ហេព្រើរ 1:7 - អាល់គីតាប7 អុលឡោះមានបន្ទូលអំពីពួកម៉ាឡាអ៊ីកាត់ថា៖ «ទ្រង់បានយកពួកម៉ាឡាអ៊ីកាត់ធ្វើជាខ្យល់ និងយកពួកអ្នកបម្រើរបស់ទ្រង់ធ្វើជាអណ្ដាតភ្លើង»។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល7 អំពីបណ្ដាទូតសួគ៌ ព្រះអង្គមានបន្ទូលមែនថា: “ព្រះទ្រង់ធ្វើឲ្យបណ្ដាទូតសួគ៌របស់ព្រះអង្គទៅជាខ្យល់ ហើយធ្វើឲ្យអ្នកបម្រើរបស់ព្រះអង្គទៅជាភ្លើងសន្ធោសន្ធៅ” សូមមើលជំពូកKhmer Christian Bible7 ដោយឡែក ព្រះជាម្ចាស់មានបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គយកពួកទេវតារបស់ព្រះអង្គធ្វើជាខ្យល់ ហើយយកពួកអ្នកបម្រើរបស់ព្រះអង្គធ្វើជាអណ្ដាតភ្លើង» សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦7 ព្រះទ្រង់មានព្រះបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គយកពួកទេវតារបស់ព្រះអង្គ ធ្វើជាខ្យល់ ហើយពួកអ្នកបម្រើព្រះអង្គធ្វើជាអណ្តាតភ្លើង» ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥7 ព្រះជាម្ចាស់មានព្រះបន្ទូលអំពីពួកទេវតាថា៖ «ព្រះអង្គបានយកពួកទេវតាធ្វើជាខ្យល់ និងយកពួកអ្នកបម្រើរបស់ព្រះអង្គ ធ្វើជាអណ្ដាតភ្លើង» ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤7 ខាងឯពួកទេវតា នោះទ្រង់មានបន្ទូលថា «ទ្រង់យកពួកទេវតារបស់ទ្រង់ ធ្វើជាវិញ្ញាណ ហើយពួកអ្នកបំរើទ្រង់ធ្វើជាអណ្តាតភ្លើង» សូមមើលជំពូក |