ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ហាកាយ 2:7 - អាល់គីតាប

យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​កក្រើក។ ទ្រព្យ‌សម្បត្តិ​ដ៏​មាន​តម្លៃ របស់​ប្រជា‌ជាតិ​ទាំង​អស់ នឹង​ហូរ​ចូល​មក​ក្នុង​ដំណាក់​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​នេះ បាន​ថ្កុំ‌ថ្កើង​រុង‌រឿង នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់ នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​នឹង​អង្រួន​អស់​ទាំង​សាសន៍ នោះ​ទី​គាប់​ចិត្ត​របស់​សាសន៍​ទាំង​ឡាយ​នឹង​មក​ដល់ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មាន​ព្រះ‌បន្ទូល​ថា នៅ​គ្រា​នោះ យើង​នឹង​ធ្វើ​ឲ្យ​វិហារ​នេះ​មាន​ពេញ​ដោយ​សិរី‌រុង​រឿង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​នឹង​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​កក្រើក។ ទ្រព្យ‌សម្បត្តិ​ដ៏​មាន​តម្លៃ របស់​ប្រជា‌ជាតិ​ទាំង​អស់ នឹង​ហូរ​ចូល​មក​ក្នុង​ដំណាក់​របស់​យើង ហើយ​យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​នេះ បាន​ថ្កុំ‌ថ្កើង​រុងរឿង នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ នៃ​ពិភព​ទាំង​មូល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​នឹង​អង្រួន​អស់​ទាំង​សាសន៍​ដែរ នោះ​ទី​គាប់​ចិត្ត​របស់​អស់​ទាំង​សាសន៍​នឹង​មក​ដល់ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ទ្រង់​មាន​បន្ទូល​ថា នៅ​គ្រា​នោះ អញ​នឹង​បំពេញ​វិហារ​នេះ ដោយ​សិរី‌ល្អ

សូមមើលជំពូក



ហាកាយ 2:7
36 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដី​នឹង​ពោល​ថា គេ​បាន​ទទួល​ពរ​តាម​រយៈ​ពូជ‌ពង្ស​របស់​អ្នក ព្រោះ​អ្នក​បាន​ស្តាប់​បង្គាប់​យើង»។


យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។


អំណាច​នឹង​មិន​ចាក​ចេញ​ពី​យូដា​ឡើយ ពូជ‌ពង្ស​យូដា​នឹង​គ្រង​រាជ្យ​ជា​និច្ច រហូត​ទាល់​តែ​ស្តេច ដែល​ជា​ម្ចាស់​នៃ​អំណាច​នេះ​មក​ដល់ ហើយ​ប្រជា‌រាស្ត្រ​នា​នា​ត្រូវ​តែ​ចុះ​ចូល​នឹង​គាត់។


កាល​អ៊ីមុាំ ចេញ​ពី​ទី‌សក្ការៈ​មក​វិញ នោះ​ស្រាប់​តែ​មាន​ពពក​ពេញ​ក្នុង​ដំណាក់​របស់អុលឡោះ‌តាអាឡា។


ដោយ‌សារ​តែ​ពពក ក្រុម​អ៊ីមុាំ​ពុំ​អាច​បំពេញ​មុខ‌ងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ពេញ​ក្នុង​ដំណាក់​របស់​ទ្រង់។


ដោយ‌សារ​ពពក ក្រុម​អ៊ីមុាំ​ពុំ​អាច​បំពេញ​មុខ‌ងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ពេញ​ក្នុង​ដំណាក់​របស់​ទ្រង់។


ឱ​អុលឡោះ​ដែល​ជា​អ្នក​គង្វាល នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​ស្តាប់​យើង​ខ្ញុំ ទ្រង់​ដឹក​នាំ​ពូជ‌ពង្ស​របស់​យូសុះ ដូច​អ្នក​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម ឱ​អុលឡោះ​ដែល​នៅ​លើ​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​អើយ សូម​សំដែង​អំណាច​ដ៏​រុង‌រឿង​របស់​ទ្រង់


ពិត​មែន​ហើយ ទ្រង់​នឹង​សង្គ្រោះ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ទ្រង់​ក្នុង​ពេល​ឆាប់ៗ សិរី‌រុង‌រឿង​របស់​ទ្រង់​នឹង​មក​សណ្ឋិត នៅ​លើ​ទឹក​ដី​របស់​យើង។


ពេល​នោះ គេ​នឹង​នាំ​គ្នា​ចូល​ទៅ​ពួន​នៅ​ក្នុង​រូង​ភ្នំ គេ​នឹង​លាក់​ខ្លួន​ក្នុង​រូង​ដែល​នៅ​ក្រោម​ដី ដើម្បី​គេច​ឲ្យ​ផុត​ពី​កំហឹង របស់អុលឡោះ‌តាអាឡា ហើយ​គេច​ឲ្យ​ផុត​ពី​ភាព​ថ្កុំ‌ថ្កើង នៃ​សិរី‌រុង‌រឿង​របស់​ទ្រង់ នៅ​ពេល​ទ្រង់​ក្រោក​ឡើង ធ្វើ​ឲ្យ​មាន​ការ​ភ័យ​តក់‌ស្លុត​នៅ​លើ​ផែនដី។


ចូរ​ងើប​មុខ​ឡើង​មើល​ជុំ‌វិញ​ខ្លួន កូនៗ​ទាំង​អស់​ជួប‌ជុំ​គ្នា​ដើរ​តម្រង់​មក​រក​អ្នក។ កូន​ប្រុសៗ​របស់​អ្នក​នឹង​មក​ពី​ទី​ឆ្ងាយ ហើយ​ប្រជា‌ជាតិ​នានា​ក៏​បី​កូន​ស្រីៗ របស់​អ្នក​មក​ដែរ។


ហ្វូង​សត្វ​នៅ​ស្រុក​កេដារ នឹង​មក​ជួប‌ជុំ​គ្នា​នៅ​មុខ​អ្នក។ អ្នក​នឹង​ទទួល​ចៀម​ឈ្មោល​ពី​ស្រុក​នេបា‌យ៉ូត សម្រាប់​ធ្វើ​ជា​គូរបាន​នៅ​លើ អាសនៈ​របស់​យើង ជា​ជំនូន​ដែល​គាប់​ចិត្ត​យើង។ យើង​នឹង​ធ្វើ​ឲ្យ​ដំណាក់​ដ៏​រុង‌រឿង​របស់​យើង បាន​ថ្កុំ‌ថ្កើង​ឡើង។


ការ​វិនាស​នឹង​កើត​មាន​ផ្ទួនៗ​គ្នា គឺ​យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នេះ​វិនាស។ យើង​នឹង​ស្តារ​ក្រុង​នេះ​ឡើង​វិញ​ដែរ ប៉ុន្តែ មិន​មែន​មុន​ការ​មក​ដល់​របស់​ម្នាក់ ដែល​យើង​ប្រគល់​អំណាច​ឲ្យ​ដាក់​ទោស​ក្រុង​នេះ​ឡើយ។


យើង​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា​ញ័រ​រន្ធត់ នៅ​ពេល​ឮ​ដើម​តាត្រៅ​នោះ​រលំ។ ពេល​យើង​ទម្លាក់​វា​ទៅ​នរ៉កា​ជា​មួយ​អស់​អ្នក​ដែល​ធ្លាក់​ក្នុង​រណ្ដៅ នៅ​ទី​នោះ ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​អេដែន ព្រម​ទាំង​ដើម​ឈើ​ដ៏​ល្អ​បំផុត ដែល​ដុះ​នៅ​កន្លែង​សម្បូណ៌​ទឹក នៅ​ភ្នំ​លីបង់ នាំ​គ្នា​សប្បាយ​ចិត្ត។


ដោយ​ចិត្ត​ប្រច័ណ្ឌ និង​ដោយ​ចិត្ត​ឆេះ‌ឆួល​យើង​ក៏​ប្រកាស​ថា នៅ​ថ្ងៃ​នោះ​មុខ​ជា​មាន​រញ្ជួយ​ផែនដី​យ៉ាង​ខ្លាំង​នៅ​ស្រុក​អ៊ីស្រ‌អែល។


បន្ទាប់​មក គាត់​នាំ​ខ្ញុំ​ទៅ​ខ្លោង​ទ្វារ​ខាង​ជើង គឺ​ខាង​មុខ​ម៉ាស្ជិទ។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​សិរី‌រុង‌រឿង​របស់អុលឡោះ‌តាអាឡា នៅ​ពាស‌ពេញ​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់ ខ្ញុំ​ក៏​ក្រាប​ចុះ អោន​មុខ​ដល់​ដី។


ចូរ​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ យក​ឈើ​មក​សង់​ដំណាក់​របស់​យើង។ យើង​ពេញ​ចិត្ត​នឹង​ដំណាក់​នេះ ហើយ​យើង​នឹង​បង្ហាញ​សិរី‌រុង‌រឿង​របស់​យើង» នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។


អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​បន្ទូល​ថា៖ «យើង​ចាត់​អ្នក​នាំ​សារ​របស់​យើង​ឲ្យ​ទៅ​មុន ដើម្បី​រៀបចំ​ផ្លូវ​សម្រាប់​យើង។ រំពេច​នោះ អុលឡោះ​ជា​អម្ចាស់​ដែល​អ្នក​រាល់​គ្នា​ស្វែង​រក នឹង​ចូល​ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់។ រីឯ​ទូត​នៃ​សម្ពន្ធ‌មេត្រី ដែល​អ្នក​រាល់​គ្នា​រង់‌ចាំ កំពុង​តែ​មក​ហើយ»។


អ៊ីសា​បង្រៀន​គេ នៅ​ក្នុង​ម៉ាស្ជិទ​ជា​រៀង​រាល់​ថ្ងៃ។ ក្រុម​អ៊ីម៉ាំ ពួក​តួន និង​ពួក​មន្ដ្រី នាំ​គ្នា​រក​មធ្យោបាយ​សម្លាប់​អ៊ីសា។


រស‌អុលឡោះ​នាំ​លោក​ស៊ីម្មាន​ចូល​ក្នុង​ម៉ាស្ជិទ។ ពេល​ឪពុក‌ម្តាយ​នាំ​អ៊ីសា​មក​ជូន​អុលឡោះ ដូច​មាន​ចែង​ទុក​ក្នុង​ហ៊ូកុំ


បី​ថ្ងៃ​ក្រោយ​មក ឪពុក‌ម្តាយ​ឃើញ​អ៊ីសា​ក្នុង​ម៉ាស្ជិទ អ៊ីសា​នៅ​កណ្ដាល​ចំណោម​តួន កំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេង​ៗ​ដល់​គេ​ផង។


ថ្ងៃ​មួយ អ៊ីសា​កំពុង​តែ​បង្រៀន​ប្រជា‌ជន​នៅ​ក្នុង​ម៉ាស្ជិទ ព្រម​ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ មាន​ក្រុម​អ៊ីម៉ាំ និង​ពួក​តួន នាំ​គ្នា​មក​ជា​មួយ​ពួក​អះលី‌ជំអះ


ប្រជា‌ជន​ទាំង​មូល​នាំ​គ្នា​មក​តាំង​ពី​ព្រលឹម ស្ដាប់​អ៊ីសា​បង្រៀន​នៅ​ក្នុង​ម៉ាស្ជិទ។


បន្ទូល​នៃ​អុលឡោះ​បាន​កើត​មក​ជា​មនុស្ស ហើយ​នៅក្នុង​ចំណោម​យើង​រាល់​គ្នា យើង​បាន​ឃើញ​សិរី‌រុង‌រឿង​របស់​គាត់ ជា​សិរី‌រុង‌រឿង​នៃ​បុត្រា​តែ​មួយ​គត់​ដែល​មក​ពី​អុលឡោះ​ជា​បិតា គាត់​ពោរ‌ពេញ​ទៅ​ដោយ​សេចក្តី​ប្រណី‌សន្តោស និង​សេចក្ដី​ពិត។


ក្នុង​គីតាប​មាន​គ្រោង​ទុក​ជា​មុន​ថា អុលឡោះ​នឹង​ប្រោស​សាសន៍​ដទៃ​ឲ្យ​បាន​សុចរិត​ដោយ‌សារ​ជំនឿ ហើយ​អ៊ីព្រហ៊ីម​បាន​ទទួល​ដំណឹង‌ល្អ​នេះ​ជា​មុន​ថា«ជាតិ​សាសន៍​ទាំង​អស់​នឹង​ទទួល​ពរ ដោយ‌សារ​អ្នក»។


ដ្បិត​គ្រប់​លក្ខណ‌សម្បត្តិ​របស់​អុលឡោះ​ស្ថិត​នៅ​យ៉ាង​ពោរ‌ពេញ​ក្នុង​រូប​កាយ​អាល់ម៉ា‌ហ្សៀស។