Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ហូសេ 2:12 - អាល់គីតាប

12 យើង​នឹង​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ឧទុម្ពរ​របស់​នាង ព្រោះ​នាង​ពោល​ថា ចម្ការ​ទាំង​នោះ ជា​កំរៃ​ដែល​គូ​ស្នេហ៍​បាន​ប្រគល់​ឲ្យ។ យើង​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ក្លាយ​ទៅ​ជា​ព្រៃ ហើយ​ត្រូវ​សត្វ​ព្រៃ​មក​ស៊ី​បង្ហិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 យើង​នឹង​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ និង​ដើម​ល្វា​របស់​នាង ដែល​នាង​ធ្លាប់​ពោល​ថា "ចម្ការ​ទាំង​នេះ​ជា​ឈ្នួល​ដែល​គូ​ស្នេហ៍​របស់​ខ្ញុំ​បាន​ឲ្យ"។ យើង​នឹង​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ត្រឡប់​ទៅ​ជា​ព្រៃ ហើយ​សត្វ​ព្រៃ​នឹង​ស៊ី​បង្ហិន​អស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យើង​នឹង​បំផ្លាញ​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ឧទុម្ពរ​របស់​នាង ព្រោះ​នាង​ពោល​ថា ចម្ការ​ទាំង​នោះ ជា​កម្រៃ​ដែល​គូ​ស្នេហ៍​បាន​ប្រគល់​ឲ្យ។ យើង​ធ្វើ​ឲ្យ​ចម្ការ​ទាំង​នោះ​ក្លាយ​ទៅ​ជា​ព្រៃ ហើយ​ត្រូវ​សត្វ​ព្រៃ​មក​ស៊ី​បង្ហិន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អញ​នឹង​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ នឹង​ដើម​ល្វា​របស់​នាង ដែល​នាង​ធ្លាប់​ពោល​ថា របស់​ទាំង​នេះ​ជា​ឈ្នួល​ដែល​សហាយ​នាង​បាន​ឲ្យ តែ​អញ​នឹង​ធ្វើ​ឲ្យ​ត្រឡប់​ទៅ​ជា​ព្រៃ​វិញ ឯ​សត្វ​ព្រៃ​នឹង​ស៊ី​អស់​ទៅ

សូមមើលជំពូក ចម្លង




ហូសេ 2:12
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហេតុ​អ្វី​បាន​ជា​ទ្រង់​រំលំ​របង​ចម្ការ ទំពាំង‌បាយជូរ​នេះ បណ្តាល​ឲ្យ​អស់​អ្នក​ធ្វើ​ដំណើរ កាត់​តាម​នោះ​នាំ​គ្នា​បេះ​ផ្លែ​ដូច្នេះ?


បន្តិច​ទៀត ព្រៃ​ព្រឹក្សា​លើ​ភ្នំ​លីបង់ នឹង​ក្លាយ​ទៅ​ជា​ចម្ការ​ដំណាំ ហើយ​ចម្ការ​ដំណាំ​ក្លាយ​ទៅ​ជា​ព្រៃ​វិញ។


ឥឡូវ​នេះ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង អំពី​ការ​ដែល​ខ្ញុំ​បម្រុង​នឹង​ធ្វើ​ទៅ​លើ​ចម្ការ​នេះ គឺ​ខ្ញុំ​នឹង​រើ​របង​ចេញ ឲ្យ​សត្វ​ចូល​ស៊ី​បំផ្លាញ ខ្ញុំ​នឹង​ទម្លុះ​ជញ្ជាំង ឲ្យ​គេ​ចូល​ជាន់​ឈ្លី។


នៅ​គ្រា​នោះ គ្រប់​ទី​កន្លែង​ដែល​មាន ទំពាំង‌បាយជូរ​មួយ​ពាន់​ដើម តម្លៃ​ជា​ប្រាក់​បី​រយ​តម្លឹង បែរ​ជា​ដុះ​សុទ្ធ​តែ​បន្លា និង​រពាក់។


យើង​នឹង​លាត់​សំពត់​របស់​អ្នក​ឡើង រហូត​ដល់​ក្បាល ដើម្បី​ឲ្យ​គេ​ឃើញ​កេរ‌ខ្មាស​របស់​អ្នក។


«នៅ​រជ្ជកាល​ស្តេច​ហេ‌សេគា ជា​ស្ដេច​ស្រុក​យូដា លោក​មីកា ជា​អ្នក​ស្រុក​ម៉ូរ៉ា‌ស៊ីត បាន​ថ្លែង​បន្ទូល​ប្រាប់​ប្រជា‌ជន​យូដា​ទាំង​អស់​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​បន្ទូល​ថា គេ​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន​ដូច​ភ្ជួរ​ស្រែ ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជា គំនរ​បាក់​បែក ភ្នំ​ដែល​មាន​ម៉ាស្ជិទ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។


