Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 40:14 - អាល់គីតាប

14 ក៏​ប៉ុន្តែ ពេល​អ្នក​បាន​សុខ​ស្រួល​វិញ ហើយ​សូម​មេត្តា​កុំ​ភ្លេច​ខ្ញុំ ដែល​ធ្លាប់​នៅ​ជា​មួយ​អ្នក សូម​មេត្តា​ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ឲ្យ​បាន​ជ្រាប​ពី​រឿង​ខ្ញុំ ហើយ​យក​ខ្ញុំ​ចេញ​ពី​ពន្ធនាគារ​នេះ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 គ្រាន់តែថា កាលណា​លោក​បាន​សុខស្រួល សូម​នឹកចាំ​ថា​ខ្ញុំ​បាន​នៅជាមួយ​លោក ហើយ​សូម​សម្ដែង​សេចក្ដីស្រឡាញ់ឥតប្រែប្រួល​ដល់​ខ្ញុំ ដោយ​លើកឡើង​អំពី​ខ្ញុំ​នៅចំពោះ​ផារ៉ោន​ផង ដើម្បីឲ្យ​ខ្ញុំ​បាន​ចេញ​ពី​គុក​នេះ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ក៏​ប៉ុន្ដែ ពេល​លោក​បាន​សុខ‌ស្រួល​ហើយ សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង សូម​ផ្សាយ​សេចក្ដី​សប្បុរស​មក​ខ្ញុំ សូម​ទូល​ផារ៉ោន​ឲ្យ​ជ្រាប​ពី​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​គុក​នេះ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ក៏​ប៉ុន្តែ ពេល​លោក​បាន​សុខ​ស្រួល​វិញ​ហើយ សូម​មេត្តា​កុំ​ភ្លេច​ខ្ញុំ ដែល​ធ្លាប់​នៅ​ជា​មួយ​លោក សូម​មេត្តា​ទូល​ព្រះចៅ​ផារ៉ោន​ឲ្យ​បាន​ជ្រាប​ពី​រឿង​ខ្ញុំ ហើយ​យក​ខ្ញុំ​ចេញ​ពី​ពន្ធ‌នាគារ​នេះ​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 កាល​ណា​លោក​បាន​សុខ‌សាន្ត​ហើយ នោះ​សូម​នឹក​ចាំ​ពី​ខ្ញុំ​ផង ហើយ​សូម​ផ្សាយ​សេចក្ដី​សប្បុរស​មក​ខ្ញុំ ក៏​សូម​ដំណាល​ពី​ខ្ញុំ​ទូល​ផារ៉ោន ដើម្បី​ឲ្យ​ខ្ញុំ​បាន​រួច​ពី​គុក​នេះ​ផង

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 40:14
9 ការដាក់ឲ្យឆ្លើយតបគ្នា  

បី​ថ្ងៃ​ទៀត ស្តេច​ហ្វៀរ៉អ៊ូន​នឹង​លើក​កិត្តិយស​អ្នក​ឡើង ហើយ​តែង​តាំង​អ្នក ឲ្យ​បំពេញ​មុខ​ងារ​របស់​អ្នក​ឡើង​វិញ គឺ​អ្នក​នឹង​ជូន​ពែង​ស្រា​ទៅ​ស្តេច ដូច​អ្នក​ធ្លាប់​ធ្វើ​កាល​ពី​មុន។


ពេល​នោះ មហា‌តលឹក​ដែល​មាន​នា​ទី​ជូន​ស្រា ជម្រាប​ស្តេច​ហ្វៀរ៉អ៊ូន​ថា៖ «ថ្ងៃ​នេះ ខ្ញុំ​សូម​សារភាព​កំហុស​មួយ។


ថ្ងៃ​មួយ ស្តេច​ទត​សួរ​ថា៖ «តើ​មាន​កូន​ចៅ​ណា​ម្នាក់​របស់​ស្តេច​សូល​នៅ​រស់​ឬ​ទេ? យើង​ចង់​សំដែង​ចិត្ត​សប្បុរស​ចំពោះ​គេ ដោយ​យល់​ដល់​សម្តេច​យ៉ូណា​ថាន»។


ចូរ​ប្រព្រឹត្ត​ចំពោះ​កូន​ចៅ​របស់​លោក​បាស៊ី‌ឡៃ ជា​អ្នក​ស្រុក​កាឡាដ​ដោយ​សប្បុរស ត្រូវ​ឲ្យ​ពួក​គេ​បរិភោគ​រួម​តុ​ជា​មួយ​កូន ដ្បិត​នៅ​គ្រា​ដែល​បិតា​រត់​ភៀស​ខ្លួន​ពី​អាប់‌សា‌ឡុម ជា​បង​របស់​កូន នោះ ពួក​គេ​បាន​មក​ជួយ​គាំទ្រ​បិតា។


បន្ទាប់​មក គាត់​សុំ​អ៊ីសា​ថា៖ «ឱ​អ៊ីសា​អើយ! ពេល​លោក​ម្ចាស់​មក​គ្រង​រាជ្យ សូម​កុំ​ភ្លេច​ខ្ញុំ»។


ពេល​ទ្រង់​ត្រាស់​ហៅ បើ​បង​ប្អូន​ជា​ខ្ញុំ​បម្រើ​គេ​កុំ​ខ្វល់​ខ្វាយ​អ្វី។ ប៉ុន្ដែ បើ​បង​ប្អូន​អាច​រួច​ខ្លួន ត្រូវ​ឆ្លៀត​ឱកាស​ឲ្យ​បាន​ទៅ​ជា​អ្នក​ជា​ចុះ


ឥឡូវ​នេះ សូម​អ្នក​ទាំង​ពីរ​ស្បថ ឲ្យ​នាង​ខ្ញុំ ដោយ​យកអុលឡោះ‌តាអាឡា​ជា​សាក្សី​ថា នាង​ខ្ញុំ​បាន​ជួយ​អ្នក​ទាំង​ពីរ​ដោយ​សប្បុរស​យ៉ាង​ណា សូម​អ្នក​ជួយ​ក្រុម​គ្រួសារ​នាង​ខ្ញុំ​ដោយ​សប្បុរស​យ៉ាង​នោះ​ដែរ។ សូម​ទុក​សញ្ញា​មួយ​ជា​ភស្តុតាង​ឲ្យ​នាង​ខ្ញុំ​បាន​ដឹង​ច្បាស់​ថា


លោក​ម្ចាស់​មិន​ត្រូវ​សោក​ស្តាយ ឬ​កើត​វិប្បដិ‌សារី ព្រោះ​បាន​បង្ហូរ​ឈាម​មនុស្ស​ម្នាក់​ដោយ​ឥត​ហេតុ​ផល និង​បាន​សង​សឹក​ដោយ​ផ្ទាល់​ដៃ​ឡើយ។ កាល​ណាអុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ពរ​លោក​ហើយ សូម​លោក​ម្ចាស់​នឹក​ដល់​នាង​ខ្ញុំ​ផង»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម