សូមដោះលែងខ្ញុំឲ្យរួចផុតពីមុខដាវ សូមដោះលែងខ្ញុំឲ្យ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ!
អេភេសូរ 1:6 - អាល់គីតាប ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃគុណ ដែលទ្រង់បានប្រោសប្រទានមកយើង ក្នុងនាមបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់។ ព្រះគម្ពីរខ្មែរសាកល និងសម្រាប់ការសរសើរតម្កើងដល់សិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានប្រោសប្រទានមកយើងក្នុងព្រះបុត្រាដ៏ជាទីស្រឡាញ់។ Khmer Christian Bible សម្រាប់ការសរសើរសិរីរុងរឿងនៃព្រះគុណរបស់ព្រះអង្គ ដែលព្រះអង្គបានសព្វព្រះហឫទ័យចំពោះយើងនៅក្នុងព្រះមួយអង្គដ៏ជាទីស្រឡាញ់ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីសរសើរដល់សិរីល្អនៃព្រះគុណរបស់ព្រះអង្គ ដែលបានប្រទានមកយើងដោយឥតគិតថ្លៃ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងនៃព្រះគុណ ដែលព្រះអង្គបានប្រោសប្រទានមកយើង ក្នុងអង្គព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដើម្បីនឹងសរសើរដល់ព្រះគុណដ៏ឧត្តមរបស់ទ្រង់ ដែលបានផ្តល់មកយើងរាល់គ្នាទទេ ក្នុងព្រះរាជបុត្រាស្ងួនភ្ងារបស់ទ្រង់ |
សូមដោះលែងខ្ញុំឲ្យរួចផុតពីមុខដាវ សូមដោះលែងខ្ញុំឲ្យ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ!
សូមមកសង្គ្រោះយើងខ្ញុំ ដោយអំណាចរបស់ទ្រង់ សូមឆ្លើយតបនឹងយើងខ្ញុំផង ដើម្បីឲ្យប្រជាជនជាទីស្រឡាញ់ របស់ទ្រង់បានរួចជីវិត។
អ្វីៗដែលអុលឡោះតាអាឡាធ្វើសុទ្ធតែមានគោលដៅ គឺសូម្បីតែមនុស្សអាក្រក់ក៏ទ្រង់បានគ្រោងទុកសម្រាប់ទទួលទណ្ឌកម្ម នៅថ្ងៃទ្រង់វិនិច្ឆ័យទោសដែរ។
អុលឡោះតាអាឡាមានបន្ទូលថា: អ្នកនេះហើយជាអ្នកបម្រើ ដែលយើងគាំទ្រ ជាអ្នកដែលយើងបានជ្រើសរើស និងជាទីគាប់ចិត្តរបស់យើង។ យើងដាក់រសរបស់យើងលើគាត់។ គាត់នឹងបង្ហាញឲ្យប្រជាជាតិទាំងឡាយ ស្គាល់សេចក្តីសុចរិត។
ដីធ្វើឲ្យពន្លក និងគ្រាប់ពូជផ្សេងៗ ដុះឡើងនៅក្នុងសួនច្បារយ៉ាងណា អុលឡោះតាអាឡាជាម្ចាស់នឹងធ្វើឲ្យសេចក្ដីសុចរិត និងការសរសើរតម្កើងផុសចេញពីទឹកដីនេះ នៅចំពោះប្រជាជាតិទាំងប៉ុន្មានយ៉ាងនោះដែរ។
គឺឲ្យអ្នកក្រុងស៊ីយ៉ូនដែលកាន់ទុក្ខនោះ ទទួលមកុដនៅលើក្បាលជំនួសផេះ ឲ្យគេលាបប្រេងសំដែងអំណរសប្បាយ ជំនួសភាពក្រៀមក្រំនៃការកាន់ទុក្ខ ឲ្យគេស្លៀកពាក់យ៉ាងថ្លៃថ្នូរ ជំនួសខោអាវដាច់ដាច។ ពេលនោះ គេនឹងប្រដូចអ្នកក្រុងយេរូសាឡឹម ទៅនឹងដើមឈើសក្ការៈនៃម្ចាស់ដ៏សុចរិត ជាសួនឧទ្យានរបស់អុលឡោះតាអាឡា ដើម្បីបង្ហាញភាពថ្កុំថ្កើងរបស់ទ្រង់។
នៅរជ្ជកាលរបស់ស្តេចនោះ ជនជាតិយូដានឹងទទួលការសង្គ្រោះ ជនជាតិអ៊ីស្រអែលនឹងរស់យ៉ាងសុខសាន្ត។ គេជូននាមស្តេចនោះថា “អុលឡោះតាអាឡាជាសេចក្ដីសុចរិតរបស់យើង”»។
ក្រុងនេះនឹងធ្វើឲ្យយើងមានអំណរសប្បាយ ហើយមានកេរ្តិ៍ឈ្មោះល្បី។ ពេលប្រជាជាតិទាំងអស់នៅលើផែនដីឮដំណឹងថា យើងឲ្យពរដល់ក្រុងនេះ គេនឹងនាំគ្នាលើកតម្កើងយើង គេនឹងស្ងើចសរសើរ ហើយរំជួលចិត្តដោយឃើញសុភមង្គល និងភាពចំរុងចំរើនគ្រប់យ៉ាង ដែលយើងផ្ដល់ឲ្យក្រុងនេះ»។
អ៊ីមុាំយកសត្វមួយធ្វើជាគូរបានរំដោះបាប និងសត្វមួយទៀតធ្វើជាគូរបានដុត។ បន្ទាប់មក អ៊ីមុាំធ្វើពិធីជម្រះបាបឲ្យបុរសដែលមានកាមរោគនោះ នៅចំពោះមុខអុលឡោះតាអាឡា។
«ដាវអើយ ចូរភ្ញាក់ឡើងប្រហារអ្នកគង្វាល ដែលយើងបានតែងតាំង។ ចូរប្រហារអ្នកធ្វើការរួមជាមួយយើង! - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ចូរវាយសម្លាប់អ្នកគង្វាល ហើយចៀមនៅក្នុងហ្វូងនឹងត្រូវខ្ចាត់ខ្ចាយ! បន្ទាប់មក យើងនឹងបែរទៅវាយចៀមតូចៗ។
កាលពេត្រុសកំពុងតែនិយាយនៅឡើយ ស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នា ហើយមានសំឡេងបន្លឺពីក្នុងពពកមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្តនឹងគាត់ណាស់ ចូរស្ដាប់គាត់ចុះ!»។
ពួកអ្នកដែលបានចាប់ផ្ដើមធ្វើការម៉ោងប្រាំល្ងាចមកដល់ ទទួលប្រាក់ម្នាក់មួយដួងៗ។
ពេលនោះ មានសំឡេងពីលើមេឃមកថា៖ «នេះជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងពេញចិត្ដនឹងគាត់ណាស់!»។
«សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ នៅស្ថានដ៏ខ្ពស់បំផុត ហើយសូមឲ្យមនុស្សលោកដ៏ជាទីស្រឡាញ់របស់ទ្រង់ បានប្រកបដោយសេចក្ដីសុខសាន្ដ នៅលើផែនដី!»។
«អុលឡោះជាបិតាស្រឡាញ់ខ្ញុំ ព្រោះខ្ញុំសុខចិត្ដស៊ូប្ដូរជីវិត ដើម្បីឲ្យបានជីវិតនោះមកវិញ។
អុលឡោះជាបិតាស្រឡាញ់បុត្រា ហើយបានប្រគល់អ្វីៗទាំងអស់ ឲ្យនៅក្រោមអំណាចរបស់បុត្រា។
ហេតុការណ៍ទាំងនេះកើតឡើង ជាប្រយោជន៍ដល់បងប្អូន គឺឲ្យក្តីមេត្តារបស់អុលឡោះបានចំរើនកាន់តែច្រើនឡើងៗ ដើម្បីឲ្យមានគ្នាមួយចំនួនធំ អរគុណអុលឡោះកាន់តែច្រើនឡើង និងលើកតម្កើងសិរីរុងរឿងរបស់ទ្រង់។
អាល់ម៉ាហ្សៀសគ្មានបាបទាល់តែសោះ តែអុលឡោះបានធ្វើឲ្យគាត់ទៅជាតួបាបសម្រាប់យើង ដើម្បីប្រោសយើងឲ្យបានសុចរិតរួមជាមួយអាល់ម៉ាហ្សៀសដែរ។
ដើម្បីឲ្យយើងលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ គឺយើងដែលបានសង្ឃឹមលើអាល់ម៉ាហ្សៀសមុនគេបង្អស់។
អុលឡោះប្រទានរសរបស់ទ្រង់នេះ មកបញ្ចាំចិត្ដយើងឲ្យដឹងថា យើងនឹងទទួលមត៌ក នៅពេលទ្រង់លោះប្រជារាស្ដ្ររបស់ទ្រង់ ជាស្ថាពរ ដើម្បីឲ្យគេលើកតម្កើងសិរីរុងរឿងរបស់ទ្រង់។
សូមអុលឡោះជាបិតាបំភ្លឺចិត្ដគំនិតបងប្អូនឲ្យយល់ថា ដោយទ្រង់ត្រាស់ហៅបងប្អូន បងប្អូនមានសេចក្ដីសង្ឃឹមយ៉ាងណា និងយល់ថា ដោយបងប្អូនទទួលមត៌ករួមជាមួយប្រជាជនដ៏បរិសុទ្ធ បងប្អូននឹងមានសិរីរុងរឿងដ៏ប្រសើរលើសលប់យ៉ាងណាដែរ!។
អុលឡោះបង្ហាញចិត្តសប្បុរសចំពោះយើង ក្នុងអាល់ម៉ាហ្សៀសអ៊ីសាដូច្នេះ ដើម្បីបង្ហាញឲ្យមនុស្សគ្រប់ជំនាន់ខាងមុខ ស្គាល់គុណដ៏ប្រសើរលើសលប់បំផុតរបស់ទ្រង់
ហើយបងប្អូននឹងបានពោរពេញដោយផលនៃសេចក្ដីសុចរិតដែលមកពីអ៊ីសាអាល់ម៉ាហ្សៀស សម្រាប់លើកតម្កើងសិរីរុងរឿង និងកោតសរសើរអុលឡោះ។
និងឲ្យតែខ្ញុំបានរួមជាមួយគាត់។ ខ្ញុំមិនមែនបានសុចរិតដោយកាន់តាមហ៊ូកុំនោះឡើយ គឺបានសុចរិត ដោយជឿលើអាល់ម៉ាហ្សៀស ហើយសេចក្ដីសុចរិតនេះមកពីអុលឡោះ ជាសេចក្ដីសុចរិតដែលស្ថិតនៅលើជំនឿ
អុលឡោះជាម្ចាស់របស់ខ្ញុំនឹងបំពេញសេចក្ដីត្រូវការគ្រប់យ៉ាងរបស់បងប្អូន ស្របតាមសិរីរុងរឿងដ៏ប្រសើរបំផុតរបស់ទ្រង់ ដោយរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា។
អុលឡោះបានរំដោះយើងឲ្យរួចផុតពីអំណាចនៃសេចក្ដីងងឹត ហើយចម្លងយើងចូលទៅក្នុងនគរនៃបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់។
រីឯបងប្អូនវិញ បងប្អូនប្រៀបបាននឹងថ្មដ៏មានជីវិតដែរ ដូច្នេះ ចូរផ្គុំគ្នាឡើង កសាងជាដំណាក់របស់រសអុលឡោះ ធ្វើជាក្រុមអ៊ីមុាំបរិសុទ្ធ ដើម្បីធ្វើគូរបានខាងវិញ្ញាណ ជាទីគាប់ចិត្តអុលឡោះ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស
រីឯបងប្អូនវិញបងប្អូនជាពូជសាសន៍ដែលទ្រង់បានជ្រើសរើស ជាក្រុមអ៊ីមុាំរបស់ស្តេច ជាជាតិសាសន៍បរិសុទ្ធ ជាប្រជារាស្ដ្រដែលអុលឡោះបានយកមកធ្វើជាកម្មសិទ្ធិផ្ទាល់របស់ទ្រង់ ដើម្បីឲ្យបងប្អូនប្រកាសដំណឹងអំពីស្នាដៃដ៏អស្ចារ្យរបស់ទ្រង់ ដែលបានហៅបងប្អូនឲ្យចេញពីទីងងឹត មកកាន់ពន្លឺដ៏រុងរឿងរបស់ទ្រង់។
បើអ្នកណានិយាយ ត្រូវនិយាយឲ្យស្របតាមបន្ទូលរបស់អុលឡោះ។ បើអ្នកណាបម្រើ ត្រូវបម្រើតាមកម្លាំងដែលអុលឡោះប្រទានឲ្យ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ក្នុងគ្រប់កិច្ចការទាំងអស់ តាមរយៈអ៊ីសាអាល់ម៉ាហ្សៀស។ សូមលើកតម្កើងសិរីរុងរឿង និងចេស្ដារបស់ទ្រង់អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន!