហេតុនេះហើយបានជាគាត់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះ»។
ពួកគេចេញទៅតាមកងទ័ពស៊ីរី រហូតដល់ទន្លេយ័រដាន់ ហើយនៅតាមផ្លូវឃើញមានសុទ្ធតែខោអាវ និងរបស់របរដែលកងទ័ពស៊ីរីដោះបោះចោលរប៉ាត់រប៉ាយ ព្រោះប្រញាប់រត់យករួចជីវិត។ អ្នកដែលស្តេចចាត់ឲ្យទៅ ក៏វិលមកវិញរាយការណ៍ជូនស្តេច។
ពេលអុលឡោះក្រោកឡើងវិនិច្ឆ័យទោស តើឲ្យខ្ញុំធ្វើដូចម្ដេច ពេលទ្រង់សួរចម្លើយ តើឲ្យខ្ញុំឆ្លើយដូចម្ដេចបាន?
នៅថ្ងៃអុលឡោះតាអាឡាវិនិច្ឆ័យទោស ទ្រព្យសម្បត្តិគ្មានប្រយោជន៍អ្វីទេ គឺមានតែសេចក្ដីសុចរិតប៉ុណ្ណោះ ទើបអាចជួយឲ្យរួចពីស្លាប់បាន។
ចូរនាំគ្នាស្រែកទ្រហោយំ ដ្បិតថ្ងៃរបស់អុលឡោះតាអាឡាមកជិតបង្កើយហើយ។ នៅថ្ងៃនោះ ម្ចាស់ដ៏ខ្ពង់ខ្ពស់បំផុត នឹងធ្វើឲ្យកើតមហន្តរាយ។
នៅថ្ងៃនោះ ភាពថ្កុំថ្កើងរបស់ កូនចៅយ៉ាកកូបនឹងត្រូវចុះអោនថយ គេនឹងបាត់បង់ភោគទ្រព្យ ហើយក្លាយទៅជាក្រខ្សត់។
នៅពេលនោះ ប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រនេះ នឹងនាំគ្នាពោលថា៖ “មើល៍ ស្រុកដែលយើងចាត់ទុកជាទីសង្ឃឹម ជាជំរកសម្រាប់រត់ទៅជ្រកកោន ដើម្បីឲ្យរួចផុតពីកណ្ដាប់ដៃរបស់ស្ដេចស្រុកអាស្ស៊ីរី ធ្លាក់ដល់កំរិតហ្នឹងទៅហើយ តើធ្វើដូចម្ដេចឲ្យយើងអាចរួចខ្លួនបាន?”»។
អស់អ្នកដែលស្លាប់ផុតទៅហើយ មិនរស់ឡើងវិញទេ អ្នកទាំងនោះក្លាយទៅជាស្រមោល គេមិនវិលត្រឡប់មកវិញឡើយ។ ទ្រង់បានធ្វើទោសពួកគេឲ្យវិនាសសូន្យ ឥតមាននរណានឹកនាដល់ពួកគេទៀត។
ដ្បិតអុលឡោះតាអាឡាចេញពីដំណាក់ ដើម្បីដាក់ទោសមនុស្សនៅផែនដី ដែលបានប្រព្រឹត្តអំពើទុច្ចរិត។ ពេលនោះ អំពើឧក្រិដ្ឋដែលមនុស្សប្រព្រឹត្ត នៅលើផែនដី នឹងលាក់លែងជិតទៀតហើយ ហើយផែនដីក៏នឹងលែងលាក់អស់អ្នកដែលត្រូវ គេសម្លាប់ទៀតដែរ។
រំពេចនោះ អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មកជួយអ្នក ដោយប្រើផ្គរលាន់ ទ្រង់ធ្វើឲ្យផែនដីរញ្ជួយ ឲ្យមានរន្ទះបាញ់ មានខ្យល់ព្យុះសង្ឃរាបក់បោកយ៉ាងខ្លាំង ព្រមទាំងមានភ្លើងឆេះដ៏សន្ធោសន្ធៅផង។
អ្នករាល់គ្នាបែរជាពោលថា «ទេ! យើងនឹងជិះសេះរត់ទៅ!» ពិតមែនហើយ អ្នករាល់គ្នានឹងរត់ទៅមែន។ អ្នករាល់គ្នាបានពោលទៀតថា «រទេះចំបាំងរបស់យើងបរលឿនណាស់» ពិតមែនហើយ! តែខ្មាំងដែលដេញតាមក្រោយ មានល្បឿនលឿនជាងអ្នករាល់គ្នាទៅទៀត។
តែពួកគេនឹងត្រូវខកចិត្ត ដោយឃើញថាប្រជាជនអេស៊ីប ពុំអាចផ្ដល់ប្រយោជន៍អ្វីដល់ពួកគេទេ គឺជនជាតិអេស៊ីបពុំអាចសង្គ្រោះ ពុំអាចជួយពួកគេបានទាល់តែសោះ! ផ្ទុយទៅវិញ មានតែនាំឲ្យពួកគេត្រូវ អាម៉ាស់ និងបាត់បង់កិត្តិយសប៉ុណ្ណោះ។
ជំនួយរបស់ស្រុកអេស៊ីប គ្រាន់តែជាការស្រមើស្រមៃប៉ុណ្ណោះ គឺពុំមានប្រយោជន៍អ្វីឡើយ។ ហេតុនេះហើយបានជាយើងដាក់ងារឲ្យ ស្រុកអេស៊ីបថា «ពួករត់ខ្វែងដៃខ្វែងជើង តែមិនបានការអ្វី»។
នៅក្រុងស៊ីយ៉ូន មនុស្សបាបនាំគ្នាញ័ររន្ធត់ ពួកទមិឡនឹងភ័យតក់ស្លុត ទាំងពោលថា: “ក្នុងចំណោមពួកយើង តើនរណាអាចរស់នៅ ក្បែរភ្លើងដ៏សន្ធោសន្ធៅនេះបាន? តើនរណាអាចរស់នៅក្បែរគុកភ្លើង ដែលឆេះអស់កល្បជានិច្ចនេះបាន?”។
បន្ទាប់មក ណាពីអេសាយចូលមកជួបស្តេចហេសេគា សួរថា៖ «អ្នកទាំងនោះមកពីណា? តើគេជម្រាបស្តេចដូចម្ដេចខ្លះ?»។ ស្តេចហេសេគាឆ្លើយថា៖ «ពួកគេមកពីស្រុកឆ្ងាយ ដើម្បីមកជួបយើង គឺមកពីស្រុកបាប៊ីឡូន»។
ក្នុងពេលដែលពួកគេកំពុងជប់លៀងសប្បាយ មច្ចុរាជនឹងបើកមាត់ចំហយ៉ាងធំ លេបយកទាំងអ្នកធំ ទាំងប្រជាជនតូចតាច នៅក្រុងយេរូសាឡឹម។
ទ្រង់លើកទង់ឡើង ជាសញ្ញាដល់ប្រជាជាតិ ដែលនៅឆ្ងាយៗ ទ្រង់ធ្វើសញ្ញាហៅពួកគេ ពីស្រុកដាច់ស្រយាលនៃផែនដី ពួកគេក៏នាំគ្នារូតរះមកយ៉ាងឆាប់រហ័ស។
យើងនឹងចាត់មនុស្សឲ្យមកបំផ្លាញវាំងនេះ គេនឹងកាប់សសរដែលធ្វើអំពីឈើដ៏មានតម្លៃ បោះទៅក្នុងភ្លើង។
យេរូសាឡឹមអើយ ហេតុអ្វីបានជានាងនៅតែតុបតែងខ្លួន ពាក់គ្រឿងអលង្ការធ្វើពីមាស និងលាបត្របកភ្នែក? នាងខំតែងខ្លួនដូច្នេះ ឥតប្រយោជន៍ទេ អស់អ្នកដែលចង់រួមរ័កជាមួយនាងកាលពីមុន បែរជាមើលងាយ និងរកសម្លាប់នាងទៅវិញ។
គឺពួកណាពីនាំគ្នាថ្លែងពាក្យក្លែងក្លាយ ក្នុងនាមអុលឡោះ ក្រុមអ៊ីមុាំគិតតែរកប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រជារាស្ត្ររបស់យើងពេញចិត្តនឹង អំពើទាំងនោះណាស់! ទៅអនាគត តើអ្នករាល់គ្នានឹងធ្វើ យ៉ាងណាទៀត?»។
តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេ ព្រោះតែអំពើទាំងនោះទេឬ? តើមិនគួរឲ្យយើងដាក់ទោសប្រជាជាតិ បែបនេះទេឬ?» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។
អេប្រាអ៊ីមឃើញរោគរបស់ខ្លួន យូដាក៏ឃើញដំបៅរបស់ខ្លួនដែរ ដូច្នេះ អេប្រាអ៊ីមទៅពឹងស្រុកអាស្ស៊ីរី គេចាត់អ្នកនាំសារឲ្យទៅ ជួបស្តេច ប៉ុន្តែ ស្តេចនោះពុំអាចកែរោគអ្នករាល់គ្នា ឬព្យាបាលដំបៅអ្នករាល់គ្នា ឲ្យជាសះបានឡើយ។
អ៊ីស្រអែលត្រូវតែដឹងថា គ្រាដែលអុលឡោះដាក់ទោស មកដល់ហើយ គឺគ្រាដែលម្នាក់ៗទទួលផលតាមអំពើ ដែលខ្លួនបានប្រព្រឹត្ត។ ណាពីក្លាយទៅជាមនុស្សឡប់សតិ ហើយអ្នកដែលមានវិញ្ញាណភ្លឺស្វាង ក្លាយទៅជាមនុស្សវង្វេងស្មារតី ព្រោះតែកំហុសដ៏ធ្ងន់ និងអំពើឃោរឃៅដ៏ច្រើនរបស់អ្នក។
ថ្ងៃនោះប្រៀបបាននឹងមនុស្សម្នាក់ដែលរត់ គេចផុតពីសិង្ហ ហើយទៅជួបខ្លាឃ្មុំ ពេលរត់ទៅដល់ផ្ទះវិញ គាត់ច្រត់ដៃលើជញ្ជាំង ហើយត្រូវពស់ចឹក។
ក្នុងចំណោមពួកគេ អ្នកដែលល្អជាងគេប្រៀបបាននឹងខ្ញែ អ្នកសុចរិតជាងគេប្រៀបបាននឹងគុម្ពបន្លា។ ប៉ុន្តែ ថ្ងៃដែលអុលឡោះដាក់ទោសពួកគេ មកដល់ហើយ គឺថ្ងៃដែលពួកណាពី ជាអ្នកយាមល្បាត បានប្រកាសទុក។ ឥឡូវនេះពួកគេត្រូវអាម៉ាស់មុខហើយ។
នៅថ្ងៃអុលឡោះតាអាឡាខឹងយ៉ាងខ្លាំង ប្រាក់ ឬមាសពុំអាចរំដោះពួកគេបានទេ។ ផែនដីទាំងមូលនឹងត្រូវរលាយ ដោយសារភ្លើងនៃកំហឹងរបស់អុលឡោះតាអាឡា។ ពេលទ្រង់លុបបំបាត់មនុស្សទាំងអស់ពីផែនដី ជាពេលមួយដ៏គួរឲ្យព្រឺខ្លាចបំផុត។
គេនឹងកំទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្ម នៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ដែលអុលឡោះបានមកសង្គ្រោះអ្នកទេ»។
អុលឡោះតាអាឡានឹងនាំប្រជាជាតិមួយ ពីស្រុកឆ្ងាយដាច់ស្រយាលនៃផែនដីមកប្រហារអ្នក។ ប្រជាជាតិនោះនឹងមកដល់ដូចសត្វត្មាតបោះពួយ អ្នកស្តាប់ភាសារបស់ប្រជាជាតិនោះមិនបានទេ។
ត្រូវកាន់កិរិយាមារយាទឲ្យបានថ្លៃថ្នូរនៅក្នុងចំណោមសាសន៍ដទៃ។ ដូច្នេះ ត្រង់ចំណុចណាដែលគេចោទថា បងប្អូនប្រព្រឹត្ដអាក្រក់ គេបែរជាឃើញអំពើល្អរបស់បងប្អូនទៅវិញ ហើយនៅថ្ងៃដែលអុលឡោះមក គេនឹងលើកតម្កើងសិរីរុងរឿងរបស់ទ្រង់ថែមទៀតផង។