ក៏ប៉ុន្តែ ពេលអ្នកបានសុខស្រួលវិញ ហើយសូមមេត្តាកុំភ្លេចខ្ញុំ ដែលធ្លាប់នៅជាមួយអ្នក សូមមេត្តាជម្រាបស្តេចហ្វៀរ៉អ៊ូនឲ្យបានជ្រាបពីរឿងខ្ញុំ ហើយយកខ្ញុំចេញពីពន្ធនាគារនេះផង
អេភេសូរ 1:16 - អាល់គីតាប នោះខ្ញុំអរគុណអុលឡោះឥតឈប់ឈរ ព្រោះតែបងប្អូន។ ពេលខ្ញុំទូរអា ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច ព្រះគម្ពីរខ្មែរសាកល ខ្ញុំក៏អរព្រះគុណអំពីអ្នករាល់គ្នាឥតឈប់ឈរ ទាំងនឹកចាំអំពីអ្នករាល់គ្នាក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ Khmer Christian Bible ខ្ញុំមិនបានឈប់អរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ ទាំងនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះខ្ញុំមិនដែលលែងអរព្រះគុណសម្រាប់អ្នករាល់គ្នាឡើយ ពេលខ្ញុំនឹកចាំពីអ្នករាល់គ្នានៅក្នុងសេចក្តីអធិស្ឋានរបស់ខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នោះខ្ញុំអរព្រះគុណព្រះជាម្ចាស់ឥតឈប់ឈរ ព្រោះតែបងប្អូន។ ពេលខ្ញុំអធិស្ឋាន* ខ្ញុំតែងតែនឹកគិតដល់បងប្អូនជានិច្ច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះខ្ញុំមិនដែលលែងអរព្រះគុណ ដោយព្រោះអ្នករាល់គ្នាឡើយ គឺខ្ញុំតែងដំណាលពីអ្នករាល់គ្នា ក្នុងសេចក្ដីអធិស្ឋានរបស់ខ្ញុំវិញ |
ក៏ប៉ុន្តែ ពេលអ្នកបានសុខស្រួលវិញ ហើយសូមមេត្តាកុំភ្លេចខ្ញុំ ដែលធ្លាប់នៅជាមួយអ្នក សូមមេត្តាជម្រាបស្តេចហ្វៀរ៉អ៊ូនឲ្យបានជ្រាបពីរឿងខ្ញុំ ហើយយកខ្ញុំចេញពីពន្ធនាគារនេះផង
យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាម នៅតាមកំពែងរបស់អ្នក ទោះបីថ្ងៃក្ដីយប់ក្ដី អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ គឺត្រូវរំលឹកអុលឡោះតាអាឡាពីក្រុងយេរូសាឡឹម អ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។
យើងសូមអរគុណអុលឡោះជាបិតារបស់អ៊ីសាអាល់ម៉ាហ្សៀស ជាអម្ចាស់នៃយើងជានិច្ច គ្រប់ពេលដែលយើងទូរអាឲ្យបងប្អូន
ហេតុនេះ ចំពោះយើង តាំងពីយើងឮដំណឹងពីបងប្អូន យើងចេះតែទូរអា និងសូមអង្វរអុលឡោះឲ្យបងប្អូន ឥតឈប់ឈរឡើយ ដើម្បីឲ្យបងប្អូនស្គាល់បំណងរបស់ទ្រង់យ៉ាងច្បាស់ ដោយមានគ្រប់ប្រាជ្ញា និងតម្រិះដែលមកពីរសអុលឡោះ។
យើងតែងតែអរគុណអុលឡោះ អំពីបងប្អូនទាំងអស់គ្នាជានិច្ច ហើយនៅពេលយើងទូរអា យើងតែងនឹកគិតដល់បងប្អូនជាដរាប។
បងប្អូនអើយ យើងត្រូវតែអរគុណអុលឡោះស្ដីអំពីបងប្អូនជានិច្ច យើងធ្វើដូច្នេះពិតជាត្រឹមត្រូវមែន ព្រោះជំនឿរបស់បងប្អូនកាន់តែចំរើនឡើង ហើយបងប្អូនក៏មានចិត្ដស្រឡាញ់គ្នាទៅវិញទៅមក រឹតតែខ្លាំងឡើងៗដែរ។
ម៉្យាងទៀត ចំពោះរូបខ្ញុំវិញ ដាច់ខាតខ្ញុំមិនប្រព្រឹត្តអំពើបាបចំពោះអុលឡោះតាអាឡា ដោយឈប់ទូរអាអង្វរឲ្យអ្នករាល់គ្នាឡើយ! ខ្ញុំនឹងណែនាំអ្នករាល់គ្នាឲ្យដើរតាមផ្លូវល្អ និងទៀងត្រង់។
ពួកគេជម្រាបសាំយូអែលថា៖ «សូមកុំបោះបង់ចោលយើងខ្ញុំឡើយ! តែសូមទូរអាអង្វរអុលឡោះតាអាឡា ជាម្ចាស់នៃយើង ដើម្បីឲ្យទ្រង់សង្គ្រោះយើងពីកណ្តាប់ដៃរបស់ជនជាតិភីលីស្ទីន»។