Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ របា‌ក្សត្រ 20:1 - អាល់គីតាប

1 មួយ​ឆ្នាំ​ក្រោយ​មក នៅ​រដូវ​ដែល​ស្តេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក លោក​យ៉ូអាប់​បាន​ដឹក​នាំ​ទ័ព​ចេញ​ទៅ​កំទេច​ស្រុក​អាំម៉ូន ហើយ​ឡោម‌ព័ទ្ធ​ក្រុង​រ៉ាបាត។ រីឯ​ស្តេច​ទត​គាត់​នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​យ៉ូអាប់​វាយ​យក​បាន​ក្រុង​រ៉ាបាត រួច​បំផ្លាញ​ក្រុង​នោះ​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 មួយ​ឆ្នាំ​ក្រោយ​មក នៅ​រដូវ​ដែល​ល្មម​ឲ្យ​ស្តេច​ទាំង​ប៉ុន្មាន​ចេញ​ទៅ​ច្បាំង​បាន នោះ​យ៉ូអាប់​នាំ​ពល​ទ័ព​ចេញ​ទៅ​បំផ្លាញ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ក៏​ឡោម​ព័ទ្ធ​ច្បាំង​នឹង​ក្រុង​រ៉ាបាត តែ​ព្រះបាទ​ដាវីឌ​គង់​នៅ​ក្រុង​យេរូ‌សាឡិម យ៉ូអាប់​ក៏​ច្បាំង​ឈ្នះ​ក្រុង​រ៉ាបាត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 មួយ​ឆ្នាំ​ក្រោយ​មក នៅ​រដូវ​ដែល​ស្ដេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក លោក​យ៉ូអាប់​បាន​ដឹក​នាំ​ទ័ព​ចេញ​ទៅ​កម្ទេច​ស្រុក​អាំម៉ូន ហើយ​ឡោម‌ព័ទ្ធ​ក្រុង​រ៉ាបាត។ រីឯ​ព្រះ‌បាទ​ដាវីឌ ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ លោក​យ៉ូអាប់​វាយ​យក​បាន​ក្រុង​រ៉ាបាត រួច​បំផ្លាញ​ក្រុង​នោះ​ចោល។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ដល់​១​ខួប​ក្រោយ​មក ក្នុង​រដូវ​ដែល​ល្មម​ឲ្យ​ស្តេច​ទាំង​ប៉ុន្មាន ចេញ​ទៅ​ច្បាំង​បាន នោះ​យ៉ូអាប់​លោក​នាំ​ពល​ទ័ព​ចេញ​ទៅ បំផ្លាញ​ស្រុក​របស់​ពួក​កូន​ចៅ​អាំម៉ូន ក៏​ឡោម‌ព័ទ្ធ​ច្បាំង​នឹង​ក្រុង​រ៉ាបាត តែ​ដាវីឌ ទ្រង់​គង់​នៅ​ឯ​ក្រុង​យេរូ‌សាឡិម​វិញ យ៉ូអាប់​ក៏​ច្បាំង​ឈ្នះ​ក្រុង​រ៉ាបាត​នោះ

សូមមើលជំពូក ចម្លង




១ របា‌ក្សត្រ 20:1
15 ការដាក់ឲ្យឆ្លើយតបគ្នា  

មួយ​ឆ្នាំ​ក្រោយ​មក គឺ​នៅ​រដូវ​ដែល​ស្តេច​នានា​មាន​ទម្លាប់​ចេញ​ទៅ​ធ្វើ​សឹក ទត​ចាត់​លោក​យ៉ូអាប់ ព្រម​ទាំង​នាយ​ទាហាន និង​កង‌ទ័ព​អ៊ីស្រ‌អែល​ទាំង​មូល ឲ្យ​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អាំម៉ូន។ ពួក​គេ​បាន​កំទេច​ស្រុក​នោះ ហើយ​ឡោម‌ព័ទ្ធ​ក្រុង​រ៉ាបាត។ រីឯ​ស្តេច​ទត​នៅ​ក្រុង​យេរូ‌សាឡឹម។


កាល​ស្តេច​ទត​ទៅ​ដល់​ក្រុង​ម៉ាហា‌ណែម គាត់​ជួប​នឹង​លោក​សូប៊ី ជា​កូន​របស់​លោក​ណា‌ហាស នៅ​ក្រុង​រ៉ាបា ជា​រាជ​ធានី​របស់​ជន‌ជាតិ​អាំម៉ូន និង​លោក​ម៉ា‌កៀរ ជា​កូន​របស់​លោក​អាំ‌មាល​នៅ​ឡូ‌ដេបា និង​លោក​បាស៊ី‌ឡាយ អ្នក​ភូមិ​រ៉ូគី‌លីម ក្នុង​ស្រុក​កាឡាដ។


ពេល​នោះ​ណាពី​ចូល​ទៅ​ជួប​ស្តេច​អ៊ីស្រ‌អែល ហើយ​ជម្រាប​ថា៖ «សូម​ស្តេច​ក្លាហាន​ឡើង ហើយ​សូម​ទ្រង់​បង្ហាញ​មើល​ថា តើ​ស្តេច​ត្រូវ​ធ្វើ​យ៉ាង​ណា ដ្បិត​ឆ្នាំ​ក្រោយ​ស្តេច​ស្រុក​ស៊ីរី​មុខ​ជា​លើក​ទ័ព​មក​ច្បាំង​នឹង​ស្តេច​ទៀត​មិន​ខាន»។


មួយ​ឆ្នាំ​ក្រោយ​មក ស្តេច​បេនហា‌ដាដ​ដើរ​ត្រួត​ពល​ទាហាន​ស៊ីរី ហើយ​លើក​ទ័ព​ឆ្ពោះ​ទៅ​ក្រុង​អាផែក ដើម្បី​ច្បាំង​នឹង​អ៊ីស្រ‌អែល។


បន្ទាប់​មក អេលី‌យ៉ាសាក់​ទទួល​មរណ‌ភាព ហើយ​គេ​ក៏​យក​សព​គាត់​ទៅ​បញ្ចុះ។ ជា​រៀង​រាល់​ឆ្នាំ ទាហាន​ជន‌ជាតិ​ម៉ូអាប់​តែងតែ​ចូល​មក​ទន្ទ្រាន​ក្នុង​ស្រុក។


កាល​ស្តេច​ទាំង​ប៉ុន្មាន​ដែល​ចំណុះ​ស្តេច​ហាដា‌រេស៊ើរ​ឃើញ​ថា ពួក​គេ​ចាញ់​កង‌ទ័ព​អ៊ីស្រ‌អែល ពួក​គេ​ក៏​មក​សុំ​ចុះ​សន្ធិ‌សញ្ញា​សន្តិ‌ភាព​ជា​មួយ​ស្តេច​ទត ហើយ​ចុះ​ចូល​នឹង​គាត់​ផង។ ចាប់​ពី​ពេល​នោះ​មក ជន‌ជាតិ​ស៊ីរី​មិន​ចង់​ជួយ​ជន‌ជាតិ​អាំម៉ូន​ទៀត​ឡើយ។


យើង​បាន​បង្កើត​ជាង​ដែក ដែល​ដុត​ធ្យូង​លត់‌ដំ ផលិត​គ្រឿង​អាវុធ ដើម្បី​ធ្វើ​សឹក​សង្គ្រាម ហើយ​យើង​ក៏​បាន​បង្កើត​អ្នក​កំទេច គ្រឿង​អាវុធ​នោះ​ដែរ។


ខ្ញុំ​សួរ​ថា៖ «អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ត្រូវ​ថ្លែង​ដូច្នេះ​រហូត​ដល់​ពេល​ណា?» ទ្រង់​តប​មក​វិញ​ថា៖ «រហូត​ដល់​ទីក្រុង​វិនាស​ហិន‌ហោច​អស់ លែង​មាន​មនុស្ស​ក្នុង​ក្រុង ក្នុង​ផ្ទះ​ក៏​លែង​មាន​មនុស្ស​នៅ គឺ​រហូត​ដល់​ទឹក​ដី​វិនាស​អន្តរាយ​អស់»។


ចូរ​គូរ​ផ្លូវ​មួយ នាំ​មុខ​ដាវ​ឆ្ពោះ​ទៅ​ក្រុង​រ៉ាបាត ក្នុង​ស្រុក​អាំម៉ូន និង​មួយ​ទៀត​នាំ​ទៅ​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា ជា​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ។


យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​រ៉ាបាត ក្លាយ​ទៅ​ជា​វាល​ស្មៅ​សម្រាប់​អូដ្ឋ​របស់​ពួក​គេ ស្រុក​អាំម៉ូន​នឹង​ទៅ​ជា​ក្រោល​ហ្វូង​ចៀម​របស់​ពួក​គេ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​មែន»។


ហេតុ​នេះ យើង​នឹង​បញ្ឆេះ​ភ្លើង ដុត​កំពែង​ក្រុង​រ៉ាបាត ព្រម​ទាំង​ដុត​កំទេច​ប្រាសាទ​របស់​ក្រុង​នោះ នៅ​ថ្ងៃ​មាន​ចំបាំង មាន​សំរែក​សឹក​សង្គ្រាម និង​មាន​ខ្យល់​ព្យុះ​បក់​បោក​មក​យ៉ាង​ខ្លាំង។


(ស្តេច​អុក ស្តេច​ស្រុក​បាសាន ជា​ជន‌ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់។ គ្រែ របស់​ស្តេច​ស្ថិត​នៅ​ក្រុង​រ៉ាបាត ជា​ក្រុង​របស់​ជន‌ជាតិ​អាម៉ូ‌រី គ្រែ​នោះ ជា​គ្រែ​ដែក មាន​បណ្តោយ​ប្រាំ​បួន​ហត្ថ និង​ទទឹង​បួន​ហត្ថ គិត​តាម​រង្វាស់​ហត្ថ​របស់​មនុស្ស​ធម្មតា)។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម