ស្តេចទតក៏ទៅជួបអុលឡោះតាអាឡា ហើយជម្រាបថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! តើខ្ញុំ និងគ្រួសាររបស់ខ្ញុំជាអ្វី បានជាទ្រង់ប្រោសប្រទានឲ្យខ្ញុំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ?
អេភេសូរ 3:8 - អាល់គីតាប ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏បរិសុទ្ធក្ដី ក៏អុលឡោះបានផ្ដល់គុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីជីវិតដ៏បរិបូណ៌បំផុតរបស់អាល់ម៉ាហ្សៀស ដែលមនុស្សលោកគិតមិនដល់នោះដែរ។ ព្រះគម្ពីរខ្មែរសាកល ព្រះគុណនេះបានប្រទានមកខ្ញុំ ដែលជាអ្នកតូចបំផុតក្នុងចំណោមវិសុទ្ធជនទាំងអស់ ដើម្បីប្រកាសភាពបរិបូរដែលវាស់ស្ទង់មិនបានរបស់ព្រះគ្រីស្ទ ដល់សាសន៍ដទៃ Khmer Christian Bible ព្រះអង្គបានប្រទានព្រះគុណនេះឲ្យខ្ញុំ ដែលជាអ្នកតូចតាចបំផុតនៅក្នុងចំណោមពួកបរិសុទ្ធទាំងអស់ ដើម្បីឲ្យខ្ញុំប្រកាសដំណឹងល្អប្រាប់ពួកសាសន៍ដទៃអំពីភាពបរិបូររបស់ព្រះគ្រិស្ដដែលវាស់ស្ទង់មិនបាន ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទោះបើខ្ញុំជាអ្នកតូចជាងគេបំផុត ក្នុងចំណោមពួកបរិសុទ្ធទាំងអស់ក្តី ក៏ព្រះអង្គបានប្រទានព្រះគុណនេះមកខ្ញុំ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អ ជាសម្បត្តិដ៏បរិបូររបស់ព្រះគ្រីស្ទ ទៅប្រាប់ពួកសាសន៍ដទៃ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទោះបីខ្ញុំមានឋានៈតូចជាងគេបំផុតក្នុងចំណោមប្រជាជនដ៏វិសុទ្ធ*ក្ដី ក៏ព្រះជាម្ចាស់បានផ្ដល់ព្រះគុណនេះមកខ្ញុំ ដើម្បីនាំដំណឹងល្អទៅប្រាប់សាសន៍ដទៃ អំពីព្រះជន្មដ៏បរិបូណ៌បំផុតរបស់ព្រះគ្រិស្ត ដែលមនុស្សលោកគិតមិនដល់នោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រទានព្រះគុណនេះ គឺជាសម្បត្តិរបស់ព្រះគ្រីស្ទដ៏ប្រមាណមិនបានមកខ្ញុំដែលជាអ្នកតូចជាងបំផុត ក្នុងពួកបរិសុទ្ធទាំងអស់ ឲ្យខ្ញុំបានផ្សាយដំណឹងល្អក្នុងពួកសាសន៍ដទៃ |
ស្តេចទតក៏ទៅជួបអុលឡោះតាអាឡា ហើយជម្រាបថា៖ «អុលឡោះតាអាឡាជាម្ចាស់អើយ! តើខ្ញុំ និងគ្រួសាររបស់ខ្ញុំជាអ្វី បានជាទ្រង់ប្រោសប្រទានឲ្យខ្ញុំទទួលឋានៈខ្ពង់ខ្ពស់បែបនេះ?
ឱអុលឡោះតាអាឡាអើយ! ចិត្តសប្បុរសរបស់ទ្រង់ ល្អវិសេសវិសាលណាស់! ទ្រង់បម្រុងទុក សម្រាប់អស់អ្នកដែលគោរពកោតខ្លាចទ្រង់ មនុស្សគ្រប់ៗគ្នាដឹងថា ទ្រង់ប្រោសប្រណីអស់ អ្នកដែលមកជ្រកកោនជាមួយទ្រង់។
បន្ដិចក្រោយមក អ្នកបម្រើជម្រាបចៅហ្វាយវិញថា “លោក! ខ្ញុំបានធ្វើតាមបង្គាប់របស់លោកហើយ តែកន្លែងអង្គុយនៅមានសល់ទៀត”។
យើងទាំងអស់គ្នាបានទទួលអំណរមិនចេះអស់មិនចេះហើយ ពីគ្រប់លក្ខណសម្បត្តិរបស់គាត់
ក្រុមសាវ័កចាកចេញពីក្រុមប្រឹក្សាជាន់ខ្ពស់ ទាំងអរសប្បាយ ដ្បិតអុលឡោះបានប្រទានឲ្យគេមានកិត្ដិយសរងទុក្ខទោស ព្រោះតែនាមអ៊ីសា។
ប៉ុន្ដែ អ៊ីសាជាអម្ចាស់មានប្រសាសន៍មកគាត់វិញថា៖ «អញ្ជើញទៅចុះ! ដ្បិតខ្ញុំជ្រើសរើសបុរសនេះ ដើម្បីប្រើគាត់ឲ្យទៅប្រាប់ប្រជាជាតិ និងស្ដេចនានា ព្រមទាំងប្រាប់ជនជាតិអ៊ីស្រអែល ឲ្យស្គាល់នាមខ្ញុំ។
ចិត្តទូលាយរបស់អុលឡោះ ជ្រៅពន់ពេកណាស់ ហើយប្រាជ្ញាញាណ និងតម្រិះរបស់ទ្រង់ក៏ខ្ពង់ខ្ពស់ដែរ! គ្មាននរណាអាចយល់ការសម្រេចរបស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាអាចយល់មាគ៌ារបស់អុលឡោះបានដែរ!
ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមក ទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្ដិយសគ្នាទៅវិញទៅមកដោយចិត្ដគោរព។
ឬមួយអ្នកមើលងាយចិត្តសប្បុរស ចិត្តយោគយល់ និងចិត្តអត់ធ្មត់ដ៏ទូលំទូលាយរបស់ទ្រង់! តើអ្នកមិនទទួលស្គាល់ថា អុលឡោះសប្បុរសដូច្នេះ ដើម្បីជំរុញអ្នកឲ្យកែប្រែចិត្ដគំនិតទេឬ?
គឺទ្រង់ហើយ ដែលបានប្រោសឲ្យបងប្អូនមានតម្លៃ ដោយចូលរួមជាមួយអាល់ម៉ាហ្សៀសអ៊ីសា ដែលបានទៅជាប្រាជ្ញាមកពីអុលឡោះ សម្រាប់យើង។ អុលឡោះប្រទានឲ្យយើងបានសុចរិត បានបរិសុទ្ធ និងលោះយើងឲ្យមានសេរីភាព។
ដ្បិតក្នុងចំណោមសាវ័កទាំងអស់ ខ្ញុំជាអ្នកតូចជាងគេ ហើយមិនសមនឹងមានឈ្មោះជាសាវ័កទៀតផង ព្រោះខ្ញុំបានបៀតបៀនក្រុមជំអះរបស់អុលឡោះ។
ប៉ុន្ដែដូចមានចែងទុកមកថា៖ «អ្វីៗដែលភ្នែកមើលមិនឃើញ អ្វីៗដែលត្រចៀកស្ដាប់មិនឮ និងអ្វីៗដែលចិត្ដមនុស្សនឹកមិនដល់នោះ អុលឡោះបានរៀបចំទុក សម្រាប់អស់អ្នកដែលស្រឡាញ់ទ្រង់»។
នៅពេលអុលឡោះគាប់ចិត្តសំដែងឲ្យខ្ញុំស្គាល់បុត្រារបស់ទ្រង់ ដើម្បីឲ្យខ្ញុំនាំដំណឹងល្អអំពីបុត្រានៃទ្រង់ទៅជូនសាសន៍ដទៃ ខ្ញុំពុំបានទៅសួរយោបល់ពីមនុស្សណាម្នាក់ឡើយ។
ដ្បិតអុលឡោះ ដែលប្រោសប្រទានឲ្យលោកពេត្រុសអាចបំពេញមុខងារជាសាវ័ក សម្រាប់សាសន៍យូដាយ៉ាងណា ទ្រង់ក៏ប្រោសប្រទានឲ្យខ្ញុំអាចបំពេញមុខងារជាសាវ័ក សម្រាប់សាសន៍ដទៃយ៉ាងនោះដែរ។
អុលឡោះបង្ហាញចិត្តសប្បុរសចំពោះយើង ក្នុងអាល់ម៉ាហ្សៀសអ៊ីសាដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់គុណដ៏ប្រសើរលើសលប់បំផុតរបស់ទ្រង់
ហេតុនេះហើយបានជាខ្ញុំ ប៉ូល ដែលជាប់ឃុំឃាំង ព្រោះតែអាល់ម៉ាហ្សៀសអ៊ីសា ដើម្បីជាប្រយោជន៍ដល់បងប្អូនសាសន៍ដទៃ…។
សូមទ្រង់មេត្ដាប្រោសបងប្អូន ឲ្យមានកម្លាំងមាំមួនផ្នែកខាងក្នុងជម្រៅចិត្ដ ដោយរសរបស់ទ្រង់ តាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ទ្រង់។
គឺឲ្យបងប្អូនស្គាល់ទឹកចិត្តស្រឡាញ់របស់អាល់ម៉ាហ្សៀស ដែលប្រសើរហួសពីការយល់ឃើញរបស់មនុស្ស ដើម្បីឲ្យបងប្អូនបានពោរពេញដោយគ្រប់លក្ខណសម្បត្តិរបស់អុលឡោះ។
បងប្អូនប្រហែលជាបានឮគេនិយាយអំពីមុខងារដែលអុលឡោះប្រណីសន្ដោសឲ្យខ្ញុំបំពេញ ដើម្បីជាប្រយោជន៍ដល់បងប្អូននោះហើយមើលទៅ។
កុំធ្វើអ្វីដោយចង់ប្រកួតប្រជែងគ្នា ឬដោយអួតបំប៉ោងឡើយ ផ្ទុយទៅវិញ ត្រូវដាក់ខ្លួន ហើយចាត់ទុកអ្នកឯទៀតៗថាប្រសើរជាងខ្លួន។
អុលឡោះជាម្ចាស់របស់ខ្ញុំនឹងបំពេញសេចក្ដីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ទ្រង់ ដោយរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា។
អុលឡោះគាប់ចិត្តឲ្យប្រជាជនដ៏បរិសុទ្ធនេះ ស្គាល់សិរីរុងរឿងដ៏ប្រសើរបំផុតនៃគម្រោងការនេះនៅក្នុងចំណោមសាសន៍ដទៃ ពោលគឺអាល់ម៉ាហ្សៀសនៅក្នុងបងប្អូន គាត់ប្រទានឲ្យបងប្អូនមានសង្ឃឹមថា នឹងបានទទួលសិរីរុងរឿងរបស់គាត់។
ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្ដអំពើឃោរឃៅក៏ដោយ ក៏គាត់មានចិត្តមេត្ដាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ដ។
ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាអាល់ម៉ាហ្សៀសអ៊ីសាបានមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះផ្ទាល់។
អ៊ីសាបានតែងតាំងខ្ញុំឲ្យប្រកាសសក្ខីភាពនេះ ឲ្យខ្ញុំធ្វើជាសាវ័ក និងធ្វើជាតួនអប់រំសាសន៍ដទៃអំពីជំនឿ និងអំពីសេចក្ដីពិត។ ខ្ញុំនិយាយពិត ឥតកុហកទេ។
អុលឡោះបានតែងតាំងខ្ញុំ ឲ្យប្រកាសដំណឹងល្អនេះ ក្នុងឋានៈជាសាវ័ក និងជាតួនអប់រំ។
យើងសុំទូន្មានអ្នកឲ្យមករកទិញមាសពីយើង ជាមាសដែលសម្រាំងនៅក្នុងភ្លើង ដើម្បីឲ្យបានទៅជាអ្នកមាន ហើយទិញសម្លៀកបំពាក់ពណ៌ស មកស្លៀកពាក់បិទបាំងកេរ្ដិ៍ខ្មាសរបស់អ្នក កុំឲ្យនៅខ្លួនទទេដូច្នេះ។ ចូរមករកទិញថ្នាំដាក់ភ្នែកពីយើងផងដែរ ដើម្បីឲ្យអ្នកមើលឃើញច្បាស់។