ពេលនោះ អុលឡោះតាអាឡាមានបន្ទូលថា៖ «តើគួរឲ្យយើងលាក់កិច្ចការដែលយើងបំរុងនឹងធ្វើនោះ មិនឲ្យអ៊ីព្រហ៊ីមដឹងឬ?
អេម៉ុស 3:7 - អាល់គីតាប យ៉ាងណាមិញ ពេលអុលឡោះតាអាឡាជាម្ចាស់ធ្វើការអ្វីមួយ ទ្រង់តែងសំដែងការលាក់កំបាំងប្រាប់ ពួកណាពីជាអ្នកបម្រើរបស់ទ្រង់ជានិច្ច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យ៉ាងណាមិញ ពេលព្រះជាអម្ចាស់ធ្វើការអ្វីមួយ ព្រះអង្គតែងសម្តែងការលាក់កំបាំងប្រាប់ ពួកព្យាការីជាអ្នកបម្រើរបស់ព្រះអង្គជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់នឹងមិនធ្វើអ្វីដូច្នោះឡើយ លើកតែទ្រង់សំដែង ឲ្យពួកហោរា ជាអ្នកបំរើទ្រង់ ឃើញគំនិតលាក់កំបាំងរបស់ទ្រង់ផង |
ពេលនោះ អុលឡោះតាអាឡាមានបន្ទូលថា៖ «តើគួរឲ្យយើងលាក់កិច្ចការដែលយើងបំរុងនឹងធ្វើនោះ មិនឲ្យអ៊ីព្រហ៊ីមដឹងឬ?
អុលឡោះក៏មានបន្ទូលមកកាន់ណុះហ៍ថា៖ «យើងបានសម្រេចចិត្តផ្តាច់ជីវិតសត្វលោកទាំងអស់ ដ្បិតមនុស្សបានធ្វើឲ្យផែនដីពោរពេញដោយអំពើឃោរឃៅ។ ដូច្នេះ យើងនឹងលុបបំបាត់គេឲ្យវិនាសសូន្យទៅជាមួយផែនដី។
«សូមអស់លោកអញ្ជើញទៅទូរអាសួរអុលឡោះតាអាឡាឲ្យយើង និងប្រជាជនស្រុកយូដាទាំងមូល ពីសេចក្តីទាំងប៉ុន្មានក្នុងគីតាបដែលទើបរកឃើញនេះផង។ អុលឡោះតាអាឡាមុខជាខឹងនឹងយើងយ៉ាងខ្លាំង ដ្បិតពួកដូនតារបស់យើង មិនបានស្តាប់តាមសេចក្តីទាំងប៉ុន្មានដែលមានចែងទុកក្នុងគីតាបនេះទេ ហើយក៏មិនប្រតិបត្តិតាមដែរ»។
ហេតុនេះហើយបានជាយើងនឹងឲ្យអ្នក ទៅជួបជុំដូនតារបស់អ្នក អ្នកនឹងស្លាប់ទៅដោយសុខសាន្ត គេនឹងបញ្ចុះសពអ្នក។ អ្នកពុំឃើញទុក្ខវេទនាទាំងប៉ុន្មាន ដែលយើងនឹងធ្វើឲ្យកើតមានដល់ក្រុងនេះឡើយ»។ អ្នកបម្រើក៏នាំយកចម្លើយនេះទៅជម្រាបស្តេចវិញ។
មានមេទ័ពម្នាក់ជម្រាបថា៖ «សូមជម្រាបស្តេច! គ្មាននរណាក្បត់ទេ! ប៉ុន្តែ អ្វីៗដែលស្តេចមានប្រសាសន៍ក្នុងបន្ទប់ដេក ណាពីអេលីយ៉ាសាក់នៅស្រុកអ៊ីស្រអែល យកទៅជម្រាបស្តេចស្រុកអ៊ីស្រអែលទាំងអស់»។
អុលឡោះតាអាឡាតែងតែសំដែងភក្ដីភាព ចំពោះអស់អ្នកដែលគោរពកោតខ្លាចទ្រង់ ហើយបង្រៀនគេឲ្យគោរពសម្ពន្ធមេត្រី របស់ទ្រង់។
ដ្បិតអុលឡោះតាអាឡាមានបន្ទូលមកខ្ញុំដូចតទៅ: «យើងសម្លឹងមើលពីសូរ៉កាមក យ៉ាងស្ងៀមស្ងាត់ ដូចនៅពេលថ្ងៃបណ្ដើរកូន និងដូចទឹកសន្សើមនៅរដូវចម្រូត។
ប្រសិនបើពួកគេបានជួបពិភាក្សាជាមួយយើង នោះពួកគេមុខជានាំពាក្យរបស់យើងទៅ ប្រាប់ប្រជារាស្ត្ររបស់យើង ហើយនាំប្រជាជននេះងាកចេញពីផ្លូវអាក្រក់ និងងាកចេញពីអំពើទុច្ចរិតជាមិនខាន។
នៅថ្ងៃនោះយើងនឹងពង្រឹងកម្លាំងជនជាតិអ៊ីស្រអែល។ រីឯអ្នកវិញ កូនមនុស្សអើយ យើងនឹងឲ្យអ្នកនិយាយបាន ពួកគេនឹងឮពាក្យអ្នក ហើយទទួលស្គាល់ថា យើងពិតជាអុលឡោះតាអាឡាមែន»។
ប៉ុន្តែ ខ្ញុំចង់ជម្រាបអ្នកឲ្យដឹងអំពីសេចក្ដី ដែលមានចែងទុកនៅក្នុងគីតាបនៃសេចក្ដីពិតនេះសិន។ ក្រៅពីមហាម៉ាឡាអ៊ីកាត់មីកែលជាម៉ាឡាអ៊ីកាត់ថែរក្សាអ៊ីស្រអែល គ្មាននរណាម្នាក់បានជួយខ្ញុំតទល់នឹងពួកនោះទេ។
ឥឡូវនេះ ខ្ញុំសូមជម្រាបសេចក្ដីពិតជូនអ្នក ដូចតទៅ: ស្ដេចបីនាក់នឹងឡើងគ្រងរាជ្យលើចក្រភពពែរ្ស បន្ទាប់មក មានស្ដេចទីបួនដែលប្រមូលបានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀតៗ។ ពេលស្ដេចនោះមានអំណាចរឹងប៉ឹង ដោយសារទ្រព្យសម្បត្តិដ៏ច្រើន ស្ដេចក៏ប្រើគ្រប់មធ្យោបាយធ្វើសឹកនឹងអាណាចក្រក្រិក។
ស្តេចមានប្រសាសន៍មកដានីយ៉ែលថា៖ «អុលឡោះជាម្ចាស់របស់អស់លោកពិតជាម្ចាស់លើព្រះនានា និងជាម្ចាស់លើស្តេចនានាមែន! មានតែទ្រង់ទេដែលសំដែងគម្រោងការដ៏លាក់កំបាំងទាំងឡាយ ហេតុនេះហើយបានជាអ្នករកឃើញគម្រោងការដ៏លាក់កំបាំងនេះ»។
ខ្ញុំមិនចាត់ទុកអ្នករាល់គ្នាជាអ្នកបម្រើទៀតទេ ព្រោះអ្នកបម្រើមិនយល់កិច្ចការដែលម្ចាស់របស់ខ្លួនប្រព្រឹត្ដនោះឡើយ។ ខ្ញុំចាត់ទុកអ្នករាល់គ្នាជាមិត្ដសម្លាញ់ ដ្បិតអ្វីៗដែលខ្ញុំបានឮពីអុលឡោះជាបិតាមក ខ្ញុំក៏បានប្រាប់ឲ្យអ្នករាល់គ្នាដឹងហើយដែរ។
នេះជាហេតុការណ៍ដែលអ៊ីសាអាល់ម៉ាហ្សៀសបានសំដែងឲ្យឃើញ គឺអុលឡោះប្រទានឲ្យអ៊ីសាបង្ហាញព្រឹត្ដិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់គាត់ដឹង។ អ៊ីសាបានចាត់ម៉ាឡាអ៊ីកាត់របស់គាត់ ឲ្យមកប្រាប់លោកយ៉ូហានជាអ្នកបម្រើរបស់គាត់
ដូច្នេះ ចូរកត់ត្រាទុកនូវហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញ គឺហេតុការណ៍ដែលកំពុងតែកើតមាននៅពេលនេះ និងពេលខាងមុខ។
នៅគ្រាណាម៉ាឡាអ៊ីកាត់ទីប្រាំពីរបន្លឺសំឡេងឡើង គឺនៅពេលគាត់ចាប់ផ្ដើមផ្លុំត្រែ អុលឡោះនឹងសម្រេចតាមគម្រោងការដ៏លាក់កំបាំងរបស់ទ្រង់ ដូចទ្រង់បានប្រទានដំណឹងល្អទុកជាមុន តាមរយៈពួកណាពីជាអ្នកបម្រើរបស់ទ្រង់»។
បន្ទាប់មក ខ្ញុំឃើញទ្វារមួយបើកចំហនៅសូរ៉កា ហើយសំឡេងដែលខ្ញុំបានឮកាលពីមុនដូចស្នូរត្រែ បន្លឺមកកាន់ខ្ញុំថាៈ «សូមឡើងមកនេះ! យើងនឹងបង្ហាញឲ្យអ្នកឃើញហេតុការណ៍ ដែលត្រូវកើតមាន នៅពេលខាងមុខ»។