ពួក​គេ​នឹង​បំផ្លាញ​ស្រូវ បំផ្លាញ​អាហារ របស់​អ្នក​រាល់​គ្នា ពួក​គេ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នា ពួក​គេ​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោ របស់​អ្នក​រាល់​គ្នា ពួក​គេ​កំទេច​ចម្ការ​ទំពាំង‌បាយជូរ និង​ចម្ការ​ឧទុម្ពរ​របស់​អ្នក​រាល់​គ្នា ហើយ​រំលាយ​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ជា​ក្រុង​ដែល​អ្នក​រាល់​គ្នា​ពឹង​ផ្អែក។


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ទៀត​ថា: «យើង​សម្រេច​ចិត្ត​បំផ្លាញ​ពួក​គេ​ចោល ព្រោះ​ពេល​យើង​ចង់​ប្រមូល​ផល ពួក​គេ​គ្មាន​ផល​អ្វី​ទាល់​តែ​សោះ គឺ​ដូច​ចម្ការ​ទំពាំង‌បាយជូរ​ដែល​គ្មាន​ផ្លែ ដូច​ដើម​ឧទុម្ពរ​ដែល​គ្មាន​ផ្លែ ហើយ​ស្លឹក​របស់​វា​ក៏​ស្វិត​ក្រៀម។ ដូច្នេះ យើង​នឹង​ប្រគល់​ដី​ឲ្យ អស់​អ្នក​ដែល​ដើរ​កាត់​តាម​នោះ»។


យើង​នឹង​ប្រហារ​ពួក​គេ​យ៉ាង​សាហាវ ដូច​ខ្លា‌ឃ្មុំ​ញី​បាត់​កូន។ យើង​នឹង​ហែក​ទ្រូង​ពួក​គេ យើង​ហែក​ពួក​គេ​ស៊ី ដូច​សិង្ហ​ញី​ត្របាក់​លេប ហើយ​សត្វ​ព្រៃ​នឹង​មក​ហែក​ស៊ី​សាក‌សព របស់​ពួក​គេ។


ម្ដាយ​របស់​ពួក​គេ​ជា​ស្រី​ពេស្យា ស្រី​ដែល​ពរ​ផ្ទៃ​ពួក​គេ បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់ នាង​ពោល​ថា ខ្ញុំ​នឹង​រត់​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ ព្រោះ​អ្នក​ទាំង​នោះ​ឲ្យ​ខ្ញុំ​មាន​បាយ​ទឹក រោម​ចៀម និង​ក្រណាត់​ទេស‌ឯក សម្រាប់​បិទ‌បាំង​កាយ ព្រម​ទាំង​ប្រេង និង​ស្រា​ផង។


យើង​ប្រៀប​ដូច​សិង្ហ​ដែល​ប្រហារ​អេប្រាអ៊ីម និង​ដូច​សិង្ហ​ស្ទាវ​ហែក​កូន​ចៅ​យូដា​ស៊ី គឺ​យើង​នេះ​ហើយ​ដែល​ហែក​ពួក​គេ រួច​យើង​ចាក​ចេញ​ទៅ ទាំង​ពាំ​ពួក​គេ​យក​ទៅ​ជា​មួយ ឥត​មាន​នរណា​អាច​រំដោះ​ពួក​គេ​បាន​ឡើយ។


អ៊ីស្រ‌អែល​អើយ កុំ​ត្រេក‌អរ និង​សប្បាយ​រីក‌រាយ ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ឡើយ ដ្បិត​អ្នក​បាន​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ដោយ​បោះ​បង់​ចោល​អុលឡោះ​ជា​ម្ចាស់​របស់​ខ្លួន អ្នក​ចូល​ចិត្ត​ទទួល​កំរៃ​មិន​បរិសុទ្ធ ដោយ​ធ្វើ​ពិធី​សែន‌ព្រេន​នៅ​តាម លាន​បោក​ស្រូវ។


ហេតុ​នេះ ព្រោះ​តែ​អ្នក​រាល់​គ្នា ខ្មាំង​នឹង​ភ្ជួរ​រាស់​ក្រុង​ស៊ីយ៉ូន ដូច​ភ្ជួរ​ស្រែ ហើយ​ក្រុង​យេរូ‌សាឡឹម​នឹង​ក្លាយ​ទៅ​ជា គំនរ​បាក់​បែក រីឯ​ភ្នំ​របស់​ម៉ាស្ជិទ​នឹង​ក្លាយ​ទៅ​ជា​ព្រៃ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម