ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេម៉ុស 1:14 - អាល់គីតាប

ហេតុ​នេះ យើង​នឹង​បញ្ឆេះ​ភ្លើង ដុត​កំពែង​ក្រុង​រ៉ាបាត ព្រម​ទាំង​ដុត​កំទេច​ប្រាសាទ​របស់​ក្រុង​នោះ នៅ​ថ្ងៃ​មាន​ចំបាំង មាន​សំរែក​សឹក​សង្គ្រាម និង​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

យើង​នឹង​បង្កាត់​ភ្លើង​នៅ​លើ​កំផែង​ក្រុង​រ៉ាបាត ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ ទាំង​មាន​សម្រែក​ក្នុង​ថ្ងៃ​សឹក​សង្គ្រាម ទាំង​មាន​ព្យុះ​សង្ឃរា ក្នុង​ថ្ងៃ​ដែល​មាន​ខ្យល់​កំបុត‌ត្បូង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហេតុ​នេះ យើង​នឹង​បញ្ឆេះ​ភ្លើង ដុត​កំពែង​ក្រុង​រ៉ាបាត ព្រម​ទាំង​ដុត​កម្ទេច​ប្រាសាទ​របស់​ក្រុង​នោះ នៅ​ថ្ងៃ​មាន​ចម្បាំង មាន​សម្រែក​សឹក​សង្គ្រាម និង​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អញ​នឹង​បង្កាត់​ភ្លើង​នៅ​លើ​កំផែង​នៃ​ក្រុង​រ៉ាបាត ភ្លើង​នោះ​នឹង​ឆេះ​ដំណាក់​របស់​គេ​អស់​ទៅ ដោយ​សូរ​ស្រែក​ហ៊ោ ក្នុង​ថ្ងៃ​សង្គ្រាម នឹង​ដោយ​ព្យុះ​សង្ឃរា ក្នុង​ថ្ងៃ​ដែល​មាន​ខ្យល់​កំបុត​ត្បូង

សូមមើលជំពូក



អេម៉ុស 1:14
20 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​រដូវ​ដែល​ស្តេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក ទត​ចាត់​លោក​យ៉ូអាប់ ព្រម​ទាំង​នាយ​ទាហាន និង​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អាំម៉ូន។ ពួក​គេ​បាន​កំទេច​ស្រុក​នោះ ហើយ​ឡោម‌ព័ទ្ធ​ក្រុង​រ៉ាបាត។ រីឯ​ស្តេច​ទត​នៅ​ក្រុង​យេរូ‌សាឡឹម។


នៅ​គ្រា​នោះ លោក​យ៉ូអាប់​វាយ​យក​ទី‌ក្រុង​រ៉ាបាត ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន ហើយ​ដណ្តើម​យក​វាំង​របស់​ស្តេច។


រីឯ​ប្រជា‌ជន​នៅ​ក្រុង​នោះ​វិញ ស្តេច​ទត​បាន​កៀរ​យក​មក​ធ្វើ​ជា​ឈ្លើយ ព្រម​ទាំង​បង្ខំ​ពួក​គេ​ឲ្យ​អារ​ឈើ​ដាប់​ថ្ម កាប់​អុស និង​ធ្វើ​ឥដ្ឋ។ ស្តេច​ទត​ធ្វើ​ដូច្នេះ ចំពោះ​ក្រុង​ឯ​ទៀតៗ​របស់​ជន‌ជាតិ​អាំម៉ូន​ដែរ។ បន្ទាប់​មក ស្តេច​វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ ជា​មួយ​កង‌ទ័ព​ទាំង​មូល។


មួយ​ឆ្នាំ​ក្រោយ​មក នៅ​រដូវ​ដែល​ស្តេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក លោក​យ៉ូអាប់​បាន​ដឹក​នាំ​ទ័ព​ចេញ​ទៅ​កំទេច​ស្រុក​អាំម៉ូន ហើយ​ឡោម‌ព័ទ្ធ​ក្រុង​រ៉ាបាត។ រីឯ​ស្តេច​ទត​គាត់​នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​យ៉ូអាប់​វាយ​យក​បាន​ក្រុង​រ៉ាបាត រួច​បំផ្លាញ​ក្រុង​នោះ​ចោល។


កាល​ណា​ឮ​គេ​ផ្លុំ​ស្នែង វា​ស្រែក​ឡើង វា​ស្រង់​ក្លិន​ចំបាំង​ពី​ចម្ងាយ ហើយ​ក៏​ស្គាល់​សំឡេង​របស់​មេ‌ទ័ព និង​សំរែក​ប្រកាស​សឹក​ដែរ។


សូម​ប្រើ​ខ្យល់​ព្យុះ​របស់​ទ្រង់​ដេញ​តាម​ពួក​គេ និង​ប្រើ​ព្យុះ​សង្ឃរា​របស់​ទ្រង់ ធ្វើ​ឲ្យ​ពួក​គេ​ញ័រ​រន្ធត់​យ៉ាង​នោះ​ដែរ។


រំពេច​នោះ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មក​ជួយ​អ្នក ដោយ​ប្រើ​ផ្គរ‌លាន់ ទ្រង់​ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ ឲ្យ​មាន​រន្ទះ​បាញ់ មាន​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​យ៉ាង​ខ្លាំង ព្រម​ទាំង​មាន​ភ្លើង​ឆេះ​ដ៏​សន្ធោ‌សន្ធៅ​ផង។


ពេល​នោះ អុលឡោះ‌តាអាឡា​នឹង​បន្លឺ​សំឡេង ប្រកប​ដោយ​អំណាច ទ្រង់​នឹង​បង្ហាញ​អំណាច និង​កំហឹង​របស់​ទ្រង់ តាម​រយៈ​ភ្លើង​ដែល​ឆេះ​យ៉ាង​សន្ធោ‌សន្ធៅ តាម​រយៈ​ព្យុះ​សង្ឃរា ដែល​ធ្វើ​ឲ្យ​ភ្លៀង និង​ព្រឹល​ដែល​បង្អុរ​ចុះ​មក។


ស្បែក​ជើង​របស់​ទាហាន ដែល​តែងតែ​រុក​ទន្ទ្រាន និង​សម្លៀក‌បំពាក់​ដែល​ប្រឡាក់​ដោយ​ឈាម នឹង​ត្រូវ​ដុត​ឲ្យ​ឆេះ​អស់​គ្មាន​សល់


កំហឹង​របស់អុលឡោះ‌តាអាឡា​នឹង​បក់​បោក​មក ដូច​ជា​ខ្យល់​ព្យុះ។ កំហឹង​នេះ​ប្រៀប​ដូច​ជា​ខ្យល់​កំបុត​ត្បូង បក់​នៅ​លើ​ក្បាល​របស់​ពួក​ទុច្ចរិត។


ហេតុ​នេះ នៅ​គ្រា​ខាង​មុខ យើង​នឹង​ឲ្យ​សង្គ្រាម​កើត​មាន​ដល់ ជន‌ជាតិ​អាំម៉ូន​នៅ​ក្រុង​រ៉ាបាត់ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។ ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្មសាន ហើយ​ក្រុង​ទាំង‌ឡាយ​ដែល​នៅ​ជុំ‌វិញ​នឹង​ត្រូវ វិនាស​ដោយ​ភ្លើង។ ពេល​នោះ អ៊ីស្រ‌អែល​នឹង​យក​ទឹក​ដី​ដែល ជន‌ជាតិ​អាំម៉ូន​ដណ្ដើម​ទៅ​នោះ​បាន​មក​វិញ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


ចូរ​គូរ​ផ្លូវ​មួយ នាំ​មុខ​ដាវ​ឆ្ពោះ​ទៅ​ក្រុង​រ៉ាបាត ក្នុង​ស្រុក​អាំម៉ូន និង​មួយ​ទៀត​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។


ដៃ​ស្ដាំ​របស់​ស្ដេច​ចាប់​ប៉ះ​ចំ​លើ​ព្រួញ​តំណាង​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក៏​បញ្ជា​ឲ្យ​គេ​រៀប‌ចំ​ទ័ព ចូល​ទៅ​សម្លាប់​រង្គាល ទាំង​ស្រែក​ហ៊ោ។ គេ​តំរៀប​គ្រឿង​សស្រ្ដា‌វុធ ដើម្បី​ទម្លុះ​ទ្វារ​ក្រុង គេ​លើក​ទួល​សម្រាប់​វាយ​លុក ព្រម​ទាំង​សង់​លេណ‌ដ្ឋាន​ទៀត​ផង។


ចំណែក​ឯ​អ្នក​ដែល​ជា​មេ​ដឹក​នាំ​ពាល និង​ទុច្ចរិត​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!»។


យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​រ៉ាបាត ក្លាយ​ទៅ​ជា​វាល​ស្មៅ​សម្រាប់​អូដ្ឋ​របស់​ពួក​គេ ស្រុក​អាំម៉ូន​នឹង​ទៅ​ជា​ក្រោល​ហ្វូង​ចៀម​របស់​ពួក​គេ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន»។


យើង​នឹង​លើក​ដៃ​ប្រហារ​អ្នក យើង​ប្រគល់​អ្នក​ទៅ​ឲ្យ​ប្រជា‌ជាតិ​នានា​ត្របាក់​លេប យើង​នឹង​ដក​អ្នក​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​នានា យើង​នឹង​លុប​បំបាត់​អ្នក​ពី​ស្រុក យើង​នឹង​កំទេច​អ្នក។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន»។


នៅ​គ្រា​ចុង​ក្រោយ ស្ដេច​ខាង​ត្បូង​នឹង​ទៅ​ប្រយុទ្ធ​នឹង​ស្ដេច​ខាង​ជើង។ ស្ដេច​ខាង​ជើង​ក៏​លើក​ទ័ព​ទៅ​វាយ​សំរុក​ស្ដេច​ខាង​ត្បូង ដោយ​ប្រើ​រទេះ​ចំបាំង ទ័ព​សេះ និង​នាវា​ចំបាំង​ជា​ច្រើន។ ស្ដេច​នោះ​នាំ​ពល​ទ័ព​យ៉ាង​គគ្រឹក‌គគ្រេង​ឆ្លង​ព្រំ‌ដែន​ចូល​ទៅ​ក្នុង​ស្រុក​នានា​ដូច​ទឹក​ជំនន់


ហេតុ​នេះ យើង​នឹង​ឲ្យ​ភ្លើង​ឆាប‌ឆេះ ស្រុក​ម៉ូអាប់ ព្រម​ទាំង​ឆេះ​កំទេច​ប្រាសាទ របស់​ក្រុង​កេរី‌យ៉ុត​ផង។ ស្រុក​ម៉ូអាប់​នឹង​វិនាស​ក្រោម​សំរែក​ជ្រួល‌ច្របល់ សំរែក​សឹក​សង្គ្រាម និង​សំឡេង​ត្រែ។


យើង​បាន​ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់​ព្រាត់ រសាត់​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់។ ក្រោយ​ពួក​គេ​ចេញ​ផុត​ទៅ ទឹក​ដី​របស់​ពួក​គេ​ក្លាយ​ទៅ​ជា​ទី​ស្មសាន គ្មាន​នរណា​ដើរ​កាត់ គ្មាន​នរណា​រស់​នៅ។ ស្រុក​ដ៏​សម្បូណ៌‌សប្បាយ​បាន​ក្លាយ​ទៅ​ជា​ទី​ស្មសាន”»។


(ស្តេច​អុក ស្តេច​ស្រុក​បាសាន ជា​ជន‌ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់។ គ្រែ របស់​ស្តេច​ស្ថិត​នៅ​ក្រុង​រ៉ាបាត ជា​ក្រុង​របស់​ជន‌ជាតិ​អាម៉ូ‌រី គ្រែ​នោះ ជា​គ្រែ​ដែក មាន​បណ្តោយ​ប្រាំ​បួន​ហត្ថ និង​ទទឹង​បួន​ហត្ថ គិត​តាម​រង្វាស់​ហត្ថ​របស់​មនុស្ស​ធម្មតា)។