ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហូសេ 13:4 - អាល់គីតាប

ចំណែក​ឯ​យើង​វិញ យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក តាំង​ពី​ស្រុក​អេស៊ីប អ្នក​មិន​ស្គាល់​ម្ចាស់​ណា​ផ្សេង ទៀត​ក្រៅ​ពី​យើង​ទេ ក្រៅ​ពី​យើង ក៏​គ្មាន​អ្នក‌សង្គ្រោះ​ណា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ យើង​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីព្ទ អ្នក​មិន​ស្គាល់​ព្រះ​ណា​ក្រៅ​ពី​យើង​ឡើយ ហើយ​ក្រៅ​ពី​យើង ក៏​គ្មាន​ព្រះ‌សង្គ្រោះ​ណា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចំណែក​ឯ​យើង​វិញ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក តាំង​ពី​ស្រុក​អេស៊ីប អ្នក​មិន​ស្គាល់​ព្រះ​ណា​ផ្សេង ទៀត​ក្រៅ​ពី​យើង​ទេ ក្រៅ​ពី​យើង ក៏​គ្មាន​ព្រះ‌សង្គ្រោះ​ណា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​អញ គឺ​ព្រះ‌យេហូវ៉ា អញ​ជា​ព្រះ​នៃ​ឯង ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​មិន​ត្រូវ​ឲ្យ​ឯង​ស្គាល់​ព្រះ​ឯ​ណា​ទៀត ក្រៅ​ពី​អញ​ឡើយ ក្រៅ​ពី​អញ គ្មាន​ព្រះ‌អង្គ​សង្គ្រោះ​ណា​មួយ​សោះ

សូមមើលជំពូក



ហូសេ 13:4
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ អុលឡោះ‌តាអាឡា​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូ‌សាឡឹម ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង​បាន​ដែរ!»។


ដ្បិត​យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក យើង​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​អ្នក‌សង្គ្រោះ​របស់​អ្នក។ យើង​បាន​ប្រគល់​ប្រជា‌ជន​អេស៊ីប​ឲ្យ​សត្រូវ ដើម្បី​លោះ​អ្នក យើង​ក៏​បាន​ប្រគល់​ស្រុក​អេត្យូ‌ពី និង​ស្រុក​សេបា ជា​ថ្នូរ​ឲ្យ​គេ ដើម្បី​លោះ​អ្នក​ដែរ។


«កាល​អ៊ីស្រ‌អែល​នៅ​ពី​ក្មេង យើង​បាន​ស្រឡាញ់​អ៊ីស្រ‌អែល យើង​ហៅ​បុត្រា​របស់​យើង​ចេញ​ពី ស្រុក​អេស៊ីប។


«ប៉ុន្តែ យើង​ជាអុលឡោះ‌តាអាឡា យើង​ជា​ម្ចាស់​របស់​អ្នក​តាំង​ពី​ស្រុក​អេស៊ីប​មក។ យើង​នឹង​នាំ​អ្នក​ឲ្យ​ទៅ​រស់​នៅ​តាម​ខ្ទម សា​ជា​ថ្មី ដូច​គ្រា​ពិធី​បុណ្យ​ដ៏​សំខាន់។


អេប្រា‌អ៊ីម​ពោល​ថា: “ខ្ញុំ​រក​ស៊ី​មាន​បាន ខ្ញុំ​មាន​ធន‌ធាន ដោយ‌សារ​កម្លាំង​ញើស​របស់​ខ្ញុំ​ទាំង​ស្រុង គឺ​ខ្ញុំ​គ្មាន​ធ្វើ​អ្វី​ខុស​ឡើយ”។


ពេល​នោះ យើង​នឹង​ប្រគល់​ចម្ការ ទំពាំង‌បាយជូរ​ឲ្យ​នាង​វិញ។ ជ្រលង​ភ្នំ​អាកោរ​នឹង​ក្លាយ​ទៅ​ជា​ទ្វារ​នាំ​នាង​ទៅ​រក សេចក្ដី​សង្ឃឹម។ នៅ​ទី​នោះ នាង​នឹង​ឆ្លើយ​តប​មក​យើង ដូច​គ្រា​នាង​នៅ​ពី​ក្មេង គឺ​គ្រា​ដែល​នាង​ទើប​នឹង​ចេញ​ពី​ស្រុក​អេស៊ីប។


យើង​នឹង​ដណ្ដឹង​នាង​ធ្វើ​ជា​ភរិយា ដោយ​ចិត្ត​ស្មោះ‌ស្ម័គ្រ ហើយ​នាង​នឹង​ទទួល​ស្គាល់អុលឡោះ‌តាអាឡា។


រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​យក​គូរបាន មក​ជូន​ទ្រង់ ទាំង​ច្រៀង​អរគុណ​ទ្រង់​ផង។ ខ្ញុំ​នឹង​ជូន​ជំនូន ស្រប​តាម​ពាក្យ​ដែល​ខ្ញុំ​បាន​ទូរអា ដ្បិត​មាន​តែអុលឡោះ‌តាអាឡា​ទេ ដែល​សង្គ្រោះ​ខ្ញុំ»។


ក្រៅ​ពី​អ៊ីសា គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ អុលឡោះ​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។