Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេភេសូរ 3:9 - អាល់គីតាប

9 អុលឡោះ​ក៏​ប្រណី‌សន្ដោស ឲ្យ​ខ្ញុំ​បំភ្លឺ​មនុស្ស​ទាំង​អស់ ស្គាល់​របៀប​ទ្រង់​ចាត់​ចែង​គម្រោង‌ការ​ដែល​លាក់​ទុក តាំង​ពី​អស់‌កល្ប​ជា‌និច្ច​រៀង​មក ក្នុង​អុលឡោះ​ផ្ទាល់ ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារ​ពើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

9 និង​ដើម្បី​ធ្វើឲ្យ​មនុស្ស​ទាំងអស់​ឃើញ​ថា គម្រោង​នៃ​អាថ៌កំបាំង​ដែល​ត្រូវបាន​លាក់ទុក​តាំងពីបុរាណមក ក្នុង​ព្រះ​ដែល​និម្មិតបង្កើត​អ្វីៗ​ទាំងអស់ ជា​អ្វី

សូមមើលជំពូក ចម្លង

Khmer Christian Bible

9 និង​ឲ្យ​បំភ្លឺ​ដល់​មនុស្ស​ទាំង​អស់​អំពី​អ្វី​ដែល​ជា​គម្រោង​ការ​អាថ៌កំបាំង​ ដែល​បាន​លាក់​ទុក​តាំង​ពី​អស់កល្ប​នៅ​ក្នុង​ព្រះជាម្ចាស់​ ជា​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ហើយ​ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ទាំង​អស់​បាន​ឃើញ​ផែន​ការ ពី​អាថ៌‌កំបាំង​ដែល​លាក់​ទុក​ក្នុង​ព្រះ តាំង​ពី​អស់​កល្ប​រៀង​មក ជា​ព្រះ​ដែល​បាន​បង្កើត​របស់​សព្វ​សារពើ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ព្រះ‌ជាម្ចាស់​ក៏​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំភ្លឺ​មនុស្ស​ទាំង​អស់ ស្គាល់​របៀប​ព្រះអង្គ​ចាត់​ចែង​គម្រោង‌ការ​ដែល​លាក់​ទុក តាំង​ពី​អស់‌កល្ប​ជានិច្ច​រៀង​មក ក្នុង​ព្រះ‌ជាម្ចាស់​ផ្ទាល់ ដែល​បាន​បង្កើត​អ្វីៗ​សព្វ​សារ​ពើ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 ហើយ​ឲ្យ​ខ្ញុំ​បាន​បំភ្លឺ​ដល់​គ្រប់​មនុស្ស​ទាំង​អស់ ពី​សេចក្ដី​ប្រកប​ក្នុង​ការ​អាថ៌‌កំបាំង ដែល​លាក់​ទុក​ក្នុង​ព្រះ តាំង​ពី​អស់‌កល្ប​រៀង​មក ជា​ព្រះ​ដែល​ទ្រង់​បង្កើត​របស់​សព្វ​សារពើ ដោយ‌សារ​ព្រះ‌យេស៊ូវ​គ្រីស្ទ

សូមមើលជំពូក ចម្លង




អេភេសូរ 3:9
38 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្ទៃ​មេឃ​កើត​ឡើង​ដោយ‌សារ​បន្ទូល របស់​អុលឡោះ‌តាអាឡា ហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​មេឃ ក៏​កើត​ឡើង ដោយ‌សារ​បញ្ជា​របស់​ទ្រង់​ដែរ។


អុលឡោះ‌តាអាឡា​ដែល​បាន​លោះ​អ្នក គឺ​ទ្រង់​ដែល​បាន​បង្កើត​អ្នក​តាំង​ពី​ក្នុង ផ្ទៃ​ម្ដាយ​មក ទ្រង់​មាន​បន្ទូល​ដូច​ត​ទៅ: “យើង​ជាអុលឡោះ‌តាអាឡា​ដែល​បាន​បង្កើត អ្វីៗ​ទាំង​អស់​យើង​បាន​លាត​ផ្ទៃ​មេឃ ហើយ​យើង​ក៏​បាន​សន្ធឹង​ផែនដី ដោយ​ខ្លួន​យើង​ផ្ទាល់។


អ្វីៗ​ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា​ក្នុង​ទី​ងងឹត ចូរ​យក​ទៅ​និយាយ​នៅ​ក្នុង​ពន្លឺ​ថ្ងៃ ហើយ​អ្វីៗ​ដែល​គេ​ខ្សឹប​ដាក់​ត្រចៀក ចូរ​យក​ទៅ​ប្រកាស​នៅ​ពី​លើ​ផ្ទះ។


ដើម្បី​ឲ្យ​ស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក​តាម​រយៈ​ពួក​ណាពី​ថា៖ «យើង​នឹង​និយាយ​ទៅ​គេ​ជា​ពាក្យ​ប្រស្នា យើង​នឹង​ប្រកាស​សេចក្ដី​លាក់​កំបាំង តាំង​ពី​ដើម​កំណើត​ពិភព​លោក​មក ឲ្យ​គេ​ដឹង»។


ពេល​នោះ ស្តេច​នឹង​និយាយ​ទៅ​កាន់​អស់​អ្នក​នៅ​ខាង​ស្ដាំ​គាត់​ថា “អស់​អ្នក​ដែល​អុលឡោះ​ជា​បិតា​ខ្ញុំ​បាន​ប្រទាន​ពរ​អើយ! ចូរ​នាំ​គ្នា​មក​ទទួល​នគរ​ដែល​ទ្រង់​បាន​រៀប​ទុក​ឲ្យ​អ្នក​រាល់​គ្នា តាំង​ពី​កំណើត​ពិភព​លោក​មក


ដូច្នេះ ចូរ​ចេញ​ទៅ​នាំ​មនុស្ស​គ្រប់​ជាតិ​សាសន៍​ឲ្យ​ធ្វើ​ជា​សិស្ស ហើយ​ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​គេ ក្នុង​នាម​អុលឡោះ​ជា​បិតា​អ៊ីសា​ជា​បុត្រា និង​រស‌អុលឡោះ​ដ៏​វិសុទ្ធ។


អ្នក​រាល់​គ្នា​ត្រូវ​ប្រកាស ក្នុង​នាម​ខ្ញុំ ឲ្យ​មនុស្ស​គ្រប់​ជាតិ​សាសន៍​កែ​ប្រែ​ចិត្ដ​គំនិត ដើម្បី​ឲ្យ​បាន​រួច​ពី​បាប គឺ​ត្រូវ​ប្រកាស​ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម​ត​ទៅ។


ខ្ញុំ និង​អុលឡោះ​ជា​បិតា​ជា​អង្គ​តែ​មួយ»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អុលឡោះ​ជា​បិតា​របស់​ខ្ញុំ​ធ្វើ​ការ​រហូត​មក​ទល់​សព្វ​ថ្ងៃ ខ្ញុំ​ក៏​ធ្វើ​ការ​ដូច​ទ្រង់​ដែរ»។


អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា បុត្រា​ពុំ​អាច​ធ្វើ​អី្វ​ដោយ​ផ្ទាល់​ខ្លួន​បាន​ឡើយ គឺ​បុត្រា​ធ្វើ​តែ​កិច្ចការ​ណា ដែល​បុត្រា​បាន​ឃើញ​អុលឡោះ​ជា​បិតា​ធ្វើ​ប៉ុណ្ណោះ។ កិច្ចការ​អ្វី​ដែល​អុលឡោះ​ជា​បិតា​ធ្វើ បុត្រា​ក៏​ធ្វើ​កិច្ចការ​នោះ​ដែរ។


នេះ​ជា​បន្ទូល​របស់​អុលឡោះ​ដែល សំដែង​ការ​ទាំង​នេះ​ឲ្យ​មនុស្ស​លោក​ស្គាល់ តាំង​ពី​យូរ​អង្វែង​រៀង​មក។


បង​ប្អូន​អើយ ខ្ញុំ​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់​ពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នេះ ក្រែង​លោ​បង​ប្អូន​ស្មាន​ថា​ខ្លួន​ឯង​មាន​ប្រាជ្ញា។ គម្រោង‌ការ​ដ៏​លាក់​កំបាំង​នោះ គឺ​សាសន៍​អ៊ីស្រ‌អែល​មួយ​ចំនួន​មាន​ចិត្ដ​រឹង​រូស​រហូត​ដល់​ពេល​សាសន៍​ដទៃ​បាន​ចូល​មក​ទទួល​ការ​សង្គ្រោះ​ពេញ​ចំនួន


យើង​ប្រៀន‌ប្រដៅ​អំពី​ប្រាជ្ញា​របស់​អុលឡោះ ដែល​ទ្រង់​បង្កប់​ន័យ​ទុក​តាម​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​ទ្រង់ តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ គឺ​អុលឡោះ​បាន​គ្រោង​ទុក​ថា​នឹង​ប្រទាន​សិរី‌រុង‌រឿង​មក​យើង។


អុលឡោះ​បាន​ជ្រើស‌រើស​យើង​ក្នុង​អាល់ម៉ា‌ហ្សៀស តាំង​ពី​មុន​កំណើត​ពិភព​លោក​មក​ម៉្លេះ ដើម្បី​ឲ្យ​យើង​បាន​បរិសុទ្ធ និង​ឥត​សៅ‌ហ្មង​នៅ​ចំពោះ​ទ្រង់ ព្រោះ​ទ្រង់​ស្រឡាញ់​យើង។


បង​ប្អូន​ប្រហែល​ជា​បាន​ឮ​គេ​និយាយ​អំពី​មុខ‌ងារ​ដែល​អុលឡោះ​ប្រណី‌សន្ដោស​ឲ្យ​ខ្ញុំ​បំពេញ ដើម្បី​ជា​ប្រយោជន៍​ដល់​បង​ប្អូន​នោះ​ហើយ​មើល​ទៅ។


ចូរ​អង្វរ​ទ្រង់​សម្រាប់​ខ្ញុំ​ផង សូម​ទ្រង់​ប្រទាន​ឲ្យ​ខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ នៅ​ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ដ​អង់‌អាច នាំ​គេ​ឲ្យ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ដំណឹង‌ល្អ


ក៏​ប៉ុន្ដែ បង​ប្អូន​ត្រូវ​តែ​កាន់​ជំនឿ​ឲ្យ​បាន​រឹង‌ប៉ឹង ខ្ជាប់‌ខ្ជួន ដើម្បី​កុំ​ឲ្យ​ឃ្លាត​ចាក​ពី​សេចក្ដី​សង្ឃឹម​ដែល​បង​ប្អូន​មាន តាំង​ពី​បាន​ឮ​ដំណឹង‌ល្អ​មក​នោះ គឺ​ជា​ដំណឹង‌ល្អ​ដែល​គេ​បាន​ប្រកាស​ដល់​មនុស្ស​លោក​ទាំង​អស់​នៅ​ក្រោម​មេឃ ហើយ​ខ្ញុំ​ប៉ូល បាន​ទទួល​មុខ‌ងារ​បម្រើ​ដំណឹង‌ល្អ​នេះ​ដែរ។


នេះ​ហើយ​ជា​គម្រោង‌ការ​ដ៏​លាក់​កំបាំង​ដែល​អុលឡោះ​បាន​លាក់​ទុក តាំង​ពី​យូរ​អង្វែង​ត​រៀង​មក មិន​ឲ្យ​មនុស្ស​ជំនាន់​មុនៗ​ស្គាល់​ឡើយ តែ​ឥឡូវ​នេះ ទ្រង់​បាន​បង្ហាញ​ឲ្យ​ប្រជា‌ជន​ដ៏‌បរិសុទ្ធ​របស់​ទ្រង់​ស្គាល់។


ដ្បិត​បង​ប្អូន​បាន​ស្លាប់​ផុត​ទៅ​ហើយ ហើយ​ជីវិត​របស់​បង​ប្អូន​ក៏​បាន​កប់​ទុក​ជា​មួយ​អាល់ម៉ា‌ហ្សៀស​ក្នុង​អុលឡោះ​ដែរ។


ចូរ​សូម‌អង្វរ​អុលឡោះ​ឲ្យ​យើង​ដែរ ដើម្បី​ទ្រង់​បើក​ទ្វារ​ចំហ​ឲ្យ​យើង​មាន​ឱកាស​ប្រកាស​បន្ទូល​របស់​អុលឡោះ គឺ​ប្រកាស​អំពី​គម្រោង‌ការ​ដ៏​លាក់​កំបាំង​របស់​អាល់ម៉ា‌ហ្សៀស ដ្បិត​ខ្ញុំ​ជាប់​ឃុំ‌ឃាំង ព្រោះ​តែ​គម្រោង‌ការ​នេះ​ឯង។


ចំពោះ​យើង​វិញ បង​ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​អ៊ីសា‌ជាអម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​គុណ​អុលឡោះ​អំពី​បង​ប្អូន​ជា‌និច្ច ដ្បិត​អុលឡោះ​បាន​ជ្រើស​រើស​បង​ប្អូន ឲ្យ​ទទួល​ការ​សង្គ្រោះ​មុន​គេ ដោយ​រស‌អុលឡោះ​ញែក​បង​ប្អូន​ឲ្យ​បាន​បរិសុទ្ធ និង​ដោយ​បង​ប្អូន​មាន​ជំនឿ​លើ​សេចក្ដី​ពិត។


យើង​ត្រូវ​ទទួល​ស្គាល់​ថា គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ការ​គោរព​ប្រណិ‌ប័តន៍​អុលឡោះ​នោះ​ធំ​ណាស់ គឺ​ថាៈ អុលឡោះ​បាន​បង្ហាញ​ឲ្យ​យើង ស្គាល់​អាល់ម៉ា‌ហ្សៀស​ក្នុង​ឋានៈ​ជា​មនុស្ស អុលឡោះ​បាន​រាប់​គាត់​ឲ្យ​សុចរិត ដោយ​រស‌អុលឡោះ ពួក​ម៉ាឡា‌អ៊ីកាត់​បាន​ឃើញ​គាត់ គេ​ប្រកាស​អំពី​គាត់ នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា គេ​បាន​ជឿ​លើ​អាល់ម៉ា‌ហ្សៀស អុលឡោះ​បាន​លើក​គាត់​ឡើង ឲ្យ​មាន​សិរី‌រុង‌រឿង។


ទ្រង់​ហ្នឹង​ហើយ ដែល​បាន​សង្គ្រោះ​យើង និង​បាន​ត្រាស់​ហៅ​យើង​ឲ្យ​មក​ធ្វើ​ជា​ប្រជា‌រាស្ដ្រ​បរិសុទ្ធ​របស់​ទ្រង់។ ទ្រង់​ត្រាស់​ហៅ​យើង​ដូច្នេះ មិន​មែន​មក​ពី​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ដ​នោះ​ទេ គឺ​ស្រប​តាម​គម្រោង‌ការ និង​ស្រប​តាម​គុណ ដែល​ទ្រង់​បាន​ប្រទាន​មក​យើង ក្នុង​អាល់ម៉ា‌ហ្សៀស‌អ៊ីសា តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់​មក​ម៉្លេះ។


មាន​តែ​អ៊ីសា‌ជាអម្ចាស់​ប៉ុណ្ណោះ​ដែល​បាន​គាំ‌ទ្រ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កម្លាំង ដើម្បី​ឲ្យ​ខ្ញុំ​អាច​ប្រកាស​បន្ទូល​របស់​អុលឡោះ​យ៉ាង​ក្បោះ‌ក្បាយ​ឲ្យ​សាសន៍​ដទៃ​ទាំង​អស់​គ្នា​ស្ដាប់។ អ៊ីសា​ក៏​បាន​ដោះ​លែង​ខ្ញុំ ឲ្យ​រួច​ពី​មាត់​សឹង្ហ​ដែរ។


អ្នក​ទាំង​នោះ​សង្ឃឹម​ថា​នឹង​ទទួល​ជីវិត​អស់‌កល្ប​ជា‌និច្ច ដែល​អុលឡោះ​បាន​សន្យា តាំង​ពី​មុន​កាល​សម័យ​ទាំង​អស់ ទ្រង់​មិន​កុហក​ទេ។


អុលឡោះ​បាន​ជ្រើស​តាំង​អាល់ម៉ា‌ហ្សៀស មុន​កំណើត​ពិភព​លោក​ទៅ​ទៀត ហើយ​បាន​បង្ហាញ​គាត់​ឲ្យ​មនុស្ស​លោក​ឃើញ​នៅ​គ្រា​ចុង​ក្រោយ​នេះ ព្រោះ​តែ​បង​ប្អូន។


ហើយ​មនុស្ស‌ម្នា​នៅ​លើ​ផែនដី​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​វា។ អ្នក​ទាំង​នោះ​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត​របស់​កូន​ចៀម ដែល​គេ​បាន​សម្លាប់ ជា​បញ្ជី​ដែល​មាន​តាំង​ពី​ដើម​កំណើត​ពិភព​លោក​នោះ​ឡើយ។


ខ្ញុំ​ឃើញ​ម៉ាឡា‌អ៊ីកាត់​ម្នាក់​ទៀត ហោះ​កណ្ដាល​អាកាស​វេហាស៍ ម៉ាឡា‌អ៊ីកាត់​នោះ​នាំ​ដំណឹង‌ល្អ​មួយ​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច មក​ប្រាប់​មនុស្ស​គ្រប់​ជាតិ​សាសន៍ គ្រប់​កុល‌សម្ព័ន្ធ គ្រប់​ភាសា និង​គ្រប់​ប្រជា‌ជន​ដែល​រស់​នៅ​លើ​ផែនដី។


សត្វ​ដែល​អ្នក​ឃើញ​នោះ នៅ​សម័យ​ដើម​មាន​ជីវិត តែ​ឥឡូវ​នេះ គ្មាន​ទៀត​ទេ ហើយ​វា​នឹង​ឡើង​ពី​នរ៉កា‌អវិចី​មក រួច​វា​នឹង​វិនាស​បាត់​ទៅ​វិញ។ ពេល​ឃើញ​សត្វ​នោះ មនុស្ស‌ម្នា​រស់​នៅ​លើ​ផែនដី​ដែល​គ្មាន​ឈ្មោះ​កត់​ទុក​ក្នុង​បញ្ជី​ជីវិត តាំង​ពី​មុន​កំណើត​ពិភព​លោក​មក នឹង​ងឿង‌ឆ្ងល់​យ៉ាង​ខ្លាំង ព្រោះ​នៅ​សម័យ​ដើម​វា​មាន​ជីវិត តែ​ឥឡូវ​នេះ គ្មាន​ទៀត​ទេ ហើយ​វា​នឹង​លេច​មក​សា​ជា​ថ្មី។


«ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​យើង​អើយ ទ្រង់​សម​នឹង​ទទួល​សិរី‌រុង‌រឿង កិត្ដិ‌នាម និង​អំណាច ដ្បិត​ទ្រង់​បាន​បង្កើត​របស់​សព្វ​សារពើ​មក អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​កើត​មាន ហើយ​នៅ​ស្ថិត‌ស្ថេរ​ដោយ‌សារ​បំណង​របស់​ទ្រង់»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម