អុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូល ទ្រង់ដែលជាថ្មដាការពារអ៊ីស្រអែល ទ្រង់មានបន្ទូលមកខ្ញុំថា៖ ស្តេចណាគ្រប់គ្រងប្រជាជនដោយសុចរិត គឺស្តេចដែលគ្រប់គ្រងប្រជាជន ដោយគោរពកោតខ្លាចទ្រង់
ហេព្រើរ 1:8 - អាល់គីតាប ចំពោះបុត្រាវិញ ទ្រង់មានបន្ទូលថា៖ «ឱលោកម្ចាស់អើយបល្ល័ង្ករបស់អ្នក នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយអ្នកគ្រងរាជ្យដោយយុត្ដិធម៌»។ ព្រះគម្ពីរខ្មែរសាកល រីឯអំពីព្រះបុត្រាវិញ ព្រះអង្គមានបន្ទូលថា: “ព្រះអើយ បល្ល័ង្ករបស់ព្រះអង្គស្ថិតនៅរហូតអស់កល្បជាអង្វែងតរៀងទៅ; ដំបងរាជ្យនៃអាណាចក្ររបស់ព្រះអង្គ ជាដំបងរាជ្យនៃសេចក្ដីយុត្តិធម៌។ Khmer Christian Bible ប៉ុន្ដែព្រះអង្គមានបន្ទូលអំពីព្រះរាជបុត្រាថា៖ «ឱព្រះជាម្ចាស់អើយ! បល្ល័ង្ករបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយដំបងរាជ្យនៃនគររបស់ព្រះអង្គជាដំបងរាជ្យនៃសេចក្ដីសុចរិត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ ព្រះទ្រង់មានព្រះបន្ទូលអំពីព្រះរាជបុត្រាវិញថា៖ «ព្រះអង្គអើយ បល្ល័ង្កព្រះអង្គនៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ឯដំបងសុចរិត ជាដំបងរាជរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះព្រះបុត្រាវិញ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «បពិត្រព្រះជាម្ចាស់ បល្ល័ង្ករបស់ព្រះអង្គ នៅស្ថិតស្ថេរអស់កល្បជានិច្ច ហើយព្រះអង្គគ្រងរាជ្យដោយយុត្តិធម៌ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែខាងឯព្រះរាជបុត្រាវិញ នោះទ្រង់មានបន្ទូលថា «ឱព្រះអើយ បល្ល័ង្កទ្រង់នៅជាប់អស់កល្បជានិច្ចរៀងរាបតទៅ ព្រះដំបងពេជ្ររបស់រាជ្យទ្រង់ នោះជាដំបងសុចរិត |
អុលឡោះជាម្ចាស់របស់ជនជាតិអ៊ីស្រអែលមានបន្ទូល ទ្រង់ដែលជាថ្មដាការពារអ៊ីស្រអែល ទ្រង់មានបន្ទូលមកខ្ញុំថា៖ ស្តេចណាគ្រប់គ្រងប្រជាជនដោយសុចរិត គឺស្តេចដែលគ្រប់គ្រងប្រជាជន ដោយគោរពកោតខ្លាចទ្រង់
ទ្រង់គ្រងរាជ្យគ្រប់ជំនាន់ទាំងអស់ ទ្រង់ជាស្តេច អស់កល្បជាអង្វែងតរៀងទៅ។ អុលឡោះតាអាឡាតែងគោរពតាមបន្ទូល សន្យារបស់ទ្រង់ជានិច្ច ហើយអ្វីៗដែលទ្រង់ប្រព្រឹត្ត សុទ្ធតែផុសចេញពីចិត្តសប្បុរស។
សូមឲ្យសេចក្ដីសុចរិតរីកចំរើនឡើង ក្នុងរជ្ជកាលរបស់ស្តេច ហើយដរាបណានៅមានព្រះច័ន្ទ សូមឲ្យសេចក្ដីសុខសាន្តមានយ៉ាងបរិបូណ៌។
អុលឡោះតាអាឡាអើយ ទ្រង់ប្រកបដោយអំណាច ទ្រង់ជាស្តេច ដែលស្រឡាញ់យុត្តិធម៌! ទ្រង់បានតែងហ៊ូកុំ ហើយទ្រង់ធ្វើឲ្យមានសេចក្ដីសុចរិត និងយុត្តិធម៌នៅក្នុងស្រុកអ៊ីស្រអែល!
ហេតុនេះ អុលឡោះតាអាឡាផ្ទាល់នឹងប្រទាន ទីសំគាល់មួយដល់អ្នករាល់គ្នា។ មើល៍! ស្ត្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយ ហើយឲ្យឈ្មោះថា «អេម៉ាញូអែល»។
យេរេមាជម្រាបស្តេចសេដេគាថា៖ «ប្រសិនបើខ្ញុំជម្រាបសេចក្ដីពិតជូនស្តេច ស្តេចពិតជាប្រហារជីវិតខ្ញុំមិនខាន។ ប្រសិនបើខ្ញុំជូនយោបល់ ក៏ស្តេចមិនស្ដាប់ខ្ញុំដែរ»។
ប៉ុន្តែ យើងអាណិតអាសូរកូនចៅយូដា។ យើងជាអុលឡោះតាអាឡា ជាម្ចាស់របស់ពួកគេ យើងនឹងសង្គ្រោះពួកគេដោយដៃយើងផ្ទាល់ គឺមិនមែនដោយប្រើធ្នូ ដាវ សង្គ្រាម សេះចំបាំង ឬដោយកងពលសេះឡើយ»។
យើងនឹងយកមួយភាគបីដែលនៅសេសសល់នេះទៅដាក់ក្នុងភ្លើង យើងនឹងបន្សុទ្ធពួកគេដូចបន្សុទ្ធប្រាក់ និងមាស។ ពួកគេនឹងអង្វររកយើង ហើយយើងនឹងឆ្លើយតបមកពួកគេវិញ។ យើងនឹងពោលថា: “អ្នកទាំងនេះជាប្រជាជនរបស់យើង” ហើយគេនឹងពោលថា: “អុលឡោះតាអាឡាជាម្ចាស់របស់ពួកយើង”»។
ប្រជាជនក្រុងស៊ីយ៉ូនអើយ ចូរមានអំណររីករាយដ៏ខ្លាំងឡើង ប្រជាជនក្រុងយេរូសាឡឹមអើយ ចូរស្រែកហ៊ោយ៉ាងសប្បាយ មើលហ្ន៎ ស្តេចរបស់អ្នក មករកអ្នកហើយ គាត់សុចរិត គាត់នាំការសង្គ្រោះមក គាត់មានចិត្តស្លូតបូត គាត់នៅលើខ្នងលា គឺគាត់នៅលើខ្នងកូនលា។
អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល មានបន្ទូលថា៖ «យើងចាត់អ្នកនាំសាររបស់យើងឲ្យទៅមុន ដើម្បីរៀបចំផ្លូវសម្រាប់យើង។ រំពេចនោះ អុលឡោះជាអម្ចាស់ដែលអ្នករាល់គ្នាស្វែងរក នឹងចូលក្នុងម៉ាស្ជិទរបស់ទ្រង់។ រីឯទូតនៃសម្ពន្ធមេត្រី ដែលអ្នករាល់គ្នារង់ចាំ កំពុងតែមកហើយ»។
«មើល! ស្ដ្រីព្រហ្មចារីនឹងមានផ្ទៃពោះ នាងនឹងសំរាលបានបុត្រាមួយដែលគេនឹងដាក់ ឈ្មោះថា “អេម៉ាញូអែល”» ប្រែថា «អុលឡោះនៅជាមួយយើង»។
ព្រមទាំងឲ្យយើងរស់នៅ បានបរិសុទ្ធ និងសុចរិត ជាទីគាប់ចិត្តអុលឡោះ ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។
ជនជាតិយូដាតបទៅអ៊ីសាថា៖ «យើងចង់សម្លាប់លោក មិនមែនមកពីលោកបានធ្វើកិច្ចការដ៏ល្អប្រសើរណាមួយនោះឡើយ គឺមកពីលោកបានពោលពាក្យប្រមាថអុលឡោះ ដ្បិតលោកជាមនុស្ស ហើយតាំងខ្លួនជាអុលឡោះ»។
មានបុព្វបុរស ហើយអាល់ម៉ាហ្សៀសក៏កើតមកមាននិស្ស័យជាមនុស្សក្នុងពូជពង្សរបស់ពួកគេថែមទៀតផង អាល់ម៉ាហ្សៀសជាម្ចាស់ដ៏ខ្ពង់ខ្ពស់លើអ្វីៗទាំងអស់ សូមលើកតម្កើងអាល់ម៉ាហ្សៀសអស់កល្បជានិច្ច អាម៉ីន!
អាល់ម៉ាហ្សៀសត្រូវតែគ្រងរាជ្យ ទំរាំដល់អុលឡោះបង្ក្រាបខ្មាំងសត្រូវទាំងប៉ុន្មាន មកដាក់ក្រោមជើងរបស់គាត់។
ប៉ុន្តែ ពួកយើងមិនបានចូលទៅជិតស្រុករបស់ជនជាតិអាំម៉ូន ឬក្រុងទាំងប៉ុន្មាននៅតាមមាត់ស្ទឹងយ៉ាបុក ឬក្រុងទាំងប៉ុន្មាននៅតាមតំបន់ភ្នំ និងក្រុងឯទៀតៗដែលអុលឡោះតាអាឡា ជាម្ចាស់នៃយើង បានហាមឃាត់នោះឡើយ»។
អ្នកនឹងទទួលពរលើសជាតិសាសន៍ទាំងអស់ គឺក្នុងស្រុករបស់អ្នក គ្មានបុរស ឬស្ត្រី ដែលពុំអាចបង្កើតកូន ហើយក្នុងហ្វូងសត្វរបស់អ្នក ក៏គ្មានសត្វដែលពុំអាចបង្កើតកូនដែរ
យើងត្រូវទទួលស្គាល់ថា គម្រោងការដ៏លាក់កំបាំងនៃការគោរពប្រណិប័តន៍អុលឡោះនោះធំណាស់ គឺថាៈ អុលឡោះបានបង្ហាញឲ្យយើង ស្គាល់អាល់ម៉ាហ្សៀសក្នុងឋានៈជាមនុស្ស អុលឡោះបានរាប់គាត់ឲ្យសុចរិត ដោយរសអុលឡោះ ពួកម៉ាឡាអ៊ីកាត់បានឃើញគាត់ គេប្រកាសអំពីគាត់ នៅក្នុងចំណោមជាតិសាសន៍នានា គេបានជឿលើអាល់ម៉ាហ្សៀស អុលឡោះបានលើកគាត់ឡើង ឲ្យមានសិរីរុងរឿង។
ដូច្នេះ បងប្អូននឹងទទួលសិទ្ធិដ៏ធំទូលំទូលាយ អាចចូលទៅក្នុងនគរ ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច គឺនគររបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ និងជាអ្នកសង្គ្រោះរបស់យើង។
យើងក៏ដឹងដែរថា បុត្រារបស់អុលឡោះបានមក គាត់ប្រទានប្រាជ្ញាឲ្យយើងស្គាល់ម្ចាស់ដ៏ពិតប្រាកដ ហើយយើងក៏ស្ថិតនៅក្នុងម្ចាស់ដ៏ពិតប្រាកដ ដោយរួមក្នុងអ៊ីសាអាល់ម៉ាហ្សៀស ជាបុត្រារបស់ទ្រង់ គឺទ្រង់នេះហើយ ដែលជាម្ចាស់ដ៏ពិតប្រាកដ ទ្រង់ជាជីវិតអស់កល្បជានិច្ច។