ស្តេចជ្រាបច្បាស់ហើយថា ឪពុករបស់ស្តេច និងបរិវារសុទ្ធតែជាពលទាហានពូកែអង់អាច។ ពួកគេកំពុងតែក្តៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម្យ៉ាងទៀត ឪពុករបស់ស្តេចជាអ្នកចំបាំង ពេលយប់ គាត់មិនសម្រាន្តជាមួយពលទាហានទេ។
ហូសេ 13:8 - អាល់គីតាប យើងនឹងប្រហារពួកគេយ៉ាងសាហាវ ដូចខ្លាឃ្មុំញីបាត់កូន។ យើងនឹងហែកទ្រូងពួកគេ យើងហែកពួកគេស៊ី ដូចសិង្ហញីត្របាក់លេប ហើយសត្វព្រៃនឹងមកហែកស៊ីសាកសព របស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងនឹងសង្រ្គុបលើគេ ដូចខ្លាឃ្មុំដែលព្រាត់កូន យើងនឹងហែកស្រោមបេះដូងរបស់គេ នៅទីនោះ យើងនឹងត្របាក់ស៊ីគេ ដូចសិង្ហញី គឺនឹងហែកគេ ដូចសត្វព្រៃហែកចំណី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងប្រហារពួកគេយ៉ាងសាហាវ ដូចខ្លាឃ្មុំញីបាត់កូន។ យើងនឹងហែកទ្រូងពួកគេ យើងហែកពួកគេស៊ី ដូចសិង្ហញីត្របាក់លេប ហើយសត្វព្រៃនឹងមកហែកស៊ីសាកសព របស់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញនឹងសង្ខុញចូលទៅលើឯង ដូចជាខ្លាឃ្មុំដែលត្រូវព្រាត់ពីកូន គឺអញនឹងហែកស្រោមបេះដូងឯងចេញ នៅទីនោះនឹងត្របាក់ស៊ីឯងទៅ ដូចជាសិង្ហញី ឯសត្វព្រៃនឹងហែកឯងដែរ។ |
ស្តេចជ្រាបច្បាស់ហើយថា ឪពុករបស់ស្តេច និងបរិវារសុទ្ធតែជាពលទាហានពូកែអង់អាច។ ពួកគេកំពុងតែក្តៅក្រហាយ ដូចមេខ្លាឃ្មុំដែលបាត់កូននៅទីវាល។ ម្យ៉ាងទៀត ឪពុករបស់ស្តេចជាអ្នកចំបាំង ពេលយប់ គាត់មិនសម្រាន្តជាមួយពលទាហានទេ។
អស់អ្នកដែលបំភ្លេចយើងអើយ ចូររិះគិតឲ្យយល់សេចក្ដីនេះទៅ ក្រែងលោយើងបំផ្លាញអ្នករាល់គ្នា ហើយគ្មាននរណាអាចរំដោះ អ្នករាល់គ្នាបានឡើយ។
ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ ហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើម ទំពាំងបាយជូរនេះដែរ។
សំរែករបស់គេប្រៀបបាននឹងសំរែកសត្វសិង្ហ គេគ្រហឹមដូចជាកូនសិង្ហគ្រហឹម ចាប់រំពានាំយកទៅ គ្មាននរណាអាចមករំដោះ ឲ្យរួចបានឡើយ។
ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ ប្រៀបបាននឹងបក្សីចំរុះពណ៌ ដែលត្មាតចោមរោមគ្រប់ទិសទី។ ចូរទៅប្រមែប្រមូលសត្វព្រៃទាំងប៉ុន្មាន ហើយនាំពួកវាមកស៊ីសាកសព។
ទ្រង់បោះបង់ចោលស្រុករបស់ទ្រង់ ដូចសិង្ហបោះបង់ចោលរូងរបស់វា ដ្បិតអុលឡោះតាអាឡាបានកំទេចស្រុកនេះ ឲ្យវិនាសអន្តរាយ ដោយសារកំហឹង ដ៏ខ្លាំងរបស់ទ្រង់ ឥតត្រាប្រណីឡើយ។
យើងនឹងបំផ្លាញចម្ការទំពាំងបាយជូរ និងចម្ការឧទុម្ពររបស់នាង ព្រោះនាងពោលថា ចម្ការទាំងនោះ ជាកំរៃដែលគូស្នេហ៍បានប្រគល់ឲ្យ។ យើងធ្វើឲ្យចម្ការទាំងនោះក្លាយទៅជាព្រៃ ហើយត្រូវសត្វព្រៃមកស៊ីបង្ហិន។
យើងប្រៀបដូចសិង្ហដែលប្រហារអេប្រាអ៊ីម និងដូចសិង្ហស្ទាវហែកកូនចៅយូដាស៊ី គឺយើងនេះហើយដែលហែកពួកគេ រួចយើងចាកចេញទៅ ទាំងពាំពួកគេយកទៅជាមួយ ឥតមាននរណាអាចរំដោះពួកគេបានឡើយ។