ពេលណាមានការរំជើបរំជួលកើតឡើងក្នុងស្រុក ពេលនោះ មេដឹកនាំក៏មានច្រើនដែរ។ ប៉ុន្តែ បើមានមនុស្សឈ្លាសវៃ ហើយចេះដឹងដឹកនាំស្រុក ស្រុកនោះនឹងមានសុខសន្តិភាព។
ហូសេ 13:11 - អាល់គីតាប យើងបានប្រគល់ស្ដេចឲ្យអ្នក ទាំងខឹង យើងដកស្ដេចនោះវិញ ទាំងខឹង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានឲ្យអ្នកមានស្តេច ទាំងចិត្តយើងខឹង ហើយក៏បានដកស្តេចនោះចេញ ទាំងចិត្តយើងក្រេវក្រោធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានប្រគល់ស្ដេចឲ្យអ្នក ទាំងខឹង យើងដកស្ដេចនោះវិញ ទាំងក្រេវក្រោធ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញបានឲ្យឯងមានស្តេច ដោយសេចក្ដីកំហឹងរបស់អញ ក៏បានដកស្តេចនោះចេញ ដោយសេចក្ដីក្រោធរបស់អញដែរ |
ពេលណាមានការរំជើបរំជួលកើតឡើងក្នុងស្រុក ពេលនោះ មេដឹកនាំក៏មានច្រើនដែរ។ ប៉ុន្តែ បើមានមនុស្សឈ្លាសវៃ ហើយចេះដឹងដឹកនាំស្រុក ស្រុកនោះនឹងមានសុខសន្តិភាព។
ឥឡូវនេះ ពួកគេនិយាយគ្នាថា: «យើងគ្មានស្ដេចទេ ព្រោះយើងមិនបាន គោរពកោតខ្លាចអុលឡោះតាអាឡា។ (ប៉ុន្តែ ប្រសិនបើយើងមានស្ដេច តើស្ដេចអាចជួយយើងបានឬទេ?)»។
អ្នកក្រុងសាម៉ារី និងស្ដេចរបស់គេប្រៀបបីដូច កំទេចឈើអណ្ដែតត្រសែតនៅលើផ្ទៃទឹក។
ក្នុងអំឡុងពេលដ៏យូរលង់ ជនជាតិអ៊ីស្រអែលនឹងគ្មានស្ដេច គ្មានមេដឹកនាំ គ្មានគូរបាន គ្មានស្ដូប គ្មានឧបករណ៍ ឬគ្រឿងប្រដាប់សម្រាប់ទស្សន៍ទាយ និងបួងសួងទេ។
ពួកគេតែងតាំងស្ដេច ដោយឥតសាកសួរយើង ហើយតែងតាំងមេដឹកនាំពីក្រោយខ្នងយើង។ ពួកគេយកមាសប្រាក់របស់ខ្លួន ទៅសូនធ្វើរូបព្រះក្លែងក្លាយ ដែលបណ្ដាលឲ្យខ្លួនត្រូវវិនាស។
ថ្ងៃនេះ អ្នករាល់គ្នាបែរជាបោះបង់ចោលម្ចាស់របស់អ្នករាល់គ្នា គឺម្ចាស់ដែលតែងតែសង្គ្រោះអ្នករាល់គ្នាពីទុក្ខវេទនា និងការលំបាកគ្រប់យ៉ាង។ អ្នករាល់គ្នាទូរអាថា “សូមតែងតាំងស្តេចម្នាក់ឲ្យសោយរាជ្យលើយើងខ្ញុំ”។ ដូច្នេះ ចូរនាំគ្នាមកបង្ហាញខ្លួននៅចំពោះអុលឡោះតាអាឡាតាមកុលសម្ព័ន្ធ តាមអំបូរ ឥឡូវនេះចុះ»។
សាំយូអែលនិយាយទៅកាន់ប្រជាជនអ៊ីស្រអែលទាំងមូលថា៖ «ខ្ញុំបានយល់ព្រមតាមសំណូមពរទាំងប៉ុន្មានរបស់អ្នករាល់គ្នាហើយ គឺខ្ញុំបានតែងតាំងស្តេចម្នាក់ ឲ្យសោយរាជ្យលើអ្នករាល់គ្នា។
ដូច្នេះ នេះនែ៎ ស្តេចដែលអ្នករាល់គ្នាបានជ្រើសរើស ស្តេចដែលអ្នករាល់គ្នាសុំ! អុលឡោះតាអាឡាប្រទានស្តេចនោះមកអ្នករាល់គ្នាហើយ!
សាំយូអែលឆ្លើយតបស្តេចសូលថា៖ «ខ្ញុំមិនវិលទៅជាមួយស្តេចវិញទេ ដ្បិតស្តេចបានបោះបង់ចោលបន្ទូលរបស់អុលឡោះតាអាឡា ទ្រង់ក៏បោះបង់ចោលស្តេច លែងឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រអែលទៀតដែរ។
អុលឡោះតាអាឡាមានបន្ទូលមកកាន់សាំយូអែលថា៖ «តើអ្នកនៅតែយំសោកស្តាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្តេចលើជនជាតិអ៊ីស្រអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយនៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្តេចដែលត្រូវចិត្តយើង»។