Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




រ៉ូម 12:10 - អាល់គីតាប

10 ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បង​ប្អូន​បង្កើត។ ត្រូវ​លើក​កិត្ដិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ដ​គោរព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

10 ចូរ​ស្រឡាញ់​គ្នាទៅវិញទៅមក ដោយ​សេចក្ដីស្រឡាញ់ជាបងប្អូន ហើយ​ចូរ​នាំមុខ​ក្នុង​ការគោរព​គ្នាទៅវិញទៅមក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 ចូរ​ស្រឡាញ់​គ្នា​ទៅវិញ​ទៅមក​ដោយ​សេចក្ដី​ស្រឡាញ់​ជា​បងប្អូន​ ហើយ​ចូរ​គោរព​គ្នា​ទៅវិញ​ទៅមក​ដោយ​ការ​ផ្ដល់​កិត្ដិយស​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន ចូរ​ផ្តល់​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​គោរព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ចូរ​ស្រឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក ទុក​ដូច​ជា​បងប្អូន​បង្កើត។ ត្រូវ​លើក​កិត្តិយស​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ត​គោរព។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ខាង​ឯ​សេចក្ដី​ស្រឡាញ់​ជា​បង​ជា​ប្អូន នោះ​ចូរ​មាន​ចិត្ត​ថ្នម​គ្នា​ទៅ​វិញ​ទៅ​មក​ចុះ ខាង​ឯ​សេចក្ដី​រាប់​អាន នោះ​ឲ្យ​ខំ​រាប់​អាន​គេ​ជា​មុន

សូមមើលជំពូក ចម្លង




រ៉ូម 12:10
30 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល​នៅ​ចំពោះ​មុខ​ក្មួយ មាន​ស្រុក​ទាំង​មូល​នៅ​ទំនេរ ដូច្នេះ ចូរ​ក្មួយ​បែក​ចេញ​ពី​អ៊ំ​ទៅ​ចុះ បើ​ក្មួយ​ទៅ​ខាង​ឆ្វេង អ៊ំ​នឹង​ទៅ​ខាង​ស្តាំ ហើយ​បើ​ក្មួយ​ទៅ​ខាង​ស្តាំ នោះ​អ៊ំ​នឹង​ទៅ​ខាង​ឆ្វេង​វិញ»។


កូន​ប្រុសៗ​របស់​គាត់​តែងតែ​ទៅ​ជប់‌លៀង​នៅ​ផ្ទះ​របស់​ពួក​គេ តាម​វេន​រៀងៗ​ខ្លួន ហើយ​ក៏​អញ្ជើញ​បង​ប្អូន​ស្រីៗ​ទាំង​បី​នាក់​ទៅ​ចូល​រួម​ដែរ។


ការ​ដែល​បង​ប្អូន​នៅ រួម​រស់​ជា​មួយ​គ្នា គឺ​ជា​ការ​ល្អ​ប្រពៃ និង​សប្បាយ​ក្រៃ‌លែង។


លោក​អេបេដ-មេលេក ជា​ជន‌ជាតិ​អេត្យូ‌ពី ស្រែក​ប្រាប់​យេរេមា​ថា៖ «សូម​អ្នក​យក​សម្លៀក‌បំពាក់​រិច‌រឹល និង​ក្រណាត់​ចាស់ៗ​នោះ​ទ្រាប់​ពី​ក្រោម​ក្លៀក ហើយ​យក​ខ្សែ‌ពួរ​ចង​ពី​លើ​ទៅ!»។ យេរេមា​ក៏​ធ្វើ​តាម។


ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​អ្នក​ណា​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឲ្យ​អ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា​វិញ។


ដូច្នេះ បើ​មាន​គេ​អញ្ជើញ​អ្នក ចូរ​ទៅ​អង្គុយ​កន្លែង​អន់​ជាង​គេ​សិន លុះ​ដល់​ម្ចាស់​ផ្ទះ​ពោល​មក​កាន់​អ្នក​ថា “សម្លាញ់​អើយ! សូម​អ្នក​មក​អង្គុយ​នៅ​កន្លែង​ខាង​មុខ​នេះ​វិញ” ពេល​នោះ អ្នក​នឹង​មាន​កិត្ដិយស​នៅ​ចំពោះ​មុខ​ភ្ញៀវ​ទាំង​អស់​ដែល​អង្គុយ​រួម​តុ​ជា​មួយ​អ្នក​ជា​មិន​ខាន។


រីឯ​សេចក្ដី​ដែល​ខ្ញុំ​បង្គាប់​អ្នក​រាល់​គ្នា​នោះ គឺ​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក»។


សូម​ឲ្យ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ឱ​អុលឡោះ​ជា​បិតា​អើយ! ទ្រង់​ស្ថិត​នៅ​ជាប់​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ស្ថិត​នៅ​ជាប់​នឹង​ទ្រង់​យ៉ាង​ណា សូម​ឲ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ ដើម្បី​ឲ្យ​មនុស្ស​លោក​ជឿ​ថា អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មែន។


អ្នក​ជឿ​ទាំង​អំបាល​ម៉ាន​មាន​ចិត្ដ​ថ្លើម​តែ​មួយ គ្មាន​អ្នក​ណា​ម្នាក់​នឹក​គិត​ថា ទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​មាន​ជា​របស់​ខ្លួន​ផ្ទាល់​នោះ​ឡើយ គឺ​គេ​យក​មក​ដាក់​ជា​សម្បត្តិ​រួម​ទាំង​អស់។


ត្រូវ​ជូន​លោក​ទាំង​នោះ នូវ​អ្វី​ដែល​បង​ប្អូន​ត្រូវ​ជូន គឺ​បង់​អាករ​ទៅ​អ្នក​ណា ដែល​បង​ប្អូន​ត្រូវ​បង់ បង់​ពន្ធ​ទៅ​អ្នក​ណា​ដែល​បង​ប្អូន​ត្រូវ​បង់​ពន្ធ កោត​ខ្លាច​អ្នក​ណា​ដែល​បង​ប្អូន​ត្រូវ​កោត​ខ្លាច គោរព​អ្នក​ណា​ដែល​បង​ប្អូន​ត្រូវ​គោរព។


បង​ប្អូន​អើយ អុលឡោះ​បាន​ត្រាស់​ហៅ​បង​ប្អូន​ឲ្យ​មាន​សេរី‌ភាព ក៏​ប៉ុន្ដែ សូម​កុំ​យក​សេរី‌ភាព​នេះ​មក​ធ្វើ​ជា​លេស ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​សោះ​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​បម្រើ​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ចិត្ដ​ស្រឡាញ់


រីឯ​ផល​ដែល​កើត​មក​ពី​រស‌អុលឡោះ​វិញ គឺ​សេចក្ដី​ស្រឡាញ់ អំណរ សេចក្ដី​សុខ‌សាន្ដ ចិត្ដ​អត់‌ធ្មត់ ចិត្ដ​សប្បុរស ចិត្ដ​សន្តោស មេត្ដា ជំនឿ


ចំពោះ​អ្នក​ដែល​រួម​រស់​ជា​មួយ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា ការ​ខតាន់ ឬ​មិន​ខតាន់​នោះ​មិន​សំខាន់​អ្វី​ឡើយ គឺ​មាន​តែ​ជំនឿ​ដែល​នាំ​ឲ្យ​ប្រព្រឹត្ដ​អំពើ​ផ្សេងៗ ដោយ​ចិត្ដ​ស្រឡាញ់​ប៉ុណ្ណោះ​ទើប​សំខាន់។


កុំ​ធ្វើ​អ្វី​ដោយ​ចង់​ប្រកួត​ប្រជែង​គ្នា ឬ​ដោយ​អួត​បំប៉ោង​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​ដាក់​ខ្លួន ហើយ​ចាត់​ទុក​អ្នក​ឯ​ទៀតៗ​ថា​ប្រសើរ​ជាង​ខ្លួន។


ដ្បិត​យើង​បាន​ឮ​គេ​និយាយ​អំពី​ជំនឿ​របស់​បង​ប្អូន​លើ​អាល់ម៉ា‌ហ្សៀស‌អ៊ីសា និង​អំពី​សេចក្ដី​ស្រឡាញ់​របស់​បង​ប្អូន ចំពោះ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​ទាំង​អស់


រីឯ​ការ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​វិញ យើង​មិន​ចាំ‌បាច់​សរសេរ​មក​ទូន្មាន​បង​ប្អូន​ទេ ដ្បិត​បង​ប្អូន​បាន​រៀន​ពី​អុលឡោះ​ឲ្យ​ចេះ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក


បង​ប្អូន​អើយ យើង​ត្រូវ​តែ​អរ​គុណ​អុលឡោះ​ស្ដី​អំពី​បង​ប្អូន​ជា‌និច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បង​ប្អូន​កាន់​តែ​ចំរើន​ឡើង ហើយ​បង​ប្អូន​ក៏​មាន​ចិត្ដ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក រឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។


ចូរ​ស្រឡាញ់​គ្នា​ជា​បង​ប្អូន​ឲ្យ​បាន​ជាប់​ជា‌និច្ច។


បង​ប្អូន​បាន​ជម្រះ​ព្រលឹង​ឲ្យ​បាន​បរិសុទ្ធ​ដោយ​ស្ដាប់​តាម​សេចក្ដី​ពិត ដើម្បី​ឲ្យ​បង​ប្អូន​ចេះ​ស្រឡាញ់​គ្នា​យ៉ាង​ស្មោះ‌ស្ម័គ្រ ដូច​បង​ប្អូន​បង្កើត។ ចូរ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ឲ្យ​អស់​ពី​ចិត្ដ​ទៅ។


ចូរ​គោរព​មនុស្ស​គ្រប់ៗ​គ្នា ចូរ​ស្រឡាញ់​បង​ប្អូន​រួម​ជំនឿ ចូរ​គោរព​កោត​ខ្លាច​អុលឡោះ និង​គោរព​ស្តេច​ផង។


រីឯ​ពួក​យុវជន​វិញ​ក៏​ដូច្នោះ​ដែរ ត្រូវ​គោរព​ចុះ​ចូល​នឹង​អះលី‌ជំអះ។ ចូរ​ទាក់‌ទង​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​សុភាព​រាប‌សា ដ្បិត«អុលឡោះ​ប្រឆាំង​នឹង​អស់​អ្នក​ដែល​អួត​ខ្លួន តែ​ទ្រង់​ប្រណី‌សន្ដោស​អស់​អ្នក​ដែល​ដាក់​ខ្លួន​វិញ»។


បន្ថែម​ភាតរ‌ភាព ពី​លើ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ និង​បន្ថែម​សេចក្ដី​ស្រឡាញ់ ពី​លើ​ភាតរ‌ភាព។


កូន​ចៅ​ជា​ទី​ស្រឡាញ់​អើយ ប្រសិន​បើ​អុលឡោះ​បាន​ស្រឡាញ់​យើង​ដល់​កំរិត​នេះ​ទៅ​ហើយ យើង​ក៏​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ។


បើ​នរណា​ម្នាក់​ពោល​ថា “ខ្ញុំ​ស្រឡាញ់​អុលឡោះ” តែ​ស្អប់​បង​ប្អូន​របស់​ខ្លួន អ្នក​នោះ​និយាយ​កុហក​ហើយ។ អ្នក​ណា​មិន​ស្រឡាញ់​បង​ប្អូន​ដែល​ខ្លួន​មើល​ឃើញ ក៏​ពុំ​អាច​ស្រឡាញ់​អុលឡោះ​ដែល​ខ្លួន​មើល​ពុំ​ឃើញ​នោះ​បាន​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